សុវត្ថិឌី ធារីការ សម្ភាសធ្លាក់!

6 Videos


សុវត្ថិឌី ធារីកា បានចូលទូតអាមេរិកសំភាសន៍ កាលពីព្រឹកថ្ងៃទី ០១ ខែកញ្ញាឆ្នាំ ២០១៦ លទ្ធផលចុងក្រោយ ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ ព្រោះស្ថានទូតពុំព្រមផ្តល់ទិដ្ឋាការដល់រូបនាងឡើយ ។

សុវត្ថិឌី ធារីការ សម្ភាសធ្លាក់!

ទោះបីជាលទ្ធផលពុំដូចបំណងប្រាថ្នាក្តី តែតារាវ័យក្មេងរូបរាងស្រឡូន សុវត្ថិឌី ធារីកា នៅតែមានទឹកមុខរីករាយ និងទទួលយកលទ្ធផលនេះ ។ សុវត្ថិឌី ធារីកា បានប្រាប់«ប្រជាប្រិយ»តាមទូរស័ព្ទថា «ក្នុងចិត្តខ្ញុំក៏សោកស្តាយដែរ ដែលខាងស្ថានទូតពុំព្រមផ្តល់ទិដ្ឋាការដល់រូបខ្ញុំ ហើយខ្ញុំក៏មិនបានដឹងពីមូលហេតុនោះដែរ ខ្ញុំគ្រាន់តែដឹងថាការសំភាសន៍លើកនេះ ពិតជាលំបាកខ្លាំងណាស់ នឹងតឹងតែងជាងពេលមុនៗទៅទៀត មានសិល្បករ សិល្បការីជាច្រើន ដែលសំភាសន៍ធ្លាក់»

សុវត្ថិឌី ធារីការ សម្ភាសធ្លាក់!

ថ្វីត្បិតតែសំភាសន៍ធ្លាក់ សុវត្ថិឌី ធារីកា នៅតែបន្តការងារចម្រៀងរបស់នាងដូចមុន …។ ចុងក្រោយ សុវត្ថិឌី ធារីកា បានបន្ថែមថា ខាង Sponsor កំពុងរៀបចំឯកសារឡើងវិញ តែលទ្ធផលយ៉ាងណានាងពុំដឹងនោះទេ ៕ អាលីណា

សុវត្ថិឌី ធារីការ សម្ភាសធ្លាក់!សុវត្ថិឌី ធារីការ សម្ភាសធ្លាក់!សុវត្ថិឌី ធារីការ សម្ភាសធ្លាក់!សុវត្ថិឌី ធារីការ សម្ភាសធ្លាក់!សុវត្ថិឌី ធារីការ សម្ភាសធ្លាក់!សុវត្ថិឌី ធារីការ សម្ភាសធ្លាក់!