ម៉ែអាថ្លែន! លោកសង្ឃនៅថៃ ចេះលេងឆ្នោតទៀត ឈ្នះលុយរាប់ម៉ឺនដុល្លារ

ថៃ៖ យើងដឹងហើយថា ក្នុងក្រមវិន័យរបស់ព្រះពុទ្ធសាសនា មិនអនុញ្ញាតឲ្យបព្វជិត ឬអ្នកកាន់ធម៌អា មានទំនោរនិងអំពើទុច្ចរិត ឬការលេងល្បែងស៊ីសងណាមួយ ដែលប្រាសចាកក្នុងផ្លូវព្រះធម៌ ឬប៉ះពាល់ខូចដល់ព្រះពុទ្ធសាសនាឡើយ ពោលគឺត្រូវចៀសវាង ឬលះបង់នូវសេចក្តីប៉ងប្រាថ្នា មិនគួរគប្បីណាមួយ ដូចជាលុយកាក់ជាដើមផងដែរ។

ប៉ុន្តែផ្ទុយទៅវិញ បើក្រឡេកទៅមើលឯ ប្រទេសថៃឯណោះវិញ ដែលជាប្រទេសគោរពនូវព្រះពុទ្ធសាសនា ដូចប្រទេសយើងដែរនោះ បែរជាមានព្រះសង្ឃមួយអង្គ គង់នៅវត្ត Cheepakhao ហ៊ានប្រព្រឹត្តលេងល្បែងស៊ីសង (ឆ្នោត) ដែលបច្ចុប្បន្នកំពុងតែ ក្លាយជាប្រធានបទក្តៅគកុក និងជារឿងចម្រូងចម្រាសមួយផងដែរ  ខណៈក្រោយពីសារព័ត៌មានក្នុងស្រុករបស់ថៃ បានចេញផ្សាយថា ព្រះសង្ឃអង្គនេះ បានឈ្នះឆ្នោតរហូតដល់ទៅ រាប់ម៉ឺនដុល្លារឯណោះ

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ព្រះតេជគុណព្រះនាម Phra Prawit Techapalo មានព្រះជន្ម៤១ព្រះវស្សា គង់នៅក្នុងវត្ត Cheepakhao អស់រយៈពេលជាង ១០ព្រះវស្សា ក្នុងខេត្ត Samut Sakhon ប្រទេសថៃ កំពុងតែធ្វើឲ្យមហាជន ក៏ដូចជាពុទ្ធបរិស័ទជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈថ្មីៗនេះព្រះតេជគុណអង្គនេះ បានឈ្នះឆ្នោតរហូតដល់ទៅ ៦លានបាត (ប្រហែលជា ១៧ម៉ឺនដុល្លារអាមេរិក)។

បើតាមសង្ឃដីការរបស់ព្រះតេជគុណ Phra Prawit អង្គនេះ បានឲ្យដឹងថា ព្រះតេជគុណបានជាវសន្លឹកឆ្នោត ជាច្រើនរៀងរាល់ខែ។ ព្រះអង្គបានលេខសំណាងនេះ ដោយការបកប្រែចេញពី គម្ពីរដែលមាននៅក្នុងវត្តរបស់ព្រះអង្គ ហើយលេខសំណាង ដែលព្រះតេជគុណ Phra Prawit គុណគូរឃើញលើកនេះ គឺជាលេខ ៨៤

គួរឲ្យដឹងថា ព្រះអង្គ Phra Prawit បានជាវសន្លឹកឆ្នោតនេះ នៅឯផ្សារ Mahachai ហើយសម្រាប់សន្លឹកឆ្នោត របស់ព្រះតេជគុណ Phra Prawit ដែលបានឈ្នះនោះ គឺមានលេខ ៦៣៨៦៨៤ (កន្ទុយលេខ ៨៤ ដែលព្រះអង្គគុណគូរឃើញ) ខណៈសន្លឹកឆ្នោតចំនួន ៥សន្លឹកទៀត ដែលព្រះអង្គបានជាវដូចគ្នាដែរនោះ គឺមិនបានឈ្នះឡើយ។

ទន្ទឹមនឹងនោះផងដែរ ជាចុងក្រោយ ព្រះតេជគុណអង្គនេះ មានសង្ឃដីការថា នឹងយកលុយដែលទទួលបាន ពីការឈ្នះឆ្នោតនេះ ដើម្បីទិញផ្ទះឲ្យអ្នកម្តាយរបស់ព្រះអង្គ និងសន្សំទុកដើម្បីចំណាយទៅលើ ថ្លៃសិក្សារបស់កូនសិស្សព្រះអង្គផងដែរ។ មិនតែប៉ុណ្ណោះ ព្រះអង្គមានសង្ឃដីកាថានឹង បរិច្ចាគលុយកាក់នេះ ដើម្បីធ្វើបុណ្យឧទ្ទិសកុសល ជូនដល់ព្រះចៅអធិការវត្ត ដែលបានសុគតទៅជាយូរឆ្នាំផងដែរ។

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?    

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកករណីមួយវិញទៀត ដែលនេះជាសំណាងមួយក្នុងមួយលាន ដែល បន្ទាប់ពី ៦ថ្ងៃក្រោយពីរស់រាន ក្នុងការធ្លាក់យន្ដហោះក្នុងឌូបៃ កាលពីពេលកន្លងទៅនេះ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ Mohammad Basheer Abdul Khadar អាយុ ៦២ឆ្នាំ គឺជាអ្នកដំណើរម្នាក់ក្នុងជើងហោះហើរ EK521 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលបានរត់ប្រាសអាយុ ជាមួយនឹងមនុស្ស៣០០នាក់ ចេញពីយន្ដហោះ មុននឹងវាផ្ទុះឡើង។ យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍អាក្រក់បែបនេះកើតឡើង រូបគាត់បែរជាជួបនឹងមហាសំណាង ដោយឈ្នះប្រាក់ ១លានដុល្លារ ក្រោយពីទិញឆ្នោតឡូតូដែលមានលេខ ០៨៤៥។

គាត់បានប្រាប់អ្នកសារព័ត៌មានថា រូបគាត់ធ្វើការនៅឌូបៃនេះអស់ពេល ៣៧ឆ្នាំហើយ តែគាត់មានអារម្មណ៍ថា កន្លែងនេះដូចជាផ្ទះរបស់គាត់ និងគាត់រស់នៅដោយជីវភាពសាមញ្ញ។ សម្រាប់ពេលនេះ គាត់សុំចូលនិវត្ដន៍ហើយ និងគាត់សូមអរគុណដល់ព្រះជាម្ចាស់ ដែលបានផ្ដល់ជីវិតទី២ឲ្យគាត់ នៅពេលយន្ដហោះឆេះ និងអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឹផ្ដល់ប្រាក់មួយចំនួនដល់រូបគាត់ទៀត។

គួរបញ្ជាក់ថា លោក Khadar ដែលធ្វើការនៅក្នុងក្រុមហ៊ុនលក់រថយន្ដមួយកន្លែងក្នុងឌូបៃនេះ បានទិញឆ្នោត មុននឹងធ្វើដំណើរកម្សាន្ដ ជាមួយនឹងក្រុមគ្រួសារទៅកាន់ ទីក្រុង Thiruvananthapuram ភាគខាងជើងឥណ្ឌា ក្នុងរដ្ឋ Kerala។ ក្រោយត្រលប់ពីដំណើរកម្សាន្ដវិញ គាត់ក៏ជួបហេតុការណ៍ផ្ទុះឆេះយន្ដហោះនេះតែម្ដង នៅក្នុងអាកាសយានដ្ឋានឌូបៃ តែអ្វីដែលជាសំណាងល្អ ទាំងរូបគាត់ និងអ្នកដំណើេទាំងអស់គ្នា បាននាំគ្នារត់ទាន់ពេល មុននឹងយន្ដហោះនោះផ្ទុះឆេះយ៉ាងសន្ធោរសន្ធៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម៉ែអាថ្លែន! លោកសង្ឃនៅថៃ ចេះលេងឆ្នោតទៀត ឈ្នះលុយរាប់ម៉ឺនដុល្លារ

ម៉ែអាថ្លែន! លោកសង្ឃនៅថៃ ចេះលេងឆ្នោតទៀត ឈ្នះលុយរាប់ម៉ឺនដុល្លារ

ម៉ែអាថ្លែន! លោកសង្ឃនៅថៃ ចេះលេងឆ្នោតទៀត ឈ្នះលុយរាប់ម៉ឺនដុល្លារ