ដល់ក! ចង់ក្លាយជាអ្នកជម្ងឺភ្លាមៗតែម្តង បើលោកគ្រូពេទ្យម្នាក់ៗ សុទ្ធតែស្អាតសង្ហារម្ល៉ឹងៗ!

ថៃ៖ ធម្មតាឃើញមុខគ្រូពេទ្យម្នាក់ៗខ្លាចណាស់ ខ្លាចពេទ្យចាប់ចាក់ថ្នាំ។ ប៉ុន្តែសម្រាប់តារាប្រុសល្បីៗទាំង៥ដួងនេះវិញ ពេលដើរតួសម្តែងជាដុកទ័រ នៅក្នុងរឿងវិញ ធ្វើឱ្យមានអ្នកគាំទ្រជាច្រើននាក់ ប្រញាប់ចង់ក្លាយជាអ្នកជម្ងឺរបស់ពួកគេ ដើម្បីបានទៅសម្រាកមន្ទីរពេទ្យ ដោយសង្ឃឹមថានឹងបានទទួលការ មើលថែទាំពីសំណាក់លោកគ្រូពេទ្យសង្ហារថែមទាំងនៅកម្លោះទាំងនោះ។ តោះទៅស្គាល់ពួកគេតិចមើល៍ តើជាតួលោកគ្រូពេទ្យ នៅក្នុងរឿងណាខ្លះ ? ហើយមានឈ្មោះអីដែរ បានជាធ្វើឱ្យអ្នកគាំទ្រ ជាពិសេសនារីៗមួយចំនួនធំ ជ្រួលជ្រើមខ្លាំងម្ល៉េះ?

១. លោក Jam jirayu ៖ ដើរតួសម្តែងជាដុកទ័រឈ្មោះ Puttipan នៅក្នុងរឿង កំពូលសុភាពបុរស ដែលតម្រូវឱ្យមានចរិតឫកពារ  សុភាពរាបសារសាកសម ជាបុរសម្នាក់ពោរពេញទៅដោយវិជ្ជាជីវៈ ក្រមសីលធម៌ ព្រមទាំងរូបសម្បត្តិក៏ស្រស់សង្ហារថែមទៀតផង។

២. លោក James Ma៖ ដើរតួជាលោកគ្រូពេទ្យ Sathavat នៅក្នុងរឿង ស្អប់ព្រោះស្រឡាញ់ ដែលជាប់បំណុល៦០លាន តែក៏មានក្រមុំជាច្រើនតម្រងជួរគ្នា ចាំជួយដល់កម្លោះសង្ហារម្នាក់នេះ និងស្ម័គ្រចូលខ្លួនឱ្យលោកគ្រូពេទ្យព្យាបាល ទោះត្រូវចំណាយប្រាក់អស់ប៉ុន្មានក៏ដោយ។

៣.លោក Nadach៖ ជាលោកគ្រូពេទ្យឈ្មោះ Branoun នៅក្នុងរឿង វាយោរលាក់ស្នេហ៍។ តួឯកប្រុសម្នាក់នេះសម្តែងជាគ្រូពេទ្យស្ម័គ្រចិត្ត ព្យាបាល អ្នកជម្ងឺនៅលើភ្នំ ដោយជាគ្រូពេទ្យមានចិត្តបុណ្យ ស្រឡាញ់ក្មេងៗ ដូចគ្រួសារតែមួយ តែទីបំផុតក៏បានលង់ស្នេហ៍នារីទីក្រុង ដ៏ស្រស់ស្អាតយ៉ាងខ្លាំងទៅវិញ។

៤. លោក Pope៖ សម្តែងតួជាលោកគ្រួពេទ្យេ Vathana នៅក្នុងរឿង ល្បែងស្នេហ៍ល្បិចកំណាច។ ជាសុភាពបុរស មានស្នេហ៍ស្មោះ ស្លូតបូត ថែរក្សាអ្នកជម្ងឺអស់ពីកម្លាំងកាយចិត្ត។

៥. លោក Boy Parkorn៖ កម្លោះសម្បូរស្នេហ៍រូបនេះ ដើរតួជាលោកដុកទ័រ Patawee ចេញពីក្នុងរឿង ព្រហ្មលិខិតឬស្យា។ គ្រូពេទ្យសង្ហាររូបនេះក៏មិនអន់ដែរ ទាំងសង្ហារ ទាំងចិត្តល្អ rរហូតធ្វើឱ្យនារីៗខ្លះទោះគ្មានជម្ងឺអី្វ ក៏ចង់ទៅឱ្យលោកគ្រូពេទ្យកម្លោះ ត្រួតពិនិត្យសុខភាពដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload