គង់ ច័ន្ទស្រីមុំ រង់ចាំអ៊ុតមើលលទ្ធផលកូន!

6 Videos


ក្រោយពីរៀបការមិនទាន់បានប៉ុន្មានផង តារាសម្តែងរូបស្រស់ គង់ ច័ន្ទស្រីមុំនិងស្វាមី លោក គឹម សីហា បានប្រកាសថា ចង់បានកូនភ្លាមៗដោយសារជើងលេខរបស់នាងត្រូវយកកូននៅក្នុងឆ្នាំវកទើបមានសំណាង និង ហុងស៊ុយល្អ។នៅពេលនេះ គង់ ច័ន្ទស្រីមុំ និងស្វាមី កំពុងអន្ទះសាររង់ចាំអ៊ុត លទ្ធផលកូន ដែលនាងត្រូវទៅពិនិត្យ នៅមន្ទីរពេទ្យ នៅថ្ងៃទី ១០ ខែកញ្ញា នេះ ។

គង់ ច័ន្ទស្រីមុំ រង់ចាំអ៊ុតមើលលទ្ធផលកូន!

ក្រោយពីថតបញ្ចប់រឿង «តាមស៊ើបជួបស្នេហ៍» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ គង់ ច័ន្ទស្រីមុំ មិនបានទទួលសម្តែងរឿងបន្តទៀតទេ ។ ដោយសារនាងចង់សម្រាកថែរក្សាសុខភាពដើម្បីយកកូនទៅតាមបំណង ប្រាថ្នា ។ ស្រីស្អាតរូបនេះ បានប្រាប់ថា នាងបានបាត់រដូវប៉ុន្មានថ្ងៃហើយ តែមិនទាន់ច្បាស់ពីលទ្ធផលថា មាន កូនឬយ៉ាងណានោះទេ ។ រង់ចាំទៅជួបនិងពិគ្រោះជាមួយគ្រូពេទ្យនៅថ្ងៃទី ១០ ខាងមុខនេះដើម្បីពិនិត្យឈាមដើម្បីអោយដឹងលទ្ធផលច្បាស់ ។ ប៉ុន្តែ គង់ ច័ន្ទស្រីមុំ បានអះអាងថា ក្នុងខ្លួនមិនទាន់មានអាករៈអ្វីប្លែកនោះទេ ។ គ្រាន់តែសុខភាព របស់នាង រាងខ្សោយបន្តិច ។

គង់ ច័ន្ទស្រីមុំ រង់ចាំអ៊ុតមើលលទ្ធផលកូន!

គង់ ច័ន្ទស្រីមុំ រំពឹងថា នាងនិងមានកូនដូចបំណងនៅក្នុងឆ្នាំនេះ ។ ដោយសារ ជាកូនដំបូង មិនថា ជាកូនប្រុស ឬស្រីនោះទេគឺនាងស្រលាញ់ទាំងអស់ ។ នៅតែប៉ុន្មានខែទៀតប៉ុណ្ណោះ គង់ ច័ន្ទស្រីមុំ និងគឹម សីហា រៀបការបានមួយឆ្នាំំហើយ ។ តែយ៉ាងណា ចំណងស្នេហ៍របស់តារាមួយគូរនេះ នៅតែផ្អែម ល្ហែមគួរអោយច្រណែន ។ ទោះបីជា មានការរវល់យ៉ាងណាក្តី គឹម សីហា តែងតែចំណាយពេលធ្វើដើរកំសាន្ត នៅតាមតំបន់រមណីយដ្ឋានផ្សេងៗទាំងក្នុងនិងក្រៅប្រទេសផងដែរ ។ មើលទៅជីវិត ប្តីប្រពន្ធមួយគូរនេះ ស្រលាញ់គ្នាយ៉ាងខ្លាំង ៕ ចេនី

គង់ ច័ន្ទស្រីមុំ រង់ចាំអ៊ុតមើលលទ្ធផលកូន!គង់ ច័ន្ទស្រីមុំ រង់ចាំអ៊ុតមើលលទ្ធផលកូន!គង់ ច័ន្ទស្រីមុំ រង់ចាំអ៊ុតមើលលទ្ធផលកូន!គង់ ច័ន្ទស្រីមុំ រង់ចាំអ៊ុតមើលលទ្ធផលកូន!គង់ ច័ន្ទស្រីមុំ រង់ចាំអ៊ុតមើលលទ្ធផលកូន!គង់ ច័ន្ទស្រីមុំ រង់ចាំអ៊ុតមើលលទ្ធផលកូន!