មីសុីលរុស្សុី នឹងត្រូវដាក់ពង្រាយកៀកទឹកដីអាមេរិក មានចម្ងាយមិនដល់១០០គីឡូម៉ែត្រ

តាមការផ្សព្វផ្សាយរបស់គេហទំព័រ infowars ឲ្យដឹងថា លោក Sergey Shoigu រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្សុី គ្រោងនឹងដាក់ពង្រាយកាំជ្រួចមីសុីលនៅឆ្នេរសមុទ្រ Chukotka ភាគខាងជើងនៃប្រទេសរុស្សុីនៅឆ្នាំ២០១៨ខាងមុខ ដែលទីតាំងការដាក់ពង្រាយកាំជ្រួចមីសុីលនេះមានចម្ងាយប្រមាណ៨៦គីឡូម៉ែត្រប៉ុណ្ណោះពីទឹកដីរដ្ឋ Alaska សហរដ្ឋអាមេរិក ។

មីសុីលរុស្សុី នឹងត្រូវដាក់ពង្រាយកៀកទឹកដីអាមេរិក មានចម្ងាយមិនដល់១០០គីឡូម៉ែត្រ

លោក Sergey Shoigu រដ្ឋមន្ដ្រីការពារជាតិរុស្សុីបានបញ្ជាក់នៅក្នុងកិច្ចប្រជុំក្រសួងការពារជាតិកាលពីសប្ដាហ៍មុនឲ្យដឹងថា ការដាក់ពង្រាយកាំជ្រួចមីសុីលនៅឆ្នេរសមុទ្រ Chukotka ភាគខាងកើតប្រទេសនោះ គឺដើម្បីការពារការវាយប្រហារណាមួយតាមដែនអាកាស ក៏ដូចជាការការពារតំបន់ប៉ូលខាងជើងផែនដីដែលសម្បូរទៅដោយធនធានធម្មជាតិ ហើយឋិតក្នុងមុខសញ្ញាដណ្ដើមគ្នាគ្រប់គ្រងរបស់មហាអំណាចអាមេរិក និងរុស្សុី ។

មីសុីលរុស្សុី នឹងត្រូវដាក់ពង្រាយកៀកទឹកដីអាមេរិក មានចម្ងាយមិនដល់១០០គីឡូម៉ែត្រ

អ្នកជំនាញខាងសន្តិសុខ និងការពារជាតិរុស្សុីបានបញ្ជាក់ឲ្យដឹងថា ការដាក់ពង្រាយកាំជ្រួចមីសុីលនៅភាគខាងកើតប្រទេសរុស្សុី គឺអាចជួយឲ្យរុស្សុីគ្រប់គ្រងបាននូវប្រជុំកោះ Kuril ដែលកំពុងមានវិវាទជាមួយប្រទេសជប៉ុន និងការពារតំបន់ឈូងសមុទ្រ Bering ផងដែរ ៕

មីសុីលរុស្សុី នឹងត្រូវដាក់ពង្រាយកៀកទឹកដីអាមេរិក មានចម្ងាយមិនដល់១០០គីឡូម៉ែត្រ

Related