ព្រៃផ្សៃ​ណាស់ ! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​សាហា​ព្រៃផ្សៃ​ខ្លាំង​ណាស់ ដែល​បុរស​ម្នាក់​បន្ទាប់​ពី​រួមរ័ក​ជាមួយ​នារី​ម្នាក់​ឆ្អែ​ន​ឆ្អន់​ហើយ ស្រាប់តែ​រឹត​ក​សម្លាប់​បំ​បិត​មាត់​ទាំង​អាក្រាត​ននលគក រួច​ថែម​ទាំង​យកនំ​ប៉ាវ​ញាត់​ចូល​ក្នុង​មាត់​ថែម​ទៀត ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៦​ព្រឹក ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ពើក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ សែ​ម សុខុម អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង​ខេត្តក្រចេះ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២​កញ្ញា មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​នាំ​នារី​រង​គ្រោះ​មក​ជួល​បន្ទប់​បន្ទប់​ជូ​លលេ​ខ​៦​ដើម្បី​ស្នាក់​នៅ​ដោយ​ឲ្យ​កំរៃ​ឈ្មួ​ល​ទៅ​ម្ចាស់ផ្ទះ​១​ម៉ឺន​រៀល ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៣​កញ្ញា ពេល​ដែល​ស្ត្រី​ចំណាស់​ម្ចាស់ផ្ទះ​ក្រោកពីដំណេក ក៏​ដើរ​មើល​បន្ទប់​ភ្ញៀវ​ដេក ស្រាប់តែ​ឃើញ​បន្ទប់​លេខ​៦ ទ្វារ​ចំហរ​ខុស​ប្លែក​ពី​ធម្មតា លុះ​ពេល​ដែល​ដើរទៅ​អើត​មើល ក៏​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​ដេក​ស្លាប់​ដោយ​អាក្រាត​កាយ​ននលគក​តែ​ម្តង ។ ភ្លាម​ៗ​នោះ​ស្ត្រី​ម្ចាស់ផ្ទះ​បាន​ប្រញាប់​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ក្រែក ដើម្បី​ឲ្យ​ចុះ​មក​ពិនិត្យ​សព ។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី​ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក និង​ខេត្ត ព្រមទាំង​ក្រុម​គ្រូពេទ្យ បាន​បង្កើត​គណៈកម្មការ​ចុះ​ពិនិត្យ​សព ឃើញ​ថា មាន​ស្នា​មរឹតក និង​ក្នុង​មាត់​ត្រូវ​បាន​ញាត់​នំ​ប៉ាវ​ឡើង​ណែន​មាត់ ដោយ​អាក្រាត​កាយ​ននលគក ។  ក្នុង​បន្ទប់ដេក​មិន​មាន​បន្សល់​ទុក​នូវ​វត្ថុ​តាង​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ តំបូង​ៗ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​អ្នក​ស្លាប់​ឡើយ តែ​តាម​ការ​ស្រាវជ្រាវ​នោះ​ទើប​ដឹង​អ្នក​ស្លាប់​ឈ្មោះ សុខុម ។ ក្រោយ​ពី​សមត្ថកិច្ច​បាន​ពិនិត្យ​រួចរាល់ សព​នារី​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​រក្សា​ទុក​នៅ​វត្ត​មួយ​ជា​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រភព​ពី​អ្នក​ស្គាល់​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ឃើញ​ម្តាយ​មាន​ជីវភាព​ក្រីក្រ ថែម​ទាំង​ជាប់បំណុល​ធនាគារ​ច្រើន​ពេក នារី​រង​គ្រោះ​ក៏​សុខចិត្ត​ចាក​ចេញពីផ្ទះ​ដើម្បី​រក​លុយ​ឲ្យ​ម្តាយ​សង​ធនាគារ តែ​មិន​ទាន់​បាន​សង​ផង ត្រូវ​បាន​ឃាតករ​ចិត្ត​អប្រិយ​សម្លាប់​ក្នុង​បន្ទប់​ជួល​យ៉ាង​អ​ណោ​ច​អ​ធ័​ម​បំផុត ៕