រូបមន្តសម្រកទម្ងន់ពិសេស លើកពាន ៦ ឆ្នាំជាប់គ្នា 3 September, 2016 ម៉ោង 2:30 pm | សុខភាព & សម្រស់

នេះជារូបមន្តពិសេសដែលបានជាប់ឈ្មោះ ៦ ឆ្នាំជាប់គ្នាមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន ត្រូវបានគេរកឃើញថាជារូបមន្តសម្រាប់ការសម្រកទម្ងន់ដែលអាចទទួលបានផលខ្ពស់ ។

* បរិភោគហើយជួយឱ្យស្រកទម្ងន់ ពិតឬទេ ?
បើនិយាយដល់បញ្ហាបរិភោគដើម្បីឱ្យបញ្ចុះទម្ងន់នោះ យើងតែងគិតទៅដល់បញ្ហាការតមអាហារប្រភេទខ្លះ ។ ទោះបីយ៉ាងណា ការបរិភោគអាហារមួយចំនួនក៏ងាយបង្កឱ្យឡើងទម្ងន់ដែរ ចំណែកការបញ្ចុះទម្ងន់វាទាមទារទាំងកត្តាចំណីអាហារ និង របៀបការរស់នៅ ។

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបេះដូងនៅសហរដ្ឋអាមេរិកបានធ្វើការណែនាំថា ការបរិភោគចំណីអាហារដើម្បីបញ្ចុះទម្ងន់ ក្រៅពីត្រូវគិតពីការធ្វើឱ្យទម្ងន់ដងខ្លួនត្រូវស្រកចុះហើយ គេក៏ចាំបាច់ត្រូវគិតពិបញ្ហាសារជាតិកូឡេស្ត្រេរ៉ូលដើម្បីការពាជំងឺលើសឈាមដែលតែងបង្កការគ្រោះថ្នាក់ និង វាបានសម្លាប់មនុស្សរាប់សិបនាក់ជុំវិញពិភពលោកក្នុងមួយឆ្នាំៗ ។

* បរិភោគហើយស្គមពិតឬទេ ?
ត្រូវចងចាំថា ការបរិភោគអាហារក្រៅពីបញ្ចុះទម្ងន់ហើយ ចាំបាច់ត្រូវតែជ្រើសរើសអាហារដែលមិនបង្កឱ្យសារជាតិខ្លាញ់ក្នុងសរសៃឈាមច្រើន ពិសេសកើតជំងឺដោយសារ កូឡេស្ត្រេរ៉ូលតែម្តង ។ ហេតុនេះចាំបាច់ត្រូវកំណត់ទាំងកាឡូរី បរិមាណខ្លាញ់ ពីព្រោះថា អាហារទាំងនេះវាមានចំណែកទាក់ទងគ្នាទាំងអស់ ។

អាហារដែលត្រូវបរិភោគទាំងនេះ រួមមាន បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិមិនឆ្លងកាត់ការខាត់ពណ៌ ផឹកទឹកដោះគោដែលមានខ្លាញ់ទាប ឬ គ្មានសារជាតិខ្លាញ់ ក្នុងមួយថ្ងៃ ២ កែវ បរិភោគប្រូតេអ៊ីនពីតៅហ៊ូ ត្រី ឬ ពពួកសត្វស្លាប ( មិនបរិភោគស្បែក ) ចៀសវាងបរិភោគប្រៃ និង កាត់បន្ថយអាហារដែលមានសូដ្យូម ។ ការបរិភោគមួយបែបនេះដើម្បីសុខភាពរាងកាយនឹងទទួលបានសារជាតិអាហារចិញ្ចឹមរាងកាយល្អៗដែលផ្តល់ផលល្អទាំងការបញ្ចុះទម្ងន់ និង គ្មានសារជាតិខ្លាញ់ដែលបង្កឱ្យកើតរោគជំងឺពិសេសរោគជំងឺលើសឈាមតែម្តង ។

