តៃកុង​រថយន្ត​តូ​រី​ស​បើក​ទាំង​ដេកលក់​មួយភាំង​បាន​រេ​ទៅបុក​រថយន្ត​ដឹកទំនិញ​ពេញទំហឹង របួសធ្ងន់​ស្រាល ៧​នាក់

ខេត្តពោធិ៍សាត់៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបររថយន្តតូរីសទេសចរណ៍ បានដេកង៉ោកជ្រុលទៅបុកជាមួយរថយន្តដឹកទំនិញពេញពេញទំហឹង ក្រឡាប់ធ្លាក់ចូលប្រឡាយ បណ្តាលឲ្យមនុស្សប្រុសស្រី និងក្មេង ចំនួន ៧នាក់ បានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

KA-03-09-2016-15

លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ ឲ្យដឹងភ្លាមៗនោះថា រថយន្តតូរីសទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2A-6204 បើកពីកើតទៅលិច តៃកុងក្នុងភាពងងុយដេកបានង៉ោកជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿង ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាល ៧នាក់ ក្នុងនោះមានប្រុស ៣នាក់ ស្រី ៣នាក់ និងក្មេងតូច ១នាក់ ដែលជិះនៅក្នុងរថយន្តតូរីសទេសចរណ៍នោះ។

KA-03-09-2016-16

 

 

លោកអធិការបានបន្តថា មកដល់ពេលនេះ យើងមិនទាន់ដឹងពី អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។បច្ចុប្បន្នជងរងគ្រោះទាំង ៧នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក វត្ថុតាងយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត រងចាំដោះស្រាយគ្នានាពេលក្រោយ៕

KA-03-09-2016-13
KA-03-09-2016-19
KA-03-09-2016-22
KA-03-09-2016-21