តាស្រីថៃនាង ពូប៉េ អហោរថ័យ រកឃើញម្តាយបង្កើត ជាអ្នកអនាម័យនៅសណ្ឋាគារ

6 Videos


រឿងរ៉ាវជីវិតរបស់មនុស្សមានមិនចេះចប់ សម្បូរបែបជាងក្នុងរឿងល្ខោន ដូចយ៉ាង នាង ពូប៉េ អហោរថ័យ ដែលមានរូបធំប៉ុននេះទៅហើយនៅមិនទាន់ស្គាល់ថាម្តាយរបស់ខ្លួនពិតប្រាកដជានរណា ។
តាស្រីថៃនាង ពូប៉េ អហោរថ័យ រកឃើញម្តាយបង្កើត ជាអ្នកអនាម័យនៅសណ្ឋាគារ
នៅក្នុងសាច់រឿងភាពយន្ត ឬ រឿងល្ខោន ម្តាយបង្កើតរបស់ខ្លួនសុខចិត្តបិទបាំងជីវិតកម្សត់របស់ខ្លួន ឱ្យតែកូនបានល្អ បានសុខ មិនចង់ឱ្យកូនខ្មាស់គេទេ រឿងរ៉ាវពិតដូចនេះ បានធ្លាក់មកលើតារាស្រី ពូប៉េ អហោរថ័យ ។ នៅពីក្រោយវាំងនននៃរឿងរ៉ាវពិតរបស់នាង ពូប៉េ បានទម្លាយឱ្យដឹងពីម្តាយធម៌របស់នាងក្រោយលាក់កំបាំងពីប្រវត្តិម្តាយបង្កើតរហូតដល់ ៣៨ ឆ្នាំ ។ ដំបូងនាង ពូប៉េ មានការសង្ស័យតាំងពីក្មេងថា ហេតុអ្វីខ្លួនមានមុខកាត់ទៅបារាំង និង ត្រូវមិត្តភក្តិចំអកឱ្យជាប្រចាំ, នាងធ្លាប់គិតថា ខ្លួនប្រហែលជាមិនមែនជាកូនបង្កើតរបស់ម៉ែធម៌ទេ ប៉ុន្តែមិនហ៊ានសួរ ព្រោះគាត់ទាំងពីរ បានចិញ្ចឹមបីបាច់ថែរក្សាយើងបានយ៉ាងល្អណាស់ ។
តាស្រីថៃនាង ពូប៉េ អហោរថ័យ រកឃើញម្តាយបង្កើត ជាអ្នកអនាម័យនៅសណ្ឋាគារ
អាយុជាង ៣០ ទៅហើយ នាង ពូប៉េ ក៏បានដាច់ចិត្តសួរឪពុកម្តាយធម៌របស់នាង លោកទាំងពីរគិតតែពីយំ មិនព្រមបង្ហើបប្រាប់ទាល់តែសោះ ។ ក្រោយមក ២-៣ ថ្ងៃ លោកទាំងពីរក៏និយាយថា «បើចង់ដឹង ឱ្យទៅរកតាមអាសយដ្ឋាននេះចុះ» គ្រាន់តែឮប៉ុណ្ណឹង ធ្វើឱ្យនាង ពូប៉េ នឹកដល់ការគិតរបស់ខ្លួនក្លាយជាការពិតមែន នាងក៏ទៅរកអាសយដ្ឋាននោះ ។ ពុទ្ធោ! វិនាទីដ៏សែនរន្ធត់ ចង់ធ្លាក់ថ្លើមប្រមាត់ ម្តាយបង្កើតរបស់នាង ពូប៉េ អហោរថ័យ ជាស្ត្រីអនាម័យនៅសណ្ឋាគារមួយ ដែលបានទទួលប្រាក់ខែត្រឹម ៣០០ បាទ ប៉ុន្តែបើប្រៀបមកខ្លួនឯង ពោរពេញដោយជីវិតរុងរឿង ដេកស៊ីស្រួល ស្រណុកសុខកាយ សប្បាយហ៊ឺហា ពេលនេះគ្មានអ្វីក្រៅពីសម្រែកយំ យំឱ្យរីងស្ងួតទឹកភ្នែក ដែលឆាកជីវិតអីក៏ដូចរឿងល្ខោនម្ល៉េះ ។
តាស្រីថៃនាង ពូប៉េ អហោរថ័យ រកឃើញម្តាយបង្កើត ជាអ្នកអនាម័យនៅសណ្ឋាគារ
នាងបាននិយាយជាមួយម្តាយជាលើកដំបូងក្នុងរយៈពេលជាង ៣០ ឆ្នាំ ហើយ ពូប៉េ បានសួរដល់ឪពុករបស់នាងជានរណា ? ម្តាយរ៉ាយរ៉ាប់ប្រាប់ថា «ឪពុករបស់កូនជាទាហានអូស្ត្រាលី គាត់បានត្រឡប់ទៅប្រទេសគេវិញ ទាំងមិនដឹងថាម៉ែមានផ្ទៃពោះ កូន «ប៉េ» នេះ ហើយមិនដឹងទំនាក់ទំនងទៅគាត់បានយ៉ាងដូចម្តេច ម៉ែក៏ចាប់ផ្តើមលំបាក និង គ្មានលទ្ធភាពចិញ្ចឹមកូន ប៉េ បាន ក៏ទៅរកអ្នកដែលមានលទ្ធភាពចិញ្ចឹម ប៉េ បានល្អជាង…» ។ ទឹកភ្នែកម៉ែកំពុងយំ ធ្វើឱ្យក្តុកក្ទួលចិត្តឥតឧបមា គាត់និយាយបន្តទៀតថា «ម៉ែមិនស្អប់កូនទេ ហើយក៏មិនហ៊ានទៅជួបកូន ប៉េ ដែរ ព្រោះខ្លាចកូនខ្មាស់គេ…» ។
តាស្រីថៃនាង ពូប៉េ អហោរថ័យ រកឃើញម្តាយបង្កើត ជាអ្នកអនាម័យនៅសណ្ឋាគារ
តារា ពូប៉េ បានឱ្យម្តាយបង្កើតឈប់ធ្វើការងារនេះ តែម្តាយនាងបានសុំធ្វើបន្តរហូតដល់ ៦០ ថ្ងៃ ។ ចំណែកឪពុកម្តាយធម៌ នាង ពូប៉េ និយាយថា ពួកគាត់អាចអាក់អន់ស្រពន់ចិត្តខ្លះ ប៉ុន្តែ ប៉េ ក៏នៅតែគោរពស្រឡាញ់ពួកគាត់ឱ្យច្រើនលើសដើម ព្រោះពួកគាត់ជាអ្នកចិញ្ចឹម ជាអ្នកមានគុណមកលើខ្ញុំ ប៉េ នឹងថែរក្សាលោកទាំងបីឱ្យបានល្អក្នុងឋានៈជាកូន ៕
សូរ្យរិទ្ធ (entertain tnews)
តាស្រីថៃនាង ពូប៉េ អហោរថ័យ រកឃើញម្តាយបង្កើត ជាអ្នកអនាម័យនៅសណ្ឋាគារ