ហេតុផល​ទាំងនេះហើយ ដែល​ធ្វើឲ្យ​អ្នក ងាយ​មាន​ការបង្ក​រោគ​ផ្សិត​

ហេតុផល​ទាំងនេះហើយ ដែល​ធ្វើឲ្យ​អ្នក ងាយ​មាន​ការបង្ក​រោគ​ផ្សិត​

​តើ​អ្នក​ឧស្សាហ៍​ឆ្លង​រោគ​ផ្សិត​ដែរឬទេ​? ខណៈពេល​ដែល​អ្នក ប្រហែលជា​មិន​ដែល​គិត​អំពី​រឿងនេះ តែ​វា​អាច​មាន​ហេតុផល​ច្រើនណាស់ ដែល​អ្វីៗ​អ្នក​មាន​ក្នុង​ខ្លួន ធ្វើឲ្យ​អ្នក​ប្រឈម និង​កើត​ជំងឺផ្សិត​មិនចេះចប់​សោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អាការៈ​បែបនេះ ច្រើន​តែ​កើត​លើ​មនុស្ស​ស្រី​ញឹកញាប់​ជាងគេ​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​មួយចំនួន ដែល​ធ្វើឲ្យ​អ្នក​ងាយ​នឹង​ឆ្លង​រោគ​ផ្សិត​។​

កំពុង​ប្រើ​ថ្នាំ​ផ្សះ​
បើសិន​ជា​អ្នក​ឧស្សាហ៍​ប្រើ​ថ្នាំ​ផ្សះ មានន័យ​ថា អ្នក​កំពុងតែ​បង្កើន​ការ​ប្រឈម នឹង​ការបង្ក​រោគ​ផ្សិត​ហើយ​។ តាមពិតទៅ ការប្រើ​ថ្នាំ​ផ្សះ​មួយ​សប្តាហ៍ គឺ​គ្រប់គ្រាន់​សម្រាប់​ការលូតលាស់ មេរោគ​ផ្សិត​ណាស់​ទៅ​ហើយ​។

មាន​ជំងឺ​ទឹកនោម​ផ្អែម​
ការសិក្សា​បាន​បង្ហាញថា បើសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម នោះ​អ្នក​ពិតជា​ងាយ ឆ្លង​ជំងឺ​បង្កឡើង​ដោយ​មេរោគ​ផ្សិត​ណាស់​។ ដូច្នេះ បើសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​មែន អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​ទៀងទាត់ ដើម្បី​ដោះស្រាយ និង​បង្ការ​ជំងឺ​បង្កឡើង ដោយ​មេរោគ​ផ្សិត​នេះ​។

មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
បើសិន​ជា​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ រាងកាយ​ពិតជា​ពិបាក នឹង​ការថែរក្សា​បាក់តេរី​ល្អៗ​ក្នុង​ខ្លួន ហើយ​ក៏​បង្ក​ជា​ការបង្ក​រោគ ដោយ​មេរោគ​ផ្សិត​បាន​ទៀង​ផង​។ ខណៈពេល​ដែល​ថ្នាំ​សម្លាប់​មេរោគ​ផ្សិត មាន​ប្រយោជន៍​ក្នុង​ការប្រើប្រាស់​នោះ តែ​យក​ល្អ អ្នក​គួរតែ​រក​ដើមហេតុ ដែល​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​នេះ​ចុះខ្សោយ​សិន​។

ស្លៀកពាក់​សម្លៀក​បំពាក់​សើម​ដោយសារ​ញើស​
តើ​អ្នក​មាន​នៅ​អង្គុយ​ហាត់ប្រាណ ដោយ​សម្លៀកបំពាក់​ទទឹក ដោយ​ញើស​ដែរ​ទេ​? ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាតខ្លួន និង​ផ្លាស់ប្តូរ​សម្លៀកបំពាក់ ក្រោយ​ពី​ហាត់ប្រាណ​រួច ជាពិសេស សម្លៀក​បំពាក់​ដែល​បែកញើស​ច្រើនៗ ព្រោះ​វា​អាច​នាំឲ្យ​មាន​ការបង្ករោគ​ផ្សិតបាន​។ ជាមួយគ្នានេះដែរ ចូរ​ស្លៀកខោ​ទ្រនាប់​ដែល​ធ្វើ​ពី​អំ​បោះ ហើយ​ផ្តល់​ផា​សុកភាព ចៀសវាង​ខោស​ធ្វើ​ពី​សរសៃ​លី​ឡុង​។​

ហ្សែ​ន​ពូជ​
ស្ត្រី​ភាគច្រើន​ងាយ​កើត​ជំងឺ បង្កឡើង​ដោយ​មេរោគ​ផ្សិត ដោយសារ​តែ​ហ្សែ​ន​ដំណរ​ពូជ​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា អ្នក​អាច​ការពារ​បញ្ហា​នេះ​បាន ដោយ​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ផ្សិត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។