ប្រធានាធិបតីហ្វីលីពីន មិនឱ្យ ស្ទីវ ហាវេ​ ធ្វើជាពិធីករក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំនេះទេ

កាលពីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិពីប្រកួតបវរកញ្ញាចក្រវាលឆ្នាំមុន តារាកំប្លែងស្ទីវ ហាវេ (Steve Harvey) បានសាងកំហុសដ៏ធំមួយក្នុងពេលប្រកាសលទ្ធផលម្ចាស់ជ័យលាភីដែលបណ្តាលឱ្យមានការអាក់អន់ចិត្ត ក៏ដូចជាភាពចម្រូងចម្រាសមួយចំនួនផងដែរ។ កាលនោះស្ទីវ ហាវេ (Steve Harvey) ដំបូងឡើយប្រកាសថាបវរកញ្ញាកូឡំប៊ី (Columbia) គឺជាអ្នកជាប់លេខ ១ ខណៈដែលនាងត្រូវបានគេពាក់មកុដឱ្យលើក្បាល ហើយត្រូវដោះចេញវិញពេលស្ទីវ (Steve) ដើរមកធ្វើការសុំទោស និងប្រកាសលទ្ធផលជាថ្មីដោយបវរកញ្ញាតំណាងហ្វីលីពីន (Phillippine) ជាប់ជាម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលឆ្នាំ ២០១៥វិញ។

ប្រធានាធិបតីហ្វីលីពីន មិនឱ្យ ស្ទីវ ហាវេ​ ធ្វើជាពិធីករក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំនេះទេ

ដោយសារហ្វីលីពីន (Phillippine) ជាអ្នកគ្រងតំណែងជាកំពូលស្រីស្អាតលើលោកប្រចាំឆ្នាំមុន ឆ្នាំនេះហ្វីលីពីន (Phillippine) គឺជាប្រទេសម្ចាស់ផ្ទះក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលប្រចាំឆ្នាំ ២០១៦ ដែលនឹងប្រព្រឹត្តធ្វើទៅនៅខែមករា ឆ្នាំ ២០១៧ នៅក្រុងម៉ានីល (Manila) ។ ដោយសារខ្លួនជាប្រទេសម្ចាស់ផ្ទះ និងខ្លាចមានបញ្ហាដូចលើកមុនទៀតនោះ លោកនាយករដ្ឋមន្ត្រីហ្វីលីពីន (Phillippine)  រ៉ូឌ្រីហ្គោ ដាច់ធឺត (Rodrigo Duterte) មិនចង់ឱ្យស្ទីវ ហាវេ (Steve Harvey) ធ្វើជាពិធីករក្នុងកម្មវិធីនេះដូចឆ្នាំមុនទៀតឡើយ។ បើប្រទេសម្ចាស់ផ្ទះបដិសេធទៅហើយ ចាំមើលថាតើនរណានឹងជាពិធីករក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ ២០១៦ នេះ?

ប្រភព ៖ mohameas

  • ប្រធានាធិបតីហ្វីលីពីន មិនឱ្យ ស្ទីវ ហាវេ​ ធ្វើជាពិធីករក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំនេះទេ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: