ផ្អើលឈូឆរជួយទាន់យ៉ាងណា ក៏អស់ជិត២ម៉ឺនដុល្លារ

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ អគ្គិ​ភ័យ​បាន​ឆាបឆេះ​តូប​លក់​ចានឆ្នាំង​មួយ​កន្លែង ​បង្ក​ឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ​បន្ទាប់​ពី​ទុ​ស្សេ​ចរន្ត​អគ្គិស​នី​ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង​០៩យប់​ថ្ងៃ​ទី០២ ​កញ្ញា ២០១៦ ស្ថិតនៅ​ចំណុច​ផ្សារ​ត្រី ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ ​សង្កាត់​​ប៉ោយ​​ប៉ែ​ត ​តែ​ត្រូវ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ចុះអន្តរា​គម​ន៍​ជួយ​ពន្លត់​ទាន់​ពេល ​កុំ​អី​រាលដាល​ឆេះ​ពេញ​ផ្សារ​ទាំង​មូល​តែម្តង ។​

តាម​អាជ្ញាធរ​ប្រាប់​ថា ​ដំបូង​អ្នកស្រុក​ឃើញ​មាន​ផ្សែង​ខ្មួល​​ខ្មាញ់​ចេញពី​ចំណុច​កើតហេតុ​ ខណៈ​ម្ចាស់​តូប​ចាក់សោ​រួច​ទៅ​ដេក​នៅ
ផ្ទះ ​​។ ​ខណៈ​មាន​ផ្សែង​ឃ្មួ​ល​ខ្មាញ់​នោះ​ អ្នកស្រុក​​បាន​សម្រេចចិត្ត​​​កាត់​សោ​​ ដើម្បី​បាញ់​ឧស្ម័ន​ពន្លត់អគ្គិភ័យ ​និង​នាំ​គ្នា​ដងទឹក​ជះ​បន្ទាប់​មក ​អាជ្ញាធរ​និង​សមត្ថកិច្ច​អន្តរា​គម​ន៍ ​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​មក​បាញ់​ពន្លត់​ទាន់​ពេលវេលា​ ។

​តូប​មួយ​ចំនួន​នៅ​ចំណុច​កើតហេតុ​ ត្រូវ​ម្ចាស់​រើអីវ៉ា​ន់​ជញ្ជូន​ចេញ​ ព្រោះ​ខ្លាច​ឆេះ​ដល់ ។ ចំណែក​អ្នកស្រុក​ចោមរោម​មើល​​ហេតុ​
ការ​ណ៍​យ៉ាងច្រើន​កុះករ​ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ កញ្ញា ​នេះ​ ទើប​ដឹង​ពី​មូលហេតុ ​ដោយ​ម្ចាស់​តូប​ឈ្មោះ​វង្ស​ ម៉េ​ង ​ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ បាន​​ប្រាប់​សមត្ថកិច្ច​ថា ​ការ​ឆាបឆេះ​នោះ​បណ្តាល​មក​ពី​ការ​ទុ​ស្សេ​ចរន្ត​អគ្គិស​នី ​ហើយ​ផ្កាភ្លើង ​បាន​ស្រក់​ចំ​​សម្ភា​រ​ជា​ជ័រក្នុង​តូប​ ទើប​បង្កឱ្យឆេះ​តែ​ម្តង ​។​ម្ចាស់​តូប​ខាងលើ​ប្រាប់ទៀត​​ថា ​ទំហំ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រហែល​២​ម៉ឺន​ដុល្លា​រ ​។