ពិតជាអស្ចារ្យ កូនប្រុស ជា វណ្ណារិទ្ធ ទទួលបានជ័យជម្នះក្នុងកម្មវិធី «បេប៊ីវ៉ូត» ហើយ

6 Videos


ក្រោយពីការទន្ទឹងរង់ចាំអ៊ុតមើលលទ្ធផលយ៉ាងអន្ទះសារ ពីសំណាក់ទស្សនិកជនដែល ស្រឡាញ់គាំទ្រដល់កូនប្រុសពិធីករ ជា វណ្ណរិទ្ធ នោះ ពេលនេះលទ្ធផលគួរជាទីគាប់ចិត្ត បានចេញហើយ គឺកូនប្រុសរបស់លោកទទួលបានជ័យជំនះជាក្មេងដែលមានសម្រស់ ស្រស់ស្អាតជាងគេពីកម្មវិធី «បេប៊ីវ៉ូត» ដោយយកឈ្នះលើក្មេងជាច្រើនម៉ឺនអ្នក ។

ពិតជាអស្ចារ្យ កូនប្រុស ជា វណ្ណារិទ្ធ ទទួលបានជ័យជម្នះក្នុងកម្មវិធី «បេប៊ីវ៉ូត» ហើយ

នៅពេលដែលលទ្ធផលនៃការប្រកួតចេញមកភ្លាម ក្រុមគ្រួសាររបស់អូនហ្វេមទាំងមូលបាន សម្តែង សេចក្តីត្រេកអរសប្បាយរីករាយយ៉ាងក្រៃលែង និង បានបញ្ចេញពាក្យពេចន៍មួយ ចំនួនដើម្បី ជាការថ្លែងអំណរគុណដល់ប្រិយមិត្តទាំងអស់ដែលស្រឡាញ់ចូលចិត្តចំពោះអូនហ្វេម ហើយបាន ចំណាយពេលវេលាក៏ដូចជាថវិកាផ្ទាល់ ខ្លួនក្នុងការបោះឆ្នោតគាំទ្រតាំងពីដើម កម្មវិធីរហូតទទួលបានជ័យជំនះនៅពេលនេះ ។

ពិតជាអស្ចារ្យ កូនប្រុស ជា វណ្ណារិទ្ធ ទទួលបានជ័យជម្នះក្នុងកម្មវិធី «បេប៊ីវ៉ូត» ហើយ

នេះពិតជាដំណឹងមួយ គួរឱ្យមានក្តី មោទកភាពបំផុតដែល មានកូនខ្មែរមួយរូបអាចទទួលបានដំណែង ជាក្មេងប្រុស មាន សម្រស់ស្រស់ស្អាតជាងគេ នៅក្នុងកម្មវិធី ប្រកួតប្រជែងជាអន្តរជាតិដ៏ធំមួយនេះ ។

ពិតជាអស្ចារ្យ កូនប្រុស ជា វណ្ណារិទ្ធ ទទួលបានជ័យជម្នះក្នុងកម្មវិធី «បេប៊ីវ៉ូត» ហើយ

ជាមួយគ្នានេះផងដែរទស្សនិកជនដែលស្រឡាញ់និងគាំទ្រកូនប្រុសពិធីករ ជា វណ្ណរិទ្ធ ទាំងអស់បានសម្តែងការសាទរ និង ក្តីរំភើបយ៉ាងខ្លាំង ពីព្រោះអ្វីដែលជាការរំពឹងទុក បានសម្រេចដូចបំណង ៕

ប្រមាញ់តួ

ពិតជាអស្ចារ្យ កូនប្រុស ជា វណ្ណារិទ្ធ ទទួលបានជ័យជម្នះក្នុងកម្មវិធី «បេប៊ីវ៉ូត» ហើយ