ឃាតកចាក់សម្លាប់នារីកាត់ដេរ នៅក្នុងផ្សារឧដុង្គ រួចចាក់ខ្លួនឯង ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

សូមទស្សនាវីដេអូ ៖ 

(កំពង់ស្ពឺ)៖ ជនដៃដល់ដែលយកកាំបិតចុងស្រួច ចាក់សម្លាប់នារីកាត់ដេរម្នាក់ នៅក្នុងផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ ដែលខ្លួនតាមស្រឡាញ់មិនបាន ហើយចាក់សម្លាប់ខ្លួនតាមក្រោយនោះនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួនជាបណ្តោះអាសន្នដាក់ពន្ធនាគារ ក្រោយពីតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន»។

ឃាតកចាក់សម្លាប់នារីកាត់ដេរ នៅក្នុងផ្សារឧដុង្គ រួចចាក់ខ្លួនឯង ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យដែលបានចាក់សម្លាប់នារីក្រមុំកាត់សម្លៀកបំពាក់ នៅផ្សារឧដុង្គ ត្រូវតុលាកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នហើយដោយលោក ខ្លួត ពេជ្រ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត  ដែលត្រូវផ្តន្ទាសទោស តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

ឃាតកចាក់សម្លាប់នារីកាត់ដេរ នៅក្នុងផ្សារឧដុង្គ រួចចាក់ខ្លួនឯង ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ចំណុចក្នុងផ្សារឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជនសង្ស័យម្នាក់ឈ្មោះ ស៊ុ ម៉ូច អាយុ៣២ឆ្នាំ ជាជាងតោន និងបាញ់ថ្នាំរថយន្ត មានទីលំនៅភូមិតាជៀល ឃុំព្រះស្រែ ឃុំវាំងចាស់ ស្រុកឧដុង្គ បានប្រើកាំបិត ចាក់ទៅលើនារីរងគ្រោះឈ្មោះ ណែម ចន្ធូ អាយុ២៤ឆ្នាំ មុខរបរកាត់សម្លៀកបំពាក់ ក្នុងផ្សារឧដុង្គ មានទីលំនៅភូមិឃ្លាំង៥ ឃុំវាំងចាស់ ស្រុកឧដុង្គ ចំនួន៥កាំបិតត្រង់ពោះ និងចុងដង្ហើម បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ឃាតកចាក់សម្លាប់នារីកាត់ដេរ នៅក្នុងផ្សារឧដុង្គ រួចចាក់ខ្លួនឯង ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

ក្រោយពីធ្វើសកម្មភាពចាក់ជនរងគ្រោះ រួចហើយជនដៃដល់បានចាក់ខ្លួនឯងចំនួន ៣កាំបិតប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចគ្រាន់តែរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ លុះដល់ថ្ងៃទី០២ ខែកញ្ញា របួសមានការធូស្បើយ ហើយបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មួយយប់ទើបព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ សមត្ថកិច្ចបញ្ជូនបន្តឱ្យទៅសម្រាកក្នុងពន្ធនាគារខេត្តតែម្តង។

ឃាតកចាក់សម្លាប់នារីកាត់ដេរ នៅក្នុងផ្សារឧដុង្គ រួចចាក់ខ្លួនឯង ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

ជនសង្ស័យបានសារភាពថា មូលហេតុខ្លួនចាក់លើនារីក្រមុំដែលខ្លួនស្រឡាញ់បណ្តាលឱ្យស្លាប់នោះ ព្រោះតែនាងមិនព្រមទទួលយកការស្រឡាញ់ពីខ្លួន ទើបមានការតូចចិត្ត ក៏មានកំនិតសម្លាប់នាង រួចសម្លាប់ខ្លួនតាមក្រោយ។ ជនសង្ស័យ បានបញ្ជាក់យ៉ាងខ្លីថា បើករូបគេស្រឡាញ់នាងមិនទេនោះ អ្នកណាក៏មិនអាចស្រឡាញ់នាងបានដែរ ដូច្នេះមានតែស្លាប់ទាំង២នាក់ដើម្បីបញ្ចប់បញ្ហា នៃក្ដីស្រលាញ់ក៏ធំធេងមួយនេះ ប៉ុន្តែលទ្ធផលភាគីខាងស្រីបានស្លាប់ ហើយខ្លួនបែរនៅរស់ ក្នុងគុកទាំងភាពឈឺចាប់ផ្លូវចិត្ត និងរបួសគ្មានបងប្អូនសាច់ញាតិណាម្នាក់មកមើលឡើយ៕

 

ឃាតកចាក់សម្លាប់នារីកាត់ដេរ នៅក្នុងផ្សារឧដុង្គ រួចចាក់ខ្លួនឯង ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ ឃាតកចាក់សម្លាប់នារីកាត់ដេរ នៅក្នុងផ្សារឧដុង្គ រួចចាក់ខ្លួនឯង ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

ប្រភព ៖ freshnewsasia

  • ឃាតកចាក់សម្លាប់នារីកាត់ដេរ នៅក្នុងផ្សារឧដុង្គ រួចចាក់ខ្លួនឯង ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: