Ahn Jae Hyun និង Na-Eun បញ្ចេញ​ឈុត​ថើប​មាត់​ដ៏​ផ្អែមល្ហែម​ក្នុង​រឿង “Cinderella and Four Knights”

រូបភាព​ថ្មី​ពី​រឿង​ភាគ “Cinderella and Four Knights” ដែល​កំពុង​បញ្ចាំង​លើ​បុស្តិ៍ tvN បាន​បង្ហាញ​ឲ្យ​ទស្សនិកជន​ឃើញ​ពី​ឈុត​ថើប​ដ៏​ផ្អែមល្ហែម​របស់​តួ​ឯក​ប្រុស​ស្រី​គឺ​តារា​សម្ដែង Ahn Jae Hyun និង​ Na-Eun សមាជិក​ក្រុម A Pink។

 

Ahn Jae Hyun និង Na-Eun បញ្ចេញ​ឈុត​ថើប​មាត់​ដ៏​ផ្អែមល្ហែម​ក្នុង​រឿង “Cinderella and Four Knights”

 

យោង​តាម​ក្រុម​ផលិតករ​បាន​ឲ្យ​ដឹង​ថា ភាគ​ទី​៨ ខាង​មុខ​នេះ​នឹង​បង្ហាញ​ពី​អនុស្សាវរីយ​វ័យ​កុមារ​របស់​តួ​អង្គ Kang Hyun Min (Ahn Jae Hyun) និង Park Hae Ji (Na-Eun)។ ក្នុង​នោះ Park Hae Ji នឹង​បន្ត​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ Kang Hyun Min តាម​រយៈ​ការ​ថើប​មាត់។ រូបភាព​ប៉ុន្មាន​សន្លឹក​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​មាន​ចម្ងល់​ថា​ តើ Kang Hyun Min នឹង​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​សកម្មភាព​របស់ Park Hae Ji។

 

ភាគ​ថ្មី​នេះ​ដែរ​នឹង​បញ្ចាំង​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា​នេះ។ ​

 

Ahn Jae Hyun និង Na-Eun បញ្ចេញ​ឈុត​ថើប​មាត់​ដ៏​ផ្អែមល្ហែម​ក្នុង​រឿង “Cinderella and Four Knights”

អ្នក​ណា​ខ្លះ​កំពុង​មើល​រឿង​នេះ?

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ allkpop