ប្រទេស ចិន ចង់ធ្វើឲ្យកិច្ចប្រជុំ G20 នៅថ្ងៃនេះឲ្យល្បីពេញពិភពលោក

ប្រទេស ចិន ចង់ធ្វើឲ្យកិច្ចប្រជុំ G20 នៅថ្ងៃនេះឲ្យល្បីពេញពិភពលោក
ទីក្រុង ហាងចូវ (Hangzhou) ខេត្ត ហ្សេជាំង (Zhejiang) កំពុងរៀបចំទទួលសន្និសីទនៃប្រទេសមានឧស្សាហកម្មលូតលាស់ទាំង 20 (G20) ដែលនឹងធ្វើឡើងនៅថ្ងៃទី ៤ និងថ្ងៃទី ៥ ខែកញ្ញា និងជាសន្និសីទដំបូង ដែលប្រទេសចិនទទួលធ្វើជាម្ចាស់ផ្ទះ ។

អាជ្ញាធរបានផ្អាកគម្រោងសាងសង់ទាំងឡាយ នៅទូទាំងទីក្រុង ហាងចូវ និងផ្អាកដំណើរការរោងចក្រនានានៅទូទាំងខេត្ត ដើម្បីធានាថា ទីក្រុងមានពណ៌ខៀវ ក្នុងនោះមានរោងចក្រចំនួន ២៥៥ ស្ថិតនៅក្នុងទីក្រុង សៀងហៃ ត្រូវបានបញ្ជាឲ្យបិទទ្វារ ។

ចាប់តាំងពីថ្ងៃសុក្រ មហាវិថីនានាត្រូវបានបិទ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងធ្វើឲ្យទីក្រុងទាំងមូល មានសោភណភាព ព្រមទាំងហាមប្រាមមិនឲ្យមានការធ្វើដំណើរទៅក្បែរកន្លែងប្រជុំរបស់មេដឹកនាំប្រទេសទាំង ២០ ចូលរួមដោយនាយកស្ថាប័នហិរញ្ញវត្ថុធំៗលើពិភពលោក មានធនាគារពិភពលោក និងរូបិយវត្ថុអន្តរជាតិជាដើម ។ អាជ្ញាធរ ចិន ចំណាយប្រាក់ ១.៥ ពាន់លានដុល្លារ សម្រាប់ការរៀបចំតុបតែងទីក្រុង ហាងចូវ ក្នុងបំណងទាក់ទាញទេសចរ ព្រមទាំងដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីកាត់បន្ថយការរះស្ទះចរាចរ ។

អ្នកជំនាញនយោបាយក្នុងប្រទេស ចិន នៃសាកលវិទ្យាល័យក្នុងទីក្រុង ហុងកុង និយាយថា ប្រទេស ចិន កំពុងឆក់យកឱកាសពីសន្និសីទ G20 ដើម្បីបង្ហាញថា របបគ្រប់គ្រងបច្ចុប្បន្នដឹកនាំដោយគណបក្សកុម្មុយនិស្ត ប្រព្រឹត្តទៅដោយល្អប្រសើរ ស្របពេលដែលប្រទេសនេះ ព្យាយាមធ្វើឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចលំដាប់ពិភពលោក ។
ប្រទេស ចិន ចង់ធ្វើឲ្យកិច្ចប្រជុំ G20 នៅថ្ងៃនេះឲ្យល្បីពេញពិភពលោក

ប្រទេស ចិន ចង់ធ្វើឲ្យកិច្ចប្រជុំ G20 នៅថ្ងៃនេះឲ្យល្បីពេញពិភពលោក

ប្រភព៖ kqube

  • ប្រទេស ចិន ចង់ធ្វើឲ្យកិច្ចប្រជុំ G20 នៅថ្ងៃនេះឲ្យល្បីពេញពិភពលោក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/04  Category:ជីវិតនិងសង្គម
Tags: