ហេតុផល ៥ យ៉ាង ដែលអ្នកមិនគួរពិសាបន្លែគ្រប់មុខ

6 Videos


មនុស្សមួយចំនួនចូលចិត្តពិសារអាហារដែលមានសារធាតុបន្លែច្រើន មិនថាអាហារថ្ងៃត្រង់ អាហារពេល ល្ងាចនោះទេ ព្រោះអាហារប្រភេទនេះមានគុណសម្បត្តិផ្នែកអាហារូបត្ថម្ភច្រើនចាំបាច់សម្រាប់រាងកាយ ។

កាន់តែប្រសើរជាងនេះទៀតនោះ គឺការបរិភោគបន្លែឆៅចំរុះគ្រប់ប្រភេទ ដែលវាធ្វើអោយអ្នកមាន អារម្មណ៍ស្រស់ថ្លា មានរូបរាងសមសួន និងសុខភាពល្អ ។

ហេតុផល ៥យ៉ាងដែលអ្នកគួរពិសារបន្លែចំរុះមានដូចជា ៖
១. ជួយសម្រកទំងន់ : បន្លែឆៅមានកម្រិតកាឡូរីទាប ។ វាជួយបន្ថយទំងន់ដោយបញ្ចេញជាតិពុលចេញ ពីរាងកាយ ។
២. បណ្តេញជំងឺពីខ្លួន : អាហារបន្លែបៃតង និងផ្លែឈើជួយការពាររាងកាយមិនអោយកើតជំងឺផ្សេងៗ ដូចជា ជំងឺមហារីក និង ជំងឺបេះដូង ។
៣. ល្អសម្រាប់ស្បែក : បើអ្នកពិសារអាហារដែលមានលាយបន្លែច្រើន វានឹងជួយអោយស្បែកអ្នកភ្លឺរលោង កម្ចាត់សភាពគ្រើម របកស្បែក ស្នាមជ្រួញ និងស្បែកប្រេះជាដើម ។
៤. ជួយសម្រួលការរំលាយអាហារ : អាហារដែលមានលាយបន្លែច្រើន មានសារធាតុអាហារកាកសរសៃ ងាយរំលាយ និងជួយសម្រួលប្រព័ន្ធរំលាយអាហារ និងធ្វើអោយក្រពះ ពោះវៀន មានសុខភាពល្អ ។
៥. បន្ថយចំណង់ឃ្លានអាហារ : ពិតហើយបើវាជួយកាត់បន្ថយបញ្ហានេះបាន វានឹងធ្វើអោយអ្នកសម្រករាង បានមួយកម្រិត ព្រោះអាហារប្រភេទនេះ ក៏មិនមានសារធាតុខ្លាញ់អ្វីគួរអោយបារម្ភនោះទេ ៕ សុផល