លោក ជូ សុភក្រ្ត ប្រធានមន្ទីរបរិស្ថានខេត្តរតនះគីរី មើលមិនឃើញ ការកាប់បំផ្លាញព្រៃឈើ ក្នុងដែនជំរកសត្វព្រៃលំផាត់

ខេត្តរតនគិរី ៖ ប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់ ដែលមិនបានផលប្រយោជន៍ ពីការ ដឹកជញ្ជូនឈើប្រណីត សុំមិនបញ្ចេញឈ្មោះ ប្រាប់ឱ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូន ឈើប្រណីត មានក្រញូង បេង នាងនួនធ្នង់ នៅតែបន្តដំណើការដឹក ចេញយ៉ាង រលូនជារៀរាល់យប់ថ្ងៃ ក្នុងដែនជំរកសត្វព្រៃលំផាត់ ដែលគ្រប់គ្រងដោយ លោក ប្រធានស្នាក់ការឈ្មោះ វិចឹត្រ គ្មានឃើញកម្លាំងសមត្ថកិច្ចណាធ្វើការបង្ក្រាប បាន សោះឡើយ។

ប្រភពបានបន្តថា ជាក់ស្ដែងនៅថ្ងៃទី០២កញ្ញាឆ្នាំ២០១៦មានរថយន្តទូរីស បាឡែន និងឡង់គ្រីសសរ័ស្លាកលេខសៀមរាប2A5178រថយន្តត្រូពិចស្លាកលេខភ្នំពេញ2A 4746 បានធ្វើសកម្មភាពដឹកបទល្មើសព្រៃឈើយ៉ាងរលូន ឆ្លងកាត់ទីស្នាក់ការដែន ជំរក សត្វព្រៃលំផាត់ ដោយមានមន្រ្តីស្នាក់ការ ដេកក្នុងអង្រឹង ដេកចាំទទួលប្រាក់ ពីក្រុមឈ្មួញ ។ ហើយនៅក្រោយទីស្នាក់ការ ឃើញមានគំនរឈើ ជាច្រើនម៉ែតគីប ដែល ក្រុមឈ្មួញយកមកគរទុកដើម្បី ដឹកចេញទៅវៀតណាម ដោយឆ្លងកាត់ ក្រុង បានលុងខេត្តរតនគីរី ហើយឈ្មួញដែលដឹកចេញឈើញឹកញាប់ជាងគេ គឺ ឈ្មួញ វៀតណាមឈ្មោះហៀវនិង ឈ្មោះ ណូ។

លោក ជូ សុភក្រ្ត ប្រធានមន្ទីរបរិស្ថានខេត្តរតនះគីរីនិងលោកប្រធានស្នាក់ការដែន ជំរកសត្វព្រៃលំផាត់ពិតជាស្គាល់ឈ្មួញជួញឈើដែលដឹកចេញពីដែនជំរកសត្វព្រៃ លំផាត់ ច្បាស់ដូចក្រយ៉ៅដៃ តែមិនដឹងថា មានអាថ៏កំបាំងអ្វី បានជាមិនបង្ក្រាប បែរជាទុកអោយឈ្មួញ កាប់បំផ្លាញនិងដឹកជញ្ជូនឈើ ចេញពីដែនជំរកសត្វព្រៃ លំផាត់ ចេញក្រុងបានលុងខេត្តរតនគីរី និងដឹកបន្តទៅវៀតណាម ដោយរលូន៕