ចុះឈ្មោះបោះឆ្នោត​ចំថ្ងៃភ្ជុំបិណ្ឌ១ថ្ងៃ៖ អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង សោកស្តាយលើការសម្រេចរបស់ គ.ជ.ប

អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង សោកស្តាយចំពោះការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យប្រជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតបន្ថែម នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ដែលជាថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ កន្លងមកគណបក្សប្រឆាំងធ្លាប់បានស្នើឲ្យគ.ជ.ប ទទួលចុះឈ្មោះបោះឆ្នោតនៅចំថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល២ថ្ងៃ។

លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានសម្តែងការសោកស្តាយចំពោះការសម្រេចរបស់គ.ជ.ប។ លោកបានបញ្ជាក់ថាគណបក្សសង្រ្គោះជាតិបានត្រឹមតែសោកស្តាយប៉ុណ្ណោះ ព្រោះពេលនេះ គ.ជ.ប បានសម្រេចយកតែ១ថ្ងៃរួចទៅហើយ។ កន្លងមកគណបក្សប្រឆាំងធ្លាប់ស្នើឲ្យគ.ជ.ប ទទួលចុះឈ្មោះបោះឆ្នោត២ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ លោកអេង ឆៃអ៊ាង ក្នុងវេទិកាកាលពីចុងខែសីហា ធ្លាប់បានបញ្ជាក់ពីមូលហេតុថា ការចុះឈ្មោះបោះឆ្នោត២ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នឹងផ្តល់ឱកាសឲ្យកម្មករនិយោជិត ដែលបានទៅស្រុកកំណើតអាចចុះឈ្មោះបោះឆ្នោតបានច្រើន។

វិទ្យុបារាំងអន្តរជាតិមិនអាចទាក់ទងលោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានទេនៅថ្ងៃទី០៣ កញ្ញានេះ។ យ៉ាងណាមិញលោកសួន យុធ្យា មន្ត្រីផ្នែកច្បាប់ និងតស៊ូមតិរបស់អង្គការខុមហ្វ្រែលបានឲ្យដឹងថា ការទទួលចុះឈ្មោះបោះឆ្នោតនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ១ថ្ងៃ គឺល្អ ប៉ុន្តែលោកសោកស្តាយដែល គ.ជ.ប ធ្វើបានតែមួយថ្ងៃ។ លោកបន្ថែមថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋភាគច្រើននឹងទៅស្រុកកំណើត ហើយមិនដឹងថាការចុះឈ្មោះបោះឆ្នោតមួយថ្ងៃនោះ អាចនឹងធ្វើទាន់ពេលវេលាឬទេ។

លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងថាការសម្រេចរបស់គ.ជ.ប ក្នុងការទទួលចុះឈ្មោះបោះឆ្នោតនៅថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល១ថ្ងៃនោះ មិនផ្អែកទៅលើអ្វីមួយទេ(ការទាមទារ) ប៉ុន្តែអាស្រ័យលើការខាតបង់ ឬចំណេញដល់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថាលទ្ធភាពមួយថ្ងៃនេះ គ.ជ.ប ក៏ជួបការលំបាកខ្លះដែរ ក្នុងការរៀបចំរចនាសម្ព័ន្ធ ដើម្បីដំណើរការ។ ចំពោះការឧបត្ថមបន្ថែមទៀត ដល់មន្ត្រីដែលធ្វើការតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គ.ជ.បកំពុងតែពិចារណានៅឡើយ។ នេះបើតាមលោកហង្ស ពុទ្ធា។

សូមបញ្ជាក់គ.ជ.ប បានសម្រេចឲ្យធ្វើការចុះឈ្មោះបោះឆ្នោតបន្ថែម នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ដែលជាថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ តាមការសម្រេចធ្វើឡើង កាលពីថ្ងៃទី០២ ខែកញ្ញា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យឝ.ជ.ប។ ការចុះឈ្មោះបោះឆ្នោត បានចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា៕

ប្រភព៖ RFI

Related Posts