នគរបាលខណ្ឌឬស្សីកែវ បង្ក្រាបទីតាំងម៉ាស្សាយីហោ «មុំម៉ាស្សាកោសជប់ ៧២» បង្កប់សេវាផ្លូវភេទ ឃាត់មនុស្ស១២នាក់

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង យីហោ «មុំម៉ាស្សាកោសជប់៧២» ដែលបង្កប់សេវាផ្លូវភេទ និងឃាត់មនុស្ស​ចំនួន១២នាក់ ក្នុងនោះមេកាស្រី២នាក់ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោក ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស ដែលបានដឹកនាំកម្លាំងផ្ទាល់ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពីលោកស្រី ម៉ាក នី ព្រះរាជអាជ្ញារង​អម សាលាដំបូងរាជធានីភ្នំពេញ ហើយក្នុងនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនមនុស្សសរុប១២នាក់ ប៉ុន្ដែ២នាក់ជាមេការ ហើយត្រូវបានកម្លាំងជំនាញនាំខ្លួនយកទៅសួរនាំ។

លោក​នាយ​រង​ការិយាល័យ បានបញ្ជាក់ថា មេការស្រីឈ្មោះ នួន សុខណា អាយុ៣២ឆ្នាំ រីឯមេការប្រុសឈ្មោះ ប៊ុន គីម អាយុ២២ឆ្នាំ។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅជិតខាងបានឱ្យដឹងថា ទីតាំង​ម៉ា​ស្សា​កោសជប់ លួចបង្កប់សេវារកស៊ីផ្លូវភេទនេះបានបើកយូ មកហើយមិនឃើញសមត្ថកិច្ចប៉ុស្ដិ៍ ឬខណ្ឌ ចុះបង្រ្កាបនោះទេ ទើបពេលនេះឃើញខាងជំនាញ ចុះក្រសោបម្តង​ ប្រមូលយក​ទៅលៀងខ្អែលចេញ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ នេះមិនមែនជាករណីទីមួយនោះទេ ដែលកន្លែងម៉ាស្សាបានបង្កប់សេវាផ្លូវភេទ ដូចជាកាលពីខែកក្កដា កន្លងទៅនេះ កម្លាំង​នគរបាល​ការិយាល័យ ជួញដូរ​មនុស្ស និង​ការពា​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក៏បាន​ចុះ​ទៅ​ឆែកឆេរ ផ្ទះ​កោស​ជប់ និង​ម៉ាស្សា មួយ​កន្លែង​ដែល​មានការ​សង្ស័យ​ថា មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ ហើយ​បាន​ឃាត់​ស្ត្រី​ ដែល​បម្រើ​ការ​នៅ​ក្នុង​នោះ​៤​នាក់​រួម​ជាមួយ​ម្ចាស់ផ្ទះ​ម្នាក់​ទៀត​ផង​ដែរ ព្រមទាំង​បាន​រក​ឃើញ វត្ថុ​តាង​មួយ​ចំនួន ដែល​មាន

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​កោស​ជប់​យីហោ ផ្កា​ច័ន្ទ ដែល​មាន​ទីតាំង​ស្ថិត​នៅ តាម​ផ្លូវ​បេតុង បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ឲ្យ​ដឹ​ថា ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ១- ឈ្មោះ សុខ ហយ អាយុ​២១​ឆ្នាំ ២-​ឈ្មោះ ជួន ស្រី​ណា អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ ជួប ពិសី អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ ខ្លី ស្រី​ម៉ៅ អាយុ​១៩​ឆ្នាំ អ្នក​ទាំង​៤​នាក់​នេះ មានមុខ​របរ​កោស​ជប់​ម៉ាស្សា ស្នាក់​នៅ​ក្នុង​ហាង​ខាងលើ ៥-​ឈ្មោះ ប៊ិ​ន ឃឿ​ន ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ​កោស​ជប់​ម៉ាស្សា ផ្កា​ច័ន្ទ នោះ​តែ​ម្ដង​។

នៅ​ក្នុង​ខណៈនោះ​កម្លាំង សមត្ថកិច្ច​ខាងលើ​បាន​រក​ឃើញ សៀវភៅ កំណត់​ត្រា​អំពី​ភ្ញៀវ​ដែល​ចូល​ទីនោះ​១​ក្បាល ស្រោមអនាម័យ មិន​ទាន់​ប្រើ​មួយ​ចំនួន និង ស្រោម​ប្រើប្រាស់​រួច មួយ​ចំនួន​ទៀត និង​ត្រូវ​រឹបអូស​យក​ជា​វត្ថុ​តាង​។

បន្ទាប់​មក​បាន​នាំ​ទាំង​នារី​៥​នាក់​នោះ ទៅ​កាន់​ការិយាល័យ​ជួញដូរ​មនុស្ស ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ព្រោះ​មាន​ករ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ម៉ាស្សា​កោស​ជប់ បង្កប់​សេវា​បម្រើ​ផ្លូវភេទ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត