រូបមន្តសាមញ្ញ ៥ យ៉ាង កម្ចាត់ស្នាមសង្វារ

6 Videos


ស្នាមសង្វារគឺជាអ្វីដែលមិនគួរជាទីពេញចិត្តសម្រាប់មនុស្សភាគច្រើន ។ ស្នាមសង្វារច្រើនបន្សល់នៅពេលអ្នកមានការស្រកទំងន់ឬឡើងទំងន់ និងនៅក្រោយពេលស្ត្រីឆ្លងទន្លេរួច ។ ទោះអ្នកកើតមានបញ្ហានេះក្តី អ្នកមិនចាំបាច់បារម្ភ និងការទៅទិញផលិតផលគ្រឿងសំអាងយកមកប្រើក៏បាន ប៉ុន្តែអ្នកក៏អាចបំបាត់ស្នាមទាំងនេះដោយប្រើរបស់ដែលងាយរកបាននៅក្នុងផ្ទះបាយដូចជា ៖

១. ស៊ុតស ៖ស៊ុតសត្រូវបានចាត់ទុកថាជាអ្នកបំបាត់ស្នាមសង្វារយ៉ាងមានប្រសិទ្ធភាពបំផុតដោយសារវាសម្បូរទៅដោយប្រូតេអ៊ីននិងអាស៊ីតអាមីណេ។ ហើយវាក៏ជារបស់ដែលងាយរក និងងាយប្រើយកមកលាបលើ បរិវេណស្បែកដែលមានសង្វារ ។
រូបមន្តសាមញ្ញ ៥ យ៉ាង កម្ចាត់ស្នាមសង្វារ
២. ក្រូចសើច ៖
អ្នកអាចយកក្រូចសើចមកប្រើក៏បាន ដោយចិត្តសំបកចេញ រួចយកផ្លែទៅញឺលាបត្រង់បរិវេណស្បែកដែលកើតមានសង្វារ ។ នេះជាវិធីសាស្ត្រដ៏ធម្មតាមួយដែលអាចធ្វើបាននៅផ្ទះដោយខ្លួនឯង ព្រោះក្នុងសាច់ផ្លែក្រូចមានសារធាតុអាស៊ីតជួយកាត់សំអាត និងរក្សាពណ៌សំម្បុរស្បែកអោយវិវឌ្ឈមក សភាពដើមវិញ ។
រូបមន្តសាមញ្ញ ៥ យ៉ាង កម្ចាត់ស្នាមសង្វារ
៣. ដំឡូង ៖
ដំឡូងធ្វើការយ៉ាងមានប្រសិទ្ធភាពក្នុងការកំចាត់ស្នាមដោយសារតែវាសម្បូរដោយជាតិរ៉ែនិងវីតាមីនច្រើនប្រភេទ ។ វិធីប្រើអោយមានប្រសិទ្ធភាពគឺអ្នកត្រូវយកដំឡូងទៅកិនអោយខាប់រួចយកទៅលាប ពីលើស្បែកដែលមានបញ្ហា រឺយកក្រណាត់ចងរុំក៏បាន។ ទុកចោលរយៈពេល ២០នាទី ។
រូបមន្តសាមញ្ញ ៥ យ៉ាង កម្ចាត់ស្នាមសង្វារ
៤. ទឹកឃ្មុំ ៖
ទឹកឃ្មុំសម្បូរដោយសារធាតុប្រឆាំងនឹងមេរោគដែលអាងជួយកំចាត់ស្នាមសង្វារបានដ៏មានប្រសិទ្ធភាព ។ អ្នកអាចអនុវត្តិត្រឹមតែយកទឹកឃ្មុំសុទ្ធទៅលាបថ្មមៗលើស្បែកក៏បាន ។
រូបមន្តសាមញ្ញ ៥ យ៉ាង កម្ចាត់ស្នាមសង្វារ
៥. ផ្លែអាព្រីខត ៖
គឺជាប្រភេទផ្លែឈើមួយដែលមានសារធាតុអាស៊ីតពិសេសអាចជួយបំបាត់ស្នាមសង្វារបាន អ្នកអាចយកផ្លែឈើនេះទៅកិនអោយម៉ដ្ឋ រួចយកទៅលាបបំពោកលើបរិវេណស្បែកដែលមានសង្វារអោយបាន រៀងរាល់ថ្ងៃ។
រូបមន្តសាមញ្ញ ៥ យ៉ាង កម្ចាត់ស្នាមសង្វារ