លា​ប្រពន្ធ​ទៅ​រាយមង​ តែ​ជា​អកុសល​ លារហូត​គ្មាន​ថ្ងៃ​វិលវិញ​ ពិតជា​ក្ដុកក្ដួល​ណាស់​…

ខេត្តកណ្ដាល៖  វេលាម៉ោង០៩និង៣០នាទីថ្ងៃទី៣កញ្ញា២០១៦ព្រឹកមិញនេះនៅចំណុច ជ្រោយតាក្រញ៉ាញ់ ក្នុងបឹងវាលសំណាប ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯមខេត្តកណ្តាល។

លា​ប្រពន្ធ​ទៅ​រាយមង​ តែ​ជា​អកុសល​ លារហូត​គ្មាន​ថ្ងៃ​វិលវិញ​ ពិតជា​ក្ដុកក្ដួល​ណាស់​…

ជនរងគ្រោះបានចេញពីផ្ទះទៅនេសាទត្រី(រាយមង)នៅចំណុចកើតហេតុហើយ ជារៀងរាល់ពេលជនរងគ្រោះចេញ
ទៅនេសាទតែងតែវិលត្រឡប់មកផ្ទះវិញនៅវេលាម៉ោង១៧:០០នាទី លុះនៅថ្ងៃទី០២កញ្ញា២០១៦វេលាម៉ោង១៣:០០នាទី ពេលជនរងគ្រោះចេញទៅនេសាទត្រីមិនបានវិលត្រឡប់មកផ្ទះវិញដូចរាល់ដងនោះទេ ។ ចំណែកស្ត្រីឈ្មោះជុំ ស៊ីណា ជាប្រពន្ធបាត់ប្តីមិនឃើញមកផ្ទះ ក៏នាំបងប្អូនចេញទៅតាមរកប្តីនៅចំណុចដែលធ្លាប់នេសាទកន្លងមក តែមិនឃើញ លុះដល់ថ្ងៃទី០៣កញ្ញា២០១៦វេលាម៉ោង០៩និង៣០នាទី ទើបរកឃើញសពជនរងគ្រោះស្លាប់ អណ្តែតទឹកក្បែរទូកនៅចំណុចកើតហេតុខាងលើបាត់ទៅហើយ។

ជនរងគ្រោះ ឈ្មោះ ឈិន វិចិត្រ ភេទ ប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទត្រីទីលំនៅបច្ចុប្បន្ន ភូមិតាស្គរឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

តាមការពិនិត្យដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីទេ ក្នុងពោះមានទឹក មានទីកហូរចេញតាមមាត់ ។ សមត្ថកិច្ចបានកាសន្និដ្ឋាន នៅពេលវេលាដែលជនរងគ្រោះចេញទៅនេសាទត្រីអាកាសធាតុមានភ្លៀងខ្យល់ខ្លាំង ទើបបណ្តាលឲ្យ ជនរងគ្រោះ លិចទូកលង់ទឹក
ស្លាប់តែម្តង។

ករណីនេះផ្នែកជំនាញពេទ្យ កម្លាំងប៉ុស្តិ៍អាជ្ញាភូមិ ឃុំ និងក្រុមតំណាង ជនរងគ្រោះ បាន ពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បានប្រគល់សាកសពជូន ប្រពន្ធ ជនរងគ្រោះយកធ្វើបុណ្យតាមប្រពៃណី ៕

លា​ប្រពន្ធ​ទៅ​រាយមង​ តែ​ជា​អកុសល​ លារហូត​គ្មាន​ថ្ងៃ​វិលវិញ​ ពិតជា​ក្ដុកក្ដួល​ណាស់​… លា​ប្រពន្ធ​ទៅ​រាយមង​ តែ​ជា​អកុសល​ លារហូត​គ្មាន​ថ្ងៃ​វិលវិញ​ ពិតជា​ក្ដុកក្ដួល​ណាស់​… លា​ប្រពន្ធ​ទៅ​រាយមង​ តែ​ជា​អកុសល​ លារហូត​គ្មាន​ថ្ងៃ​វិលវិញ​ ពិតជា​ក្ដុកក្ដួល​ណាស់​…

ប្រភព ៖ vd7news

  • លា​ប្រពន្ធ​ទៅ​រាយមង​ តែ​ជា​អកុសល​ លារហូត​គ្មាន​ថ្ងៃ​វិលវិញ​ ពិតជា​ក្ដុកក្ដួល​ណាស់​…已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: