រំលឹកខ្សែជីវិត​ពិត ​របស់​នា​រី​បម្រើការ​ នៅក្នុង​ខារ៉ាអូខេ

រាជធានីភ្នំពេញ : ប្រហែលជាមានមនុស្សភាគច្រើន បានស្គាល់នូវពាក្យថា “ខារ៉ាអូខេ”។  ប៉ុន្តែក្នុងពាក្យថា ខារ៉ាអូខេនេះមានអ្នកផលិតចម្រៀងខារ៉ាអូខេ មាន

រំលឹកខ្សែជីវិត​ពិត ​របស់​នា​រី​បម្រើការ​ នៅក្នុង​ខារ៉ាអូខេ

តារាសម្ដែងខារ៉ាអូខេប្រុស-ស្រី ហើយពួកគេនេះ សុទ្ធតែជាអ្នកមានឈ្មោះល្បី និងមានមុខតាមកញ្ចក់ទូរទស្សន៍ថែមទៀតផង។ ប៉ុន្តែចំពោះនារីបម្រើក្នុងហាង ខារ៉ាអូខេវិញពួកគេមិនចង់បង្ហាញមុខជាសាធារណៈឲ្យអ្នកណាម្នាក់បានដឹងនោះទេ ហើយជីវិតរបស់ពួកគេ អ្នកខ្លះក៏បានជួបនូវការសមប្រកបអ្នកខ្លះក៏ជួបនូវ បញ្ហាផ្សេងៗ ពីគ្នា។សែនសុខរៀបរាប់អំពីខ្សែជីវិតរបស់មនុស្សគឺយើងម្នាក់ៗ តែង តែជួបប្រទះនូវបញ្ហាជីវិត និងការតស៊ូខុសប្លែកពីគ្នាដូចជាជីវិតរបស់ នារីដែល ជា អ្នកបម្រើ នៅក្នុងហាងខារ៉ាអូខេមួយកន្លែងក្នុងរាជធានីភ្នំពេញ។

ពួកគេបានឆ្លង កាត់នូវរឿងរ៉ាវជាច្រើន ហើយរាល់ឧបសគ្គទាំងនោះ ប្រសិនបើមិន មានការព្យាយាមរកដំណោះស្រាយទេ។ វានឹងធ្វើឲ្យយើងដើរទៅរក ផ្លូវមួយដែល ខុសបាត់បង់កិត្តិយសហើយដំណោះស្រាយទាំងនោះ ត្រូវតែជាអំពើដែលមិនផ្ទុយ ពីច្បាប់ផងដែរ។ ម៉ីម៉ី  និង ណារី [ឈ្មោះអ្នកនិពន្ ធសែនសុខ ដាក់ឲ្យ]។

រំលឹកខ្សែជីវិត​ពិត ​របស់​នា​រី​បម្រើការ​ នៅក្នុង​ខារ៉ាអូខេ

 

ម៉ីម៉ី ជានារីម្នាក់ដែលបានចូលបម្រើ ជានារីក្នុងហាងខារ៉ាអូខេបានរយៈពេល ជាងពីរឆ្នាំមកហើយ។នាងធ្វើការក្នុងហាងខារ៉ាអូខេនេះគឺមិនយកប្រាក់ខែពីថៅកែ ទេ ។នាងបានឲ្យដឹងថា៖“បើខ្ញុំចុះឈ្មោះធ្វើជាបុគ្គលិករបស់ហាងនេះពេលដែល ខ្ញុំ ឈប់ មួយថ្ងៃថៅកែគេកាត់លុយពី៥ដុល្លារ ទៅ១០ដុល្លារ ដូច្នេះខ្ញុំមិនស៊ីប្រាក់ ខែទេ។ ថ្ងៃណាខ្ញុំមកធ្វើការក៏បាន ព្រោះខ្ញុំសង្ឃឹមទៅលើប្រាក់ធីបរបស់ភ្ញៀវ”។

រំលឹកខ្សែជីវិត​ពិត ​របស់​នា​រី​បម្រើការ​ នៅក្នុង​ខារ៉ាអូខេ

 

ដោយពេលព្រឹកខ្ញុំនៅផ្ទះមើលកូន ពេលនេះកូនស្រីខ្ញុំមានអាយុ៤ឆ្នាំហើយ ហើយ នៅពេលដែលកូនសួរថា ពេលយប់ម៉ែឯងទៅណា? ខ្ញុំមិនបានប្រាប់កូនត្រង់ទេ គ្រាន់តែប្រាប់ថា ម៉ាកទៅធ្វើការ និងមិនដែលប្រាប់ពីការងាររបស់ខ្ញុំទេ។ ការ ចំណាយប្រចាំថ្ងៃក៏ច្រើន ដូច្នេះពេលថ្ងៃ ខ្ញុំទៅជួយលក់ដូរគេក្នុងផ្សារមួយ ហើយ យប់បន្តិចត្រូវរៀបចំខ្លួន ដោយត្រូវចំណាយលើការតុបតែង (ផាត់មុខ កៀបសក់) ពី១៥០០០រៀល ទៅ២ម៉ឺនរៀល។ ប្រាក់ដែលចំណាយទៅលើការតុបតែងខ្លួននេះ បើថ្ងៃខ្លះហេងទៅ មានភ្ញៀវចូលច្រើនហើយភ្ញៀវខ្លះ ពួកគាត់ចិត្តទូលាយទៅគាត់ ឲ្យ ច្រើន ប៉ុន្តែមិនដែលថា អត់សោះនោះទេ។

 

ម៉ីម៉ី បានបន្ថែមទៀតថា៖ “ទោះបីជាយប់ខ្លះភ្ញៀវឲ្យចាំច្រើនហើយស្អែក មាន បញ្ហា សុខភាព ត្រូវកោសខ្យល់ ជប់ខ្យល់ក៏ដោយក៏ត្រូវតែងើបទៅធ្វើការដែរ។ បើខ្ញុំ មិន ទៅទេ ច្បាស់ជាគ្មានលុយឯណាមកចំណាយប្រចាំថ្ងៃ និងឲ្យលុយផ្ទះគេទេ”។

ចំណែកនារីម្នាក់ទៀត ឈ្មោះ ណារី បានសម្រេចចិត្តធ្វើការរកប្រាក់ ដើម្បី ចិញ្ចឹមឪពុកម្តាយ តាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ។ ហើយកាលពីដំបូងនោះ កញ្ញាបាន មកធ្វើជាកម្មការិនី នៅក្នុងរោងចក្រកាត់ដេរមួយនៅឯពោធិ៍ចិនតុង ដោយធ្វើ ដំណើរ មកជាមួយអ្នកមីងម្នាក់ដែលមានផ្ទះនៅជិតគ្នា។នៅពេលដែល ណារី បាន មកចូលធ្វើការនៅក្នុងរោចក្រកាត់ដេរ បានរយៈពេលពីរឆ្នាំ ណារី ក៏បានធ្លាក់ ខ្លួន ឈឺ។ ពេលនោះនាងក៏បានឈប់សម្រាក ដើម្បីព្យាបាលជំងឺ។ មួយរយៈ ក្រោយ មក ណារី ក៏បានចូលធ្វើការរោងចក្រវិញ គឺបានតែមួយឆ្នាំប៉ុណ្ណោះ មិត្ត ភក្តិរបស់ ណារី ដែលធ្វើការនៅក្នុងរោងចក្រជាមួយគ្នា បានបបួល ណារី ចូលទៅធ្វើការ នៅ ក្នុងហាងខារ៉ាអូខេម្តុំទួលគោក។ចំពោះមូលហេតុដែលនាំឲ្យ ណារី ទៅធ្វើ ការក្នុង ហាងខារ៉ាអូខេនោះ ដោយសារកញ្ញា ឃើញគេធ្វើការ នៅទី នោះមានលុយចាយ គ្រប់គ្រាន់ ហើយម្យ៉ាងទៀត គឺមានលុយអាចផ្ញើទៅឲ្យអ្នកផ្ទះ បានគួរសមទើប ធ្វើឲ្យ ណារី ឈានជើងចូលទៅបម្រើការនៅក្នុងហាងខារ៉ាអូខេ ព្រោះតែចង់ចិញ្ចឹម និងបានលុយយកទៅឲ្យឪពុកម្តាយនៅឯស្រុកកំណើត៕