​វិធី​បំបាត់​ការឈឺចាប់ និង​រលាក​តាម​បែប​ធម្មជាតិ​

​វិធី​បំបាត់​ការឈឺចាប់ និង​រលាក​តាម​បែប​ធម្មជាតិ​

​តើ​អ្នក​មាន​ដឹង​ទេ​ថា អាហារ​ធម្មជាតិ​ជាច្រើន អាច​ដើរតួនាទី​ជា​ឱសថ​ព្យាបាល​ការ​រលាក និង​ឈឺចាប់​បាន យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ​ទេ​? ការឈឺចាប់​ដោយសារ​ការ​រលាក​សន្លាក់ រលាក និង​ហើម ដែល​កើតឡើង​លើ​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid ឬ​ការឈឺចាប់​រ៉ាំរ៉ៃ ក្រោយពី​មាន​ការបង្ក​រោគ​ដោយ​ជំងឺ​ប៉េស សុទ្ធ​តែ​អាច​ប្រើ​វិធី​ធម្មជាតិ​មួយ​ចំនួន អាច​ដោះស្រាយបាន​ច្រើន​ដែរ​។

ខ្លាញ់​ត្រី​
អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដែល​ជា​ប្រភេទ​ខ្លាញ់​ត្រី គឺ​ផ្ទុក​ទៅ​ដោយ​សារធាតុ ប្រឆាំង​នឹង​ការ​រលាក ដែល​ជួយ​ដល់​ការព្យាបាល​ជំងឺ​សាច់ដុំ និង​ឆ្អឹង​ផងដែរ​។ ការសិក្សា​បាន​រកឃើញថា ការប្រើប្រាស់​ខ្លាញ់ត្រី សម្រាប់​ព្យាបាល​ការ​រលាក​បែប​ធម្មជាតិ អាច​បន្ថយ​ការ​រលាក និង​ឈឺចាប់​បាន​យ៉ាង​គួរឲ្យកត់សម្គាល់​។ ដើម្បី​ទទួលបាន​ប្រយោជន៍​របស់​វា អ្នក​គួរតែ​ញ៉ាំ​ខ្លាញ់ត្រី ១,៥ ក្រាម​ក្នុង​មួយថ្ងៃ​។

ល្មៀត​
ល្មៀត មាន​សារធាតុ Curcumin ដែល​មាន​មុខងារ​ប្រឆាំងនឹង​ការ​រលាក អង់​ទី​អុក​ស៊ីដង់ និង​ប្រឆាំង​មហារីក​ទៀត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​អាច​ប្រើ​វា​ដើម្បី​ព្យាបាល​ការ​រលាក ជំងឺ​ខូច​សរសៃប្រសាទ​រ៉ាំរ៉ៃ និង​ការ​រលាក​សន្លាក់​បាន​។ ចូរ​ធ្វើយ៉ាងណា​បញ្ចូល​ល្មៀត ៤០០ ទៅ ៦០០ មី​លី​ក្រាម​ក្នុង​របប​អាហារ និង​ញ៉ាំ​បី​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​បំបាត់​ការឈឺចាប់​។

តែ​បៃតង​
អត្ថប្រយោជន៍​របស់​តែ​បៃតង មាន​ច្រើន​ណាស់ ហើយ​ក្នុងនោះ ក៏​មាន​ការជួយ​ព្យាបាល​ការ​រលាក​សន្លាក់​ផងដែរ​។ នេះ​ដោយសារ​តែ​វត្តមាន​របស់​សារធាតុ Polyphenolic ដែល​ហៅថា Catechins និង Epigallocatechin-3 Galate​។ ចូរ​ញ៉ាំ​តែ​បៃតង ៣ ទៅ ៤ ពែង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ដោះស្រាយ​បញ្ហា​រលាក និង​ឈឺសន្លាក់​។

ម្ទេស​
សារធាតុ​ដ៏​សកម្ម​មួយ ដែល​មាន​ក្នុង​ម្ទេស គឺ Capsiacin ដែល​អាច​ជួយ​ព្យាបាល ការឈឺចាប់​រ៉ាំរ៉ៃ ក្រោយ​ពី​ឆ្លង​ជំងឺ​អ៊ុត​ស្វាយ​រួច​។ នៅពេល​លាប​វា​នៅលើ​ស្បែក ដែល​ឈឺចាប់​នោះ​រយៈពេល ៤ សប្តាហ៍ វា​នឹង​បន្ថយ​ការឈឺ​បាន​យ៉ាងច្រើន​។ ចំពោះ​របប​អាហារ គួរតែ​បញ្ចូល​គ្រឿងផ្សំ​នេះ​ផង​ដែរ​ទៅ ដើម្បី​បំបាត់​ការឈឺចាប់ និង​រលាក​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។