បំផ្ទុះ​គ្រាប់បែក​នៅ​ ហ្វីលីពីន​ យប់មិញ ដូចជួយឲ្យ​លោក​ Duterte ​មាន​សិទ្ធិ​បញ្ជា​កងទ័ព​ដោយ​ផ្ទាល់​

នៅ​ថ្ងៃ​នេះ​ ប្រធានាធិបតី​ ហ្វីលីពីន​ លោក​ រ៉ូទ្រីកូ ឌូតឺតេ​ បាន​ប្រកា​ស​ ដាក់​ប្រទេស​ក្នុង​ស្ថានភាព​នៃ​អំពើ​ហិង្សា​ ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ផ្សារ​រាត្រី​ដែល​មាន​មនុស្ស​​កុះករ​ ក្នុង​ទីក្រុង ​ដាវ៉ាវ​ សម្លាប់​មនុស្ស​យ៉ាង​តិច​ ១៤​ នាក់​ និង​ជាង​ ៦០ ​នាក់​រង​របួស ។

បំផ្ទុះ​គ្រាប់បែក​នៅ​ ហ្វីលីពីន​ យប់មិញ ដូចជួយឲ្យ​លោក​ Duterte ​មាន​សិទ្ធិ​បញ្ជា​កងទ័ព​ដោយ​ផ្ទាល់​

ការិយាល័យ​ប្រធានាធិបតី​ឲ្យ​ដឹង​ថា​ នៅ​ពេល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​អនុវត្ត​ច្បាប់​គ្រាមាន​អំពើហិង្សា​ រដ្ឋធម្មនុញ្ញ​ ហ្វីលីពីន​ បាន​ផ្ដល់​អំណាច​ដល់​ប្រធានាធិបតី ​ឲ្យ​ទទួល​ភារកិច្ច​ជា​អ្នក​គ្រប់គ្រង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ ហើយ​ច្បាប់​នេះ​ មាន​ន័យ​ថា ​កងទ័ព​ និង​ជួយ​ដល់​ប៉ូលិស​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ និង​ភេរវកម្ម ។​

null

លោក​ ឌូតឺតេ​ និយាយ​ថា​ ច្បាប់​គ្រា​មាន​អំពើ​ហិង្សា​ គឺ​មិន​មែន​​ជា​ច្បាប់​អាជ្ញាសឹក​ឡើយ​ ប៉ុន្តែ​ជា​អ្វី​ដែល​តម្រូវ​ឲ្យ​​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ នៅ​ទូទាំង​ប្រទេស​ ហ្វីលីពីន​ ជា​អ្នក​គ្រប់គ្រង​ប្រទេស​ ក្រោម​ស្ថានភាព​ពិសេស​ ចាប់​ផ្ដើម​ពី​ពេល​នេះ​តទៅ ។​ លោក​ប្រធានាធិបតី​បាន​បញ្ជា​ឲ្យ​បង្កើត​ចំណុច​ឆែកឆេរ​ជា​ច្រើន​កន្លែង​ ដើម្បី​ឲ្យ​ប៉ូលិស​​ងាយស្រួល​ក្នុង​ការ​ពិនិត្យ​ទៅលើ​សញ្ញា​ដែល​គួរ​ឲ្យ​សង្ស័យ​ថា​ជា​ឧក្រិដ្ឋជន ។​

null

ការ​ផ្ទុះ​កាលពី​យប់​មិញ​ ក្នុង​ផ្សារ​រាត្រី​ ខាងក្រៅ​សណ្ឋាគារ​ទំនើប​បំផុត​មួយ​ឈ្មោះ​ Polo hotel​ ជា​កន្លែង​ដែល​លោក​ប្រធានាធិបតី ​ឌូតឺតេ​ កំពុង​ស្ថិត​នៅ​ទីនោះ ​ក្នុង​ពេល​គ្រាប់​បែក​ផ្ទុះ​ ប៉ុន្តែ​កូន​ប្រុស​របស់​លោក​ប្រធានាធិបតី​បញ្ជាក់​ថា ​ឪពុក​របស់​លោក​ មិន​រង​របួស​ឡើយ ។​ ប៉ូលិស​ និង​ទាហាន​ ប្ដេជ្ញា​អនុវត្ត​បទបញ្ជា​របស់​លោក​ប្រធានាធិបតី​ ដែល​បាន​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អនុវត្ត​ច្បាប់​គ្រា​មាន​អំពើ​ហិង្សា ។​

កន្លង​មក​​ពាក្យ​ចចាមអារ៉ាម​មួយ ​ល្បី​សុះសាយ​ថា​ មាន​មនុស្ស​ប៉ុនប៉ង​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​ ហើយ​ពាក្យ​ចចាមអារ៉ាម​នោះ ​កាន់តែ​គួរ​ឲ្យ​ជឿ ​តាម​រយៈ​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​ពីរ​ពាន់​នាក់ ​ចាប់​តាំង​ពី​ពេល​ដែល​លោក ​ឌូតឺតេ​ ឡើង​កាន់​ដំណែង​នៅ​ថ្ងៃ​ទី​ ៣០ ​មិថុនា ។​ ចំណែក​អ្នកនាំពាក្យ​លោក​ប្រធានាធិបតី​និយាយ​ថា​ ពាក្យ​ចចាមអារ៉ាម​នោះ​ ជា​រឿង​ធម្មតា​ ហើយ​កើត​ឡើង​ជា​ញឹកញាប់ ​មិន​មែន​ជា​អ្វី​ដែល​ថ្មី​នោះ​ទេ ។​

លោក​ ឌូតឺតេ ​បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ ប្រ៊ុយណេ​ នៅ​ថ្ងៃ​សៅរ៍​នេះ​ ជា​គម្រោង​ទស្សនកិច្ច​ទៅ​កាន់​បរទេស​លើក​ដំបូង​ ក្រោយ​ពី​លោក​ឡើង​កាន់​ដំណែង​ជា​ប្រធានាធិបតី​ ប៉ុន្តែ​លោក​នៅ​តែ​ចូល​រួម​ក្នុង​សន្និសីទ​ អាស៊ាន ​និង​អាស៊ី​ខាងកើត​ ក្នុង​ប្រទេស ​ឡាវ​ នៅ​សប្ដាហ៍​ក្រោយ ​ជា​កន្លែង​ដែល​លោក​បាន​ណាត់​ជួប​ជា​មួយ​លោក​ ប៉ារ៉ាក់ អូបាម៉ា​ រួចហើយ ។​ ដកស្រង់ពី៖ kqube.net


បំផ្ទុះ​គ្រាប់បែក​នៅ​ ហ្វីលីពីន​ យប់មិញ ដូចជួយឲ្យ​លោក​ Duterte ​មាន​សិទ្ធិ​បញ្ជា​កងទ័ព​ដោយ​ផ្ទាល់​

រូបថតអាណោចអាធ័ម បង្ហាញពីកុមាររងគ្រោះដោយគ្រាប់ប្លោងនៅស៊ីរី

បំផ្ទុះ​គ្រាប់បែក​នៅ​ ហ្វីលីពីន​ យប់មិញ ដូចជួយឲ្យ​លោក​ Duterte ​មាន​សិទ្ធិ​បញ្ជា​កងទ័ព​ដោយ​ផ្ទាល់​

នាយកប្រតិបត្តិក្រុមហ៊ុន Apple ស្តីបន្ទោសសហភាពអឺរ៉ុបជុំវិញសេចក្តីសម្រេចដែលលម្អៀង និងប្រឆាំងនឹងសហរដ្ឋអាមេរិក