ហួសចិត្ត ! ប៉ូលីសចររាចរណ៍ជើងខ្សោយ ប្រុសដើមទ្រូងប្រាំហត្ថ ត្រូវ ស្ត្រីជើងខ្លាំង វ៉ៃបែកមុខ

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣១សីហាក ម្លាំងនគរបាលនៃការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លូនជន សង្ស័យជាស្ត្រី ភេទម្នាក់ ពាក់ព័ន្ធករណី បង្កហិង្សា ដោយចេតនា វាយមន្រ្តីនគរបាលចរាចរណ៍ ជើងខ្សោយម្នាក់ បណ្តាលឲ្យបែកមុខ ។

មន្រ្តីនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា កម្លាំងជំនាញ បាន ធ្វើការឃាត់ខ្លូនជនសង្ស័យម្នាក់ ឈ្មោះ ប៉ុលលីន បូណារេរី ភេទស្រី អាយុ ២២ឆ្នាំដែលបានប្រើហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ គឺវាយ នគរបាលចរាចណ៍បណ្តាលឲ្យបែកមុខ នៅចំណុចផ្លូវលេខ១០៩ ខាងកើតវិមាន សន្តិភាព សង្កាត់មនោរម្យ ខណ្ឌ៧មករា។

តាមប្រភព ប្រជាពលរដ្ឋ បានអោយដឹងថា កាលពីវេលាខាងលើ មន្រ្តីនគរបាល ព្រហ្មទណ្ឌបានធ្វើការ ឃាត់ខ្លួនស្ត្រីភេទទន់ខ្សោយម្នាក់ ដែលមន្ត្រីប៉ូលីស អះអាង ថា ជាស្រ្តីជើងខ្លាំង វ៉ៃនគរបាលជើងខ្សោយ ប្រុសដើមទ្រូងប្រាំហត្ថ បែកមុខបែក មាត់ ចាប់បញ្ជូនទៅអធិការដ្ឋាន ដែលជារឿងគួអោយចង់សើច៕

ហួសចិត្ត ! ប៉ូលីសចររាចរណ៍ជើងខ្សោយ ប្រុសដើមទ្រូងប្រាំហត្ថ ត្រូវ ស្ត្រីជើងខ្លាំង វ៉ៃបែកមុខ ហួសចិត្ត ! ប៉ូលីសចររាចរណ៍ជើងខ្សោយ ប្រុសដើមទ្រូងប្រាំហត្ថ ត្រូវ ស្ត្រីជើងខ្លាំង វ៉ៃបែកមុខ ហួសចិត្ត ! ប៉ូលីសចររាចរណ៍ជើងខ្សោយ ប្រុសដើមទ្រូងប្រាំហត្ថ ត្រូវ ស្ត្រីជើងខ្លាំង វ៉ៃបែកមុខ