ឥណ្ឌា​ផ្ដល់​កម្ចី​៥០០លាន​ដុល្លារ​ដល់​វៀតណាម​សម្រាប់​ពង្រឹង​យោធា

នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កញ្ញា​នេះ​ថា ប្រទេស​របស់​លោក​នឹង​ផ្ដល់​ប្រាក់​ឥណទាន​៥០០លាន​ដុល្លារ​ដល់​ប្រទេស​វៀតណាម​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការពារ​ជាតិ ដែល​ជា​សញ្ញា​នៃ​ចំណង​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ជម្លោះ​ទឹក​ដី​ដូច​គ្នា​ជាមួយ​ប្រទេស​ចិន។

 

ឥណ្ឌា​ផ្ដល់​កម្ចី​៥០០លាន​ដុល្លារ​ដល់​វៀតណាម​សម្រាប់​ពង្រឹង​យោធា

 

ប្រាក់​កម្ចី​ផ្ដល់​ដោយ​លោក Modi នាយក​រដ្ឋ​មន្ត្រី​ទី​មួយ​ដែល​បាន​មក​ទស្សនកិច្ច​ប្រទេស​វៀតណាម​ក្នុង​រយៈ​ពេល ១៥ឆ្នាំ​ចុង​ក្រោយ គឺ​ស្ថិត​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​ច្រើន​ទៀត​ដែល​លោក​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ហាណូយ ជាមួយ​ភាគី​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc។

 

បច្ចុប្បន្ន ប្រទេស​វៀតណាម​កំពុង​កសាង​កម្លាំង​យោធា​ទ្រង់ទ្រាយ​ធំ ដែល​អ្នក​វិភាគ​បាន​និយាយ​ថា​គឺ​​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ញញើត​​ដល់​ប្រទេស​ចិន​ដែល​កំពុង​បញ្ចេញ​សកម្មភាព​កាន់​តែ​ខ្លាំង​ក្នុង​តំបន់​ជម្លោះ​​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ៕

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ផ្ដល់​សិទ្ធ​ដោយ៖ Reuters