ប្រធានាធិបតី​ហ្វីលីពីន ​បញ្ជា​ក្រុម​ពិសេស ទ័ព ប៉ូលិស ​តាម​ប្រមាញ់​អ្នក​បង្ក​ភេរវកម្ម

លោក​ Rodrigo Duterte ​ប្រធានាធិបតី​ហ្វីលីពីន​បាន​បញ្ជា​ឱ្យ​ក្រុម​ភ្នាក់ងារ​ពិសេស ទាហាន ​និង​ប៉ូលិស​ទូទាំង​ប្រទេស​តាម​ប្រមាញ់​អ្នក​ដែល​បង្ក​ភេរវកម្ម​សម្លាប់​ជន​ស៊ីវិល ១៤​នាក់​និង​របួសជាង​​៧​០នាក់​នៅ​ទីក្រុង​ Davao ​ជា​ស្រុកកំណើត​របស់​លោក​ផ្ទាល់។

 

 ប្រធានាធិបតី​ហ្វីលីពីន ​បញ្ជា​ក្រុម​ពិសេស ទ័ព ប៉ូលិស ​តាម​ប្រមាញ់​អ្នក​បង្ក​ភេរវកម្មលោក​ Rodrigo Duterte ​ប្រធានាធិបតី​ហ្វីលីពីន

 

កាល​ពី​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ​ក្រុម​ភេរវកម្ម​មួយ​ក្រុម​បាន​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​ក្នុងផ្សាររាត្រី​មួយ​កន្លែង នា​ទីក្រុង Davao ​ស្រុក​កំណើត​របស់​លោក ​Rodrigo Duterte ​ប្រធានា​ធិបតី​ហ្វីលីពីន​ផ្ទាល់។ ​ក្នុង​នោះ​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​១៤​នាក់ ​និង​ជាង​៧០​នាក់​ផ្សេង​ទៀត​រង​របួស។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ ប្រធានាធិបតី​ដែល​ល្បី​ថា​ខ្លាំង​ខាង​លើ ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ភ្លាម ដោយ​ប្ដេជ្ញា​តាម​សងសឹក​ជន​ដៃ​ដល់​មួយ​ក្រុម​នោះ​ឱ្យ​បាន។

 

ដោយ​ក្នុង​សេចក្ដី​ប្រកាស​នោះ ​លោក​ Duterte ​បាន​និយាយ​ថា​៖ “វា​មិន​មែន​ជា​ច្បាស់​អាជ្ញាសឹក​អ្វី​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​សូម​អញ្ជើញ​ក្រុម​ពិសេស​របស់​ហ្វីលីពីន ​ទ័ព​របស់​ហ្វីលីពីន ​និង​ប៉ូលិស​ទាំង​អស់ ​តាម​ស៊ើប​អង្កេត​ពេញ​ផ្ទៃ​ប្រទេស ដើម្បី​ប្រមាញ់​យក​ជន​បង្ក​ហេតុ​នេះ​ឱ្យ​បាន”។

 

ប្រធានាធិបតី​ហ្វីលីពីន ​បញ្ជា​ក្រុម​ពិសេស ទ័ព ប៉ូលិស ​តាម​ប្រមាញ់​អ្នក​បង្ក​ភេរវកម្ម

 

យ៉ាងណាមិញ ​ក្រោយ​កើត​ហេតុ​នេះ​ក្រុម​ស៊ើប​អង្កេត​សង្ស័យ​ថា​ក្រុម Abu Sayyaf ​ជា​អ្នក​នៅ​ទី​ក្រោយ​ខ្នង​រឿង​នេះ ព្រោះ​ពួក​ឧទ្ទាម​ដែល​លាក់​ខ្លួន​ក្នុង​ព្រៃ​នៅ​តាម​ជាយ​ដែន​ហ្វីលីពីន​នេះ តែងតែ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​រហូត​មក អស់​ពេល​ជា​យូរ​ណាស់​មក​ហើយ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ rappler