រន្ធត់យ៉ាងណា ពេល​ឃើញប្តីវិញ​បែបនេះ

ស្រុក​ល្វាឯម ៖ សេចក្តីរាយការណ៍​ បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ២០១៦ ស្ថិត​នៅ​ចំណុច ជ្រោយ​តា​ក្រ​ញ៉ា​ញ់ ក្នុង​បឹង​វាល​សំណាប ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម​ខេត្តកណ្តាល ត្រូវ​គេ​ប្រទះ​ឃើញ​សាក សព​បុរស​ម្នាក់អណ្តែត ក្បែរទូក​នេសាទ ដែល​ជន​រង​គ្រោះនោះ​ ត្រូវ​គេ​ស្គាល់ឈ្មោះ​ឈិ​ន វិចិត្រ អាយុ​៣៩​ឆ្នាំ ជា​អ្នកនេសាទ​ត្រី មាន​ទីលំនៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ប្រភព​បន្ត​ថា កាលពី​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​០២ កញ្ញា ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​នេសាទ​ត្រី (​រាយ​មង​) នៅ​ចំណុច​កើតហេតុ

ហើយ​ជា​រៀង​រាល់ ពេល​ចេញ​ទៅ​នេសាទ​ គឺតែងតែ​វិល​ត្រឡប់​មក​ផ្ទះ​វិញ តែ​រហូត​មក​ដល់​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ដដែល មិនឃើញ​ជន​រង​គ្រោះ ​វិល​ដូច​រាល់ដង​ទេ ត្រូវ​ស្ត្រី​ប្រពន្ធនិង​បងប្អូន​សង្ស័យនាំ​គ្នា​ចេញ​ទៅ​តាម​រក​ នៅ​ចំណុច​ដែល​ធ្លាប់​នេសាទ​នោះ ក៏​នៅ​តែ​មិនឃើញ ។

ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ទើបត្រូវ​ប្រទះ​ឃើញ​ សាកសព​ជន​រង​គ្រោះ​អណ្តែត​ទឹក​ក្បែរ​ទូក​នៅ​ ចំណុច​កើតហេតុ​នោះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​តែ​ម្តង ។ បើ​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ថា នៅ​ល់​ដងខ្លួន​សាកសព​ មិន​មាន​ស្លាកស្នាម​អ្វី​ទេ ក្នុង​ពោះ​មានទឹក មានទឹក​ហូរ​ចេញ​តាម​មាត ត្រូវ​បាន​កំណត់​ជន​រង​គ្រោះ​ លិច​ទូក​លង់ទឹក​ស្លាប់ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត បង្ក ឲ្យមានការ ភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ទាំងព្រឹក។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ៨:១៥នាទីព្រឹក ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងស្រះទឹកធំមួយ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ហាយផាតឡែន ដែរកំពុងស្ថាបនា នៅក្នុងភូមិ ថ្នល់ជាតិ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ច នគរបាល សង្កាត់ចក្រម្ទេស បានឲ្យដឹងថា៖ ដោយទទួលបានពត័មាន ពីប្រជាពលរដ្ឋថា មានសាកសព អណ្តែតទឹក លោកក៏បានដឹកនាំកម្លាំង នគបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ច្រកម្ទេស ចូលរួម និងមន្ត្រីជំនាញ ស្នងការដ្ឋាននគបាលខេត្ត និងគ្រូពេទ្យខេត្ត មកពិនិត្យសាកសព ដើម្បីចុះមក ពិនិត្យសាកសព។

ក្រោយពីពិនិត្យ សាកសពរួចមក សមត្ថកិច្ចពុំបាន រកឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យថា ជាអំពើឃាត្តកម្មនោះទេ ទើបសណ្ឋានថា ជាករណីលង់ទឹក ស្លាប់ដោយខ្លួនឯង ប្រហែលជាលង់ ២ទៅ៣ថ្ងៃមកហើយ។ហើយសាកសពដែលស្លាប់អណ្តែតទឹកនេះគឺពុំទាន់ស្គាល់ អត្តសញ្ញាណនោះឡើយ ដោយសភាពសព ហើមមានធុមក្លិនស្អុយ ហើយនិងមិនដឹងថា ជាជនជាតិអ្វីច្បាស់ នោះដែរគឺមាន ស្លៀកពាក់អាវពណ៌ស ខោពណ៌ខ្មៅ ហោប៉ៅ៦ ស្បែកជើងពណ៌ក្រម៉ៅ កំពស់ប្រហែល ១ម៉ែត្រ៧០ជាង។ ហើយសមត្ថកិច្ចយើង ធ្វើការស្រាវជ្រាវតាម ក្រុមហ៊ុន រោងចក្រ ក៏គ្មានបាត់សមាជិក នោះដែរ។

ចំនែកសាកសព បុរសខាងលើ ត្រូវមន្ត្រីជំនាញ ប្រគល់សាកសព ឲ្យទៅខាងប៉ុស្តិ៍រដ្ឋបាល សង្កាត់ច្រកម្ទេស ប៉ុន្តែសភាពសព ហើមស្អុយ និងមានធុមក្លិន ហើយនោះក៏បាន ប្រគល់ឲ្យទៅ ខាងតាអាចារ្យ យកទៅកប់នៅក្នុង វត្តសុវណ្ណារាម ដែលនៅជិតទីនោះ ទៅដើម្បីរងចាំ សាច់ញាតិមករក។

បើតាមមហាជនវិញបានដាក់ការសង្ស័យថា ជាអំពើឃាត្តកម្ម សំលាប់ហើយ យកសពទៅ ទំលាក់ទឹកបំបិទ ភស្ត័តាង។ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងតែ ចុះស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកការពិត ចំពោះករណីខាងលើនេះ ថាតើបណ្តាលមក ពីអ្វីអោយពិតប្រាកដ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់យ៉ាងណា ពេល​ឃើញប្តីវិញ​បែបនេះ

រន្ធត់យ៉ាងណា ពេល​ឃើញប្តីវិញ​បែបនេះ

រន្ធត់យ៉ាងណា ពេល​ឃើញប្តីវិញ​បែបនេះ

រន្ធត់យ៉ាងណា ពេល​ឃើញប្តីវិញ​បែបនេះ

រន្ធត់យ៉ាងណា ពេល​ឃើញប្តីវិញ​បែបនេះ