ទម្លាប់ ៥ យ៉ាង ធ្វើឱ្យនារីៗ ប្រឈមនឹងសក់ជ្រុះ

6 Videos


សក់ដែលវែង ត្រង់ស្អាតគឺជាសម្រស់ទាក់ទាញមួយរបស់ស្ត្រី ហើយវាក៏ជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលអ្នកអាចទទួលបានតាមរយៈការប្រើប្រាស់ផលិតផល និងថែទាំបានត្រឹមត្រូវ ។

ពិតហើយបើសុភាពនារីមានសក់ស្តើង ងាយដាច់ ជ្រុះ និងមិនភ្លឺរលោងនោះ វាជាបញ្ហាមួយដែលជាក្តីបារម្ភ ចំពោះនារីទូទៅ ។ ពិតហើយកត្តាដែលធ្វើអោយសក់ស្អាតក៏អាចបណ្តាលមកពីកត្តាហ្សែន និងស្ថានភាពសុខភាពរបស់មនុស្សម្នាក់ៗ ។

ខាងក្រោមនេះគឺជាចំនុច ៥យ៉ាង ដែលគួរជៀសវាងព្រោះវាប៉ះពាល់ដល់សុខភាពសក់ ៖
១. សិតសក់ពេលសក់នៅសើម ៖ សក់តែងមានសភាពទន់និងស្រួយនៅពេលសើម ព្រោះទឹកបានធ្វើអោយ សរសៃសក់រីក និង យឺត ដែលងាយនឹងដាច់ ឫជ្រុះចេញពីគល់នៅពេលអ្នកសិតសក់នៅពេលកំពុងសើម ។

២. លាបពណ៌សក់ ៖ ផលិតផលថ្នាំលាបសក់ភាគច្រើនមានសារធាតុថ្នាំគីមីដែលប៉ះពាល់ខ្លាំងដល់សុខភាព សក់ និងអាចបណ្តាលអោយខូចដល់សក់បាន ព្រោះសារធាតុ អ៊ីដ្រូហ្សែនព្រីអុកស៊ីត (hydrogen preoxide) និង អាម៉ូញ៉ាក់ (ammonia) ដែលមាននៅក្នុងថ្នាំលាបសក់ គឺជាសារធាតុមួយធ្វើអោយសក់ឆាប់ ស្តើងនិងជ្រុះ។

៣. ប្រើសាប៊ូកក់សក់ខុស ៖ អ្នកគួរជ្រើសរើសសាប៊ូកក់សក់និងថ្នាំអប់សក់ណាដែលសមស្របតាមប្រភេទសក់របស់អ្នក ហើយគួរជៀសវាងប្រើសាប៊ូកក់សក់ដែលមានផ្ទុកសារធាតុ DHT ដែលធ្វើអោយសក់កាន់តែជ្រុះថែមមួយកម្រិតទៀត ។

៤. ជៀសវាងចងសក់ក្របួច ៖ ការទំលាប់ចងសក់ក្របួច និងចងសក់កន្ទុយសេះញឹកញាប់ វានឹងធ្វើអោយខូចដល់ សរសៃសក់ ដាច់ និងជ្រុះកាន់តែច្រើន ។

៥. លេងម៉ូដសក់ច្រើន ៖ ការផ្លុំសំងួតសក់ និងលេងម៉ូដសក់ច្រើនញឹកញាប់ពេក វាកាន់តែធ្វើអោយសក់ ខ្សោយនិងខូចសុខភាព ទីបំផុតសក់នឹងងាប់ រួចជ្រុះមិនខាន ៕ សុផល