យប់មិញ ! ខ្មាន់កាំភ្លើង​បាញ់​ផ្អើល​សមត្ថកិច្ច​នៅ​បឹង​កេងកង​១

រាជធានី​ភ្នំពេញ ៖ កាលពី​ម៉ោង​១២ និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៦ ខ្មាន់កាំភ្លើង​៦​នាក់​បាន​ធ្វើ​សកម្មភាព​បាញ់​១​គ្រាប់​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​២៧៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ព្រោងព្រាត ។

តាម​សាក្សី​ដែល​ជា​សន្តិសុខ​យាម​នៅ​ហាង​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​មិន​បានដឹង​ថា​មានរឿង​អ្វី​ទេ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះអាវុធ​១​គ្រាប់ បន្ទាប់​មក​ឃើញ​យុវជន​ម្នាក់​រត់​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ភ្លាម​ៗ​នោះ​ក៏​ឃើញ​ខ្មាន់កាំភ្លើង​ដែល​មាន​គ្នា​ប្រ​ហែ​៦​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​ដេញ​តាម​ពីក្រោយ​ចេញ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​មក​ដល់ និង​បាន​រក​ឃើញ​សំបក​គ្រាប់​១ ហើយ​បាន​សន្និដ្ឋាន​ថា កាំភ្លើង​ដែល​ខ្មាន់កាំភ្លើង​ប្រើ​នោះ​គឺជា​កាំភ្លើងខ្លី​ម៉ាក កា​៥៤ ។ ទោះ​យ៉ាងណា​ក៏​ដោយ ក្នុង​ករណី​នេះ​មិន​មាន​មនុស្ស​រង​របួស​ទេ ហើយ​សមត្ថកិច្ច​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា អាច​ជា​ករណី​គំនុំ ៕