តួប្រុសរឿង «ទេវតាល្បែង វគ្គ២» ត្រូវប៉ូលិសចរាចរចាប់ផាកពិន័យ

6 Videos


កាលពីពេលថ្មីៗនេះមានអ្នកលេងហ្វេសប៊ុកបានបង្ហោះរូបថតកំពូលតារាសម្តែងជើងចាស់ហុងកុងលោក លាង ជាហ៊ុយ ហៅ (Tona Leung Ka-fai)  ដែលជាតារាសម្តែងក្នុងរឿង «ទេវតាល្បែង វគ្គ២»  (God of Gamblers Returns) ត្រូវបានប៉ូលិសចរាចរទីក្រុងសៀងហៃ សរសេរ ប័ណ្ណផាកពិន័យ ។
តួប្រុសរឿង «ទេវតាល្បែង វគ្គ២» ត្រូវប៉ូលិសចរាចរចាប់ផាកពិន័យ
បន្ទាប់មកអ្នកលេងហ្វេសប៊ុករូបនោះក៏បានសរសេរបន្ថែមលើសារនោះបែបលេងសើចថា នៅក្នុងខ្សែភាពយន្តរឿង «សង្គ្រាមត្រជាក់-២» លោក Tony សម្តែងជាតួអង្គអតីតស្នងការរងប៉ូលិស ឈ្មោះ លោក លី វេនពីន ។ ដូច្នេះក្នុងឋានៈជាស្នងការរងប៉ូលិសមួយរូបម៉េចក៏មិនទុកមុខមាត់ឲ្យខ្លះ? ។
តួប្រុសរឿង «ទេវតាល្បែង វគ្គ២» ត្រូវប៉ូលិសចរាចរចាប់ផាកពិន័យ
ប៉ុន្តែបើតាមព័ត៌មានបានឲ្យដឹងថា លោក Tony មិនមែនជាអ្នកបើកបររថយន្តនោះទេ ដោយកាលណោះពេលប៉ូលិសចរាចរកុំពុងតែអនុវត្តច្បាប់ គឺជារថយន្តពណ៌ខៀវមួយគ្រឿងដែលនៅពីក្រោយរថយន្តលោក Tony ដែលបានបើកបរនៅលើខ្សែបន្ទាត់នៃគន្លងផ្លូវសម្រាប់រថយន្តក្រុង ព្រោះលោកយល់ឃើញថា ការបើកបររបស់អ្នកបើកបររូបនោះមិនមានបញ្ហាអ្វីទេ ដូច្នេះក៏ឈប់រថយន្ត និង ដើរមកសួរប៉ូលីសចរាចរនោះដើម្បីចង់ដឹងការពិតប៉ុណ្ណោះមិននឹកស្មានថា មានអ្នកលេងហ្វេសប៊ុកលួចថតបាន និង បង្ហោះចេញបែបនេះសោះ ៕
គ ឡេង
តួប្រុសរឿង «ទេវតាល្បែង វគ្គ២» ត្រូវប៉ូលិសចរាចរចាប់ផាកពិន័យ