​កូន​ប្រឡង មិនបាន​ល្អ​? នេះ​នែ គន្លឹះ​លើកទឹកចិត្ត និង​មិនឲ្យ​គេ​បាក់​ទឹកចិត្ត​

​កូន​ប្រឡង មិនបាន​ល្អ​? នេះ​នែ គន្លឹះ​លើកទឹកចិត្ត និង​មិនឲ្យ​គេ​បាក់​ទឹកចិត្ត​

ដំណាក់កាល​កូន​ចូលរៀន ច្បាស់​ណាស់ ប្រាកដជា​មាន​ថ្ងៃ​ដែល​គេ​សប្បាយចិត្ត និង​ពិបាកចិត្ត គឺ​សប្បាយចិត្ត ពេល​បាន​ពិន្ទុ​ល្អ ហើយ​ពិបាកចិត្ត ពេល​ប្រឡង​ធ្លាក់​។​

​ដូច្នេះ តើ​ឪពុក​ម្តាយ​គ្រប់រូប​គួរ​ធ្វើ​ដូចម្តេច ទើប​អាច​លើកទឹកចិត្ត កុំឲ្យ​គេ​ខឹង អន់ចិត្ត ឬ​លែង​សូវ​តស៊ូ​រៀនសូត្រ​ទៀត​នោះ​?

ខាងក្រោម​នេះ គឺជា​ពាក្យ​សំដី​ទាំង​បី​ម៉ាត់ ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក ក្លាយ​ជា​ក្មេង​ជោគជ័យ នៅ​ក្នុង​សាលារៀន​បាន ៖

១. កូន​តែងរឿង​មួយ​ទៅ​
​ការសរសេរ​រឿង អាច​ធ្វើ​ឲ្យ​កូន មានគំនិត​ច្នៃប្រឌិត ហើយ​ពេល​ខ្លះ អ្នក​ក៏​អាច​ដឹង អំពី​អារម្មណ៍​របស់​គេ តាមរយៈ​អ្វី​ដែល​គេ​បាន​សរសេរ​ផងដែរ​។ យ៉ាងណាមិញ អ្នក​គួរ​លើក​ទឹកចិត្ត និង​ជម្រុញ​ឲ្យ​កូន សរសេ​រឿង​ដែល​មាន​គំនិត​អប់រំ និង​វិជ្ជមាន​តែប៉ុណ្ណោះ​។​

២. ជួយ​ម៉ាក់​រុញ​តុ ឬ​កាប់​ដី​នេះ​បន្តិច​
​ការងារ​លំបាក នឹង​ធ្វើ​ឲ្យ​កូន​អ្នក ខិតខំ​ប្រឹងប្រែង​ជាង​មុន​។ ពេលខ្លះ គេ​អាច​បញ្ចេញ​កំហឹង​របស់​គេ ទៅ​លើ​របស់​ទាំងនេះ ដូច្នេះ អារម្មណ៍​មួរ​ម៉ៅ និង​ខឹងសម្បារ​របស់គេ អាច​នឹង​រលាយបាត់​អស់​។​

៣. កូន​ចាំ​ទេ​ថា លើក​មុន កូន​ក៏​ដូច្នេះ​ដែរ​
​ដើម្បី​លើកទឹកចិត្ត​កូន អ្នក​អាច​រំលឹក និង​យក​រឿងរ៉ាវ​ល្អៗ​ពីមុន ដែល​គេ​សម្រេចបាន ដើម្បីឲ្យ​គេ​គិត​ឡើង​វិញ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។