សាហាវ! បំផ្ទុះគ្រាប់បែកយប់មិញ នៅហ្វីលីពីនសម្លាប់មនុស្ស អស់ប្រមាណ ១២នាក់ ខណៈរាប់សិបនាក់ទៀត កំពុងរងរបួស (មានវីដេអូ)

ហ្វីលីពីន៖ កាលពីយប់ថ្ងៃសុក្រទី២ កញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅចន្លោះម៉ោងប្រមាណជា ១១នាទីយប់ មានហេតុការណ៍រន្ធត់មួយ បានកើតឡើង ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសរាប់សិននាក់ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក នៅចំណុចទីតាំងផ្សាររាត្រីមួយកន្លែង នៃប្រទេសហ្វីលីពីន។

នេះបើយោងតាមប្រភព សារព័ត៌មានបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សប្រមាណជា ១២នាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ខណៈមនុស្សប្រមាណជា ២៤នាក់ផ្សេងទៀត ត្រូវបានរងរបួសធ្ងន់-ស្រាលផងដែរ ក្រោយពីមានការបំផ្ទុះគ្រាប់បែកមួយ ដោយជនអនាមិក ស្ថិតនៅតាមដងផ្លូវ ផ្សារដ៏មមាញឹកមួយកន្លែង ដែលមានហ្វូងមនុស្ស និងសភាពអ៊ូអរជាច្រើន ជិតសណ្ឋាគារលំដាប់ខ្ពស់ Marco Polo Hotel ក្បែរទីក្រុងដាវ៉ាវ (Davao) ភាគខាងត្បូងកោះ Mindanao នៃប្រទេសហ្វីលីពីន។

តាមរយៈសាក្សីឃើញ ហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា បានលឺសូរសម្លេងផ្ទុះផាំង លាន់លឺយ៉ាងខ្លាំង ក្រោយមកក៏ស្រាប់តែឃើញមាន ផ្សែងហុយ នៅត្រង់ចំណុចទីតាំងផ្សារមួយនេះតែម្តង។ ខណៈសាក្សីផ្សេងទៀត និយាយថា ឃើញផ្ទុះចេញពីហាងម៉ាស្សាមួយកន្លែង នៅកណ្តាលផ្លូវនេះផងដែរ។

ដោយឡែក លោក Manuel Gaerlan ប្រធានស្នងការប៉ូលិស បាននិយាយថា «សាក្សីជាច្រើនសុទ្ធតែលើកឡើងខុសៗគ្នា អ្នកខ្លះលើកឡើងថា ឧបទ្វវហេតុនេះ បណ្តាលមកពីផ្ទុះធុងហ្គាស ខណៈឯអ្នកខ្លះទៀត បានលើកឡើងថា អាចជាការបំផ្ទុះគ្រាប់បែក ដោយសារតែរកឃើញ នៃបំណែកគ្រាប់ផ្ទុះផងដែរ។ ហើយក្នុងនោះយ៉ាងហោចណាស់ បុរស៥នាក់ និងស្រី្ត៥នាក់ ត្រូវបានស្លាប់ក្នុងថ្លុកឈាមភ្លាមៗ នៅនឹងកន្លែងកើតហេតុផងដែរ»

គួរឲ្យដឹងថា ទីតាំងនៃការបំផ្ទុះគ្រាប់បែក ស្ថិតក្បែរសណ្ឋាគារ Marco Polo នេះ គេស្គាល់ថាសណ្ឋាគារមួយ ដែលលោកប្រធានាធិបតី Rodrigo Duterte នៃប្រទេសហ្វីលីពីន ទើបតែឡើងកាន់អំណាច បានប្រមាណជា ២ខែកន្លងមកនេះឧស្សាហ៍ធ្វើដំណើរមកកាន់ សណ្ឋាគារនៅទីនេះ ជាញឹកញាប់ផងដែរ ហើយចំពេលដែរ រូបលោកកំពុងតែស្នាក់នៅទីនេះផងដែរ ប៉ុន្តែជាសំណាងល្អ មិនមានទទួលរងគ្រោះថ្នាក់ណាមួយឡើយ។

ជុំវិញករណីនេះ គេជឿជាក់ថា ការបំផ្ទុះគ្រាប់បែកនេះ អាចជាការប្រឆាំង ទៅនឹងសង្គ្រាមគ្រឿងញៀន របស់ប្រធានាធិបតីរូបនេះផងដែរ។ ខណៈបច្ចុប្បន្ន អាជ្ញាធរកំពុងតែដាក់សង្ស័យ ទៅលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម និងក្រុមពួកឧទ្ទាម ដែលជាក្រុមឈ្មួលជួញដូរ គ្រឿងញៀនខុសច្បាប់ផងដែរ។

គួររំលឹកដែរថា លោកប្រធានាធិបតីវ័យ៧១ឆ្នាំ ធ្លាប់ជាអតីតចៅហ្វាយក្រុង នៅតំបន់កើតហេតុខាងលើនេះ អស់រយៈពេលជាង ២០ឆ្នាំមុន។ ប៉ុន្តែបច្ចុប្បន្ន ថ្មីៗនេះកាលពីអំឡុងខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ រូបលោកទើបតែបានជាប់ឆ្នោត ក្លាយខ្លួនជាប្រធានាធិបតី គ្រប់គ្រងប្រទេសហ្វីលីពីន ទាំងមូលតែម្តង ។

ជាមួយគ្នានេះដែរ ក្រោយពីរូបលោក បានឡើងកាន់អំណាចមក បានផ្លាស់ប្តូរនិងកែទម្រង់ច្បាប់ជាច្រើន ក្នុងនោះពាក់ព័ន្ធនឹងបញ្ហា គ្រឿងញៀនជាពិសេសតែម្តង ដោយបញ្ជារឲ្យក្រុមប៉ូលិស បង្ក្រាបដោយប្រើធម៌ក្តៅ បាញ់សម្លាប់តែម្តង។ ពោលគឺឲ្យតែជនណាប្រើប្រាស់គ្រឿងញៀន ក៏ដូចជាឈ្មួញគ្រឿងញៀន ឬអ្នកជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនទាំងអស់ គឺសុទ្ធសឹងតែត្រូវបាញ់ប្រហារតែម្តង ដោយមិនមានការកាត់ក្តី ឬសួរនាំច្រើននោះឡើយ ដែលនេះហៅថាជា “សង្គ្រាមគ្រឿងញៀន” របស់ប្រធានាធិបតីរូបនេះ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ ក៏មានជំនឿជឿជាក់ថា ប្រជាជនប្រមាណជា ១០០,០០០នាក់ អាចនឹងត្រូវស្លាប់ ក្នុងសង្គ្រាមរបស់លោកផងដែរ។ ហើយលោកបន្តថា នឹងបន្តថាបាញ់ប្រហារសម្លាប់ ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម គ្រឿងញៀននេះផងដែរ ៕  

ទស្សនាវីដេអូ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត