ចេញ​ពី​កន្លែង​ជល់មាន់​ បាត់​រហូត​ ពេល​ប្រទះឃើញ​ ខ្លួន​ពោពេញដោយ​ ដង្កូវ​..

ខេត្តកោះកុង៖  សពបុរសម្នាក់ដែលត្រូវឃាតករសម្លាប់ហើយ យកទៅបោះចោលក្នុងទឹកព្រែកនោះមានឈ្មោះ គន់ ដារ៉ាភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅ ភួមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា មានមុខរបររត់ម៉ូតូឌុប ។ ហេតុការណ៍ប្រទះឃើញនេះកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រែក ភូមិបាក់ខ្លង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ចេញ​ពី​កន្លែង​ជល់មាន់​ បាត់​រហូត​ ពេល​ប្រទះឃើញ​ ខ្លួន​ពោពេញដោយ​ ដង្កូវ​..

បើតាមសំដីអ្នករត់ម៉ូតូដូចគ្នា បាននិយាយថា នៅវេលាម៉ោង៦ជាងល្ងាច ជនរងគ្រោះបាន ដឹងអ្នកជល់មាន់ចេញពីកន្លែងជល់មាន់ ដែលមានទីតាំងនៅសួនសត្វ ហើយបាត់រហូតដល់យប់ថ្ងៃទី២កញ្ញា ឆ្នាំ២០១៦ ត្រូវបានអ្នកឆ្លុះក្តាមប្រទះឃើញស្លាប់ហើមស្អុយរលួយទៅហើយ ។ តែចំណែកម៉ូតូជនរងគ្រោះម៉ាកសង់C១២៥ សេរី២០១៦ ត្រូវជនដៃដល់យកទៅបាត់ដោយសុវត្តិភាព។

ក្រោយសមត្ថកិច្ចជំនាញធ្វើកោសលវិច្ឆ័យរួចរាល់ ហើយសមត្ថកិច្ចបានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ ហើយចំពោះករណីខាងលើសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

ចេញ​ពី​កន្លែង​ជល់មាន់​ បាត់​រហូត​ ពេល​ប្រទះឃើញ​ ខ្លួន​ពោពេញដោយ​ ដង្កូវ​..

ប្រភព ៖ vd7news

  • ចេញ​ពី​កន្លែង​ជល់មាន់​ បាត់​រហូត​ ពេល​ប្រទះឃើញ​ ខ្លួន​ពោពេញដោយ​ ដង្កូវ​..已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:ជីវិតនិងសង្គម
Tags: