សមត្ថកិច្ច​ត្រួតពិនិត្យ​ចរាចរណ៍​ឆែក​ឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់

ភ្នំពេញ ៖ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់រួម និងថ្នាំញៀនចំនួន២កញ្ចប់ ខណៈសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍មួកកញ្ចក់និងម៉ូតូអត់ស្លាកលេខ កាលពីវេលាម៉ោង១៥ និង៣០នាទីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលើង ង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

KA-03-09-2016-06

ជនសង្ស័យដែលឃាត់ខ្លួនទាំង០៤នាក់នេះទី១ឈ្មោះ ម៉ឹង ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុបទី២ឈ្មោះ ហឿន សាវ៉ាន់ ភេទប្រុសអាយុ៣២ឆ្នាំមុខរបររត់ម៉ូតូឌុប ទាំង២នាក់នេះស្នាក់នៅភូមិចុងបង្កោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី៣ឈ្មោះ ទី សារ៉ាត់ ភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មករសំណង់និងទី០៤ឈ្មោះ ទូច អូន ភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មករសំណង់ អ្នកទាំង២ស្នាក់នៅភូមិ ឃុំបាទី ស្រុកបាទី ខេត្តតាកែវ។

KA-03-09-2016-05

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើកម្លាំងសមត្ថកិច្ចចម្រុះបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក មួក កញ្ចក់ និងម៉ូតូឥតស្លាកលេខនៅចំណុចខាងលើពេលនោះក៍ឃើញជនសង្ស័យបានជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកស្គូបពី ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1AS-2021 និង១គ្រឿងទៀត ម៉ាកស្មាសរ៉េវ៉ូ ពណ៌ក្រហមបិទស្គុតខ្មៅពាក់ស្លាកលេខកណ្តាល1J-7622 មិនមានពាក់មួកសុវត្ថភាព បានឃាត់ត្រួតពិនិត្យក៍រកឃើញមានថ្នាំញៀននៅជាប់ខ្លួនពួកគេទើបឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

KA-03-09-2016-07

ហើយជនសង្ស័យ បានឆ្លើយសារភាពថា ថ្នាំញៀននេះគឺពិតជារបស់ខ្លួនមែនហើយខ្លួនបានទិញ១កញ្ចប់តំលៃ១០០០០រៀល។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនិតិវិធី៕