ក្មេង​អាយុ ១៣​ឆ្នាំ​ត្រូវ​ហាម​មិន​ឱ្យ​ចូល​សាលា ព្រោះ​កាត់​សក់​ដូច Pogba

ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ឈ្មោះ Benjamin Piper ​មិន​អាច​ចូល​សាលា​រៀន​បាន​ទេ ដោយសារ​តែ​រូបគេ​កាត់​សក់​ម៉ូដ​តាម Pual Pogba ​ហើយ​ត្រូវ​គ្រូ​បង្រៀន​មិន​ពេញ​ចិត្ត។

 

ក្មេង​អាយុ ១៣​ឆ្នាំ​ត្រូវ​ហាម​មិន​ឱ្យ​ចូល​សាលា ព្រោះ​កាត់​សក់​ដូច Pogba

 

Benjamin ​រៀន​នៅ​សាលា Gainsborough Academy ​ប្រទេស​អង់គ្លេស។ ក្មេង​ប្រុស​រូប​នេះ​ជា​អ្នក​គាំទ្រ Pogba ​ហើយ​រូបគេ​ក៏​បាន​កាត់​សក់​តាម Idol ​របស់​ខ្លួន។ ភ្លាម​នោះ គ្រូ​បង្រៀន​នៅ​សាលា​ខាង​លើ ​បាន​បញ្ជាក់​ថា​កូន​សិស្ស​ម្នាក់​នេះ លែង​ឱ្យ​ចូល​សាលា​រៀន​ទៀត​ហើយ ព្រោះ​រូបគេ​កាត់​សក់​មិន​សមរម្យ​ជា​សិស្ស។ យ៉ាងណាមិញ ​ម្ដាយ​របស់ Benjamin ​បាន​ទៅ​ជួប​គ្រូ​ម្នាក់​នោះ​ផ្ទាល់ ហើយ​ក៏​បាន​និយាយ​គ្នា​រក​ដំណោះស្រាយ ឱ្យ​កូន​បាន​ចូល​រៀន​វិញ។

 

ក្មេង​អាយុ ១៣​ឆ្នាំ​ត្រូវ​ហាម​មិន​ឱ្យ​ចូល​សាលា ព្រោះ​កាត់​សក់​ដូច Pogba

 

ក្មេង​អាយុ ១៣​ឆ្នាំ​ត្រូវ​ហាម​មិន​ឱ្យ​ចូល​សាលា ព្រោះ​កាត់​សក់​ដូច Pogba

 

ជា​លទ្ធផល ​ក្មេង​ប្រុស​វ័យ​១៣​ឆ្នាំ​ខាង​លើ ត្រូវ​ដូរ​ម៉ូដ​សក់​នេះ​ចេញ​ទើប​អាច​ទៅ​ចូល​រៀន​វិញ​បាន ខណៈ​ដែល​សាលា​មួយ​នេះ​គឺ​គេ​មាន​ច្បាប់​មួយ​ចែង​ថា​សិស្ស​មិន​អាច​លេង​ម៉ូដ​សក់​ បៃតង ខៀវ ក្រហម ​តាម​តែ​ចិត្ត​បាន​នោះ​ទេ៕

 

ប្រែ​សម្រួល​៖ មុន្នី រម្យ
ប្រភព៖ mirror