ស្ត្រី​ ​៥​នាក់​ ​​អាច​ក្លាយ​ជា​ប្រធាន​អង្គការ​សហប្រជាជាតិ

ការ​បោះឆ្នោត​ជ្រើស​ប្រធាន​ថ្មី​របស់​អង្គការសហប្រជាជាតិ​ ​ខិត​ជិត​មក​ដល់​ ​ខណៈ​មាន​បេក្ខភាព​ ​១១​ ​រូប​កំពុង​ឈរ​ឈ្មោះ​ ​ហើយ​ក្នុង​នោះ​មាន​ស្ត្រី​ ​៥​ ​រូប។

 

ស្ត្រី​ ​៥​នាក់​ ​​អាច​ក្លាយ​ជា​ប្រធាន​អង្គការ​សហប្រជាជាតិ

 

១. លោកស្រី Irina Bokovo សញ្ជាតិ​ប៊ុលហ្គារី​ ​តួនាទី​បច្ចុប្បន្ន​ ​អគ្គនាយក​អង្គការ​ ​UNESCO​ ​ហើយ​លោក​ស្រី​ត្រូវ​ជ្រើស​កាន់​តំណែង​នេះ​ ​២​ ​អាណត្ត​ជាប់គ្នា។

 

ស្ត្រី​ ​៥​នាក់​ ​​អាច​ក្លាយ​ជា​ប្រធាន​អង្គការ​សហប្រជាជាតិ

 

២. លោកស្រី Helen Clark សញ្ជាតិ​នូវែលហ្សេឡង់​ ​តួនាទី​បច្ចុប្បន្ន​ ​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ និង​ជា​អតីត​ប្រធានស្រីដំបូងរបស់ UNDP ហើយក៏ជាអតីតនាយករដ្ឋមន្ត្រី​ ​ប្រទេស​នូវែលហ្សេឡង់​។

 

ស្ត្រី​ ​៥​នាក់​ ​​អាច​ក្លាយ​ជា​ប្រធាន​អង្គការ​សហប្រជាជាតិ

 

៣. លោកស្រី Christiana Figueres សញ្ជាតិ​កូស្តារីកា​ ​តួនាទី​បច្ចុប្បន្ន​ ​លេខាធិការ​ប្រតិបត្តិ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​អាកាសធាតុ។

 

ស្ត្រី​ ​៥​នាក់​ ​​អាច​ក្លាយ​ជា​ប្រធាន​អង្គការ​សហប្រជាជាតិ

 

៤. លោកស្រី Natalia Gherman សញ្ជាតិ​ ​Moldovain​ ​(ប្រទេស​នៅ​ចន្លោះ​ ​រ៉ូម៉ានី​ ​និង​អ៊ុយក្រែន)​ ​តួនាទី​បច្ចុប្បន្ន​ ​រដ្ឋមន្ត្រីការបរទេស និង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ប្រទេស​ ​Moldova។

 

ស្ត្រី​ ​៥​នាក់​ ​​អាច​ក្លាយ​ជា​ប្រធាន​អង្គការ​សហប្រជាជាតិ

 

៥. លោកស្រី Susana Malcorra សញ្ជាតិ​អាហ្សង់ទីន​ ​តួនាទី​បច្ចុប្បន្ន​រដ្ឋមន្ត្រីការបរទេស​អាហ្សង់ទីន​ ​ហើយ​ជា​អតីត​ប្រធាន​បុគ្គលិក​ ​របស់​ប្រធាន​អង្គការសហប្រជាជាតិ​បច្ចុប្បន្ន។

 

ស្ត្រី​ ​៥​នាក់​ ​​អាច​ក្លាយ​ជា​ប្រធាន​អង្គការ​សហប្រជាជាតិ

 

អាន​បន្ត​ ​៖​ ឥណ្ឌា​ផ្ដល់​កម្ចី​៥០០លាន​ដុល្លារ​ដល់​វៀតណាម​សម្រាប់​ពង្រឹង​យោធា

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​worldecononomicforum