* បរិភោគផ្លែឈើផ្តល់ផលល្អទាន់ចិត្តពិតឬទេ ?
ក្នុងសៀវភៅ The Dash Weight Loss Solution បានបញ្ជាក់ប្រាប់ថា ប្រសិនបើបរិភោគតាមរូបមន្តខាងលើនេះ អាចជួយបញ្ចុះទម្ងន់បានដល់ប្រមាណ ២,២៥ គីឡូក្រាមក្នុងរយៈពេល ២ សប្តាហ៍ និង រយៈពេលត្រឹមតែ ២ ខែអាចបញ្ចុះទម្ងន់បានរហូតដល់ ៥-១៦ គីឡូក្រាម ។ ការបញ្ចុះទម្ងន់បានតិច ឬ ច្រើន អាស្រ័យទៅលើរូបរាងកាយរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ ។ ចំណែកការបញ្ចុះទម្ងន់ដែលល្អបំផុតហើយមិនជះផលអាក្រក់ដល់រូបរាងកាយវិញគឺការបញ្ចុះទម្ងន់បានប្រមាណ ០,៥ គីឡូក្រាមក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ។

* ចាប់ផ្តើមដូចម្តេចឱ្យបានល្អ ?
– ផ្នែកទី ១
ក្នុងកំលុង ២ សប្តាហ៍ដំបូងនៃកម្មវិធីនេះ គឺជាការកំដៅសាច់ដុំនៃប្រព័ន្ធការដុតបំផ្លាញថាមពលរបស់រាងកាយដើម្បីឱ្យកម្រិតសារជាតិស្ករក្នុងឈាមវិលត្រឡប់មកប្រក្រតី និង កាត់បន្ថយចង់បរិភោគសារជាតិស្ករ ។ អ្នកត្រូវចៀសវាងបរិភោគសារជាតិផ្លែឈើ និង រុក្ខជាតិដែលមានសារជាតិស្ករខ្ពស់ ។

នេះជាប្រភេទអាហារដែលគប្បីជ្រើសរើសបរិភោគមានដូចជា ៖
អាហារដែលមានប្រូតេអ៊ីខ្ពស់ និង ខ្លាញ់ឆ្អែតទាបដូចជាសាច់ត្រី សាច់មាន់ ( ខ្នាតប្រមាណមួយបាតដៃ ) ផលិតផលធ្វើពីសណ្តែកសៀង ឈឺសដែលមានខ្លាញ់ទាប ( ខ្នាតប៉ុនប្រមាណប្រអប់ឈើគូសតូច ) ស៊ុត ទឹកដោះគោយូកឺត មានសារជាតិស្ករបន្តិចបន្តួច ( មួយកែវក្នុងមួយថ្ងៃ ) ។

ក – ខ្លាញ់ដែលផ្តល់ផលល្អចំពោះបេះដូង
គឺអាហារដែលសំបូរទៅដោយអាស៊ីដខ្លាញ់ អូមេហ្គា-៣ និង ខ្លាញ់មិនឆ្អែត ក្នុងនេះមានដូចជា អាវ៉ូខាដូ ប្រេងរុក្ខជាតិប្រេងអូលីវ និង សណ្តែកសៀង ។

ខ – អាហារដែលមានប្រូតេអ៊ីនខ្ពស់ និង មានខ្លាញ់ល្អ
ដូចជាគ្រាប់សណ្តែក ខ្លាញ់ត្រីដែលមានខ្លាញ់ខ្ពស់ដូចជា ត្រីសាលម៉ុង ត្រីកាម៉ុង ជាដើម ។

ផ្នែកទី ២
ត្រូវបន្ថែមការបរិភោគអង្ករសម្រូប និង អាហារម្សៅដែលមិនខាត់ពណ៌ពីព្រោះថា អាហារទាំងនេះបានផ្តល់នូវផលល្អចំពោះសុខភាពពិសេសនោះ វាបន្ថែមសារជាតិអាហារដែលផ្តល់ទាំងវីតាមីនចំពោះរាងកាយក៏ដូចជាជួយក្នុងការបញ្ចុះទម្ងន់ផង ៕

ប្រភព ៖ pmhotnews

  • រូបមន្តសម្រកទម្ងន់ពិសេស លើកពាន ៦ ឆ្នាំជាប់គ្នា 3 September, 2016 ម៉ោង 2:30 pm | សុខភាព & សម្រស់已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ចំនេះដឹង
Tags: