កូរ៉េខាងជើង​ មាន​សមមិត្ត​សម្ងាត់​នៅ​ ចក្រភពអង់គ្លេស​ យូរ​មក​ហើយ​ ទើប​តែ​ដឹង​នៅ​ពេល​នេះ​

កូរ៉េខាងជើង​ មាន​សមមិត្ត​សម្ងាត់​នៅ​ ចក្រភពអង់គ្លេស​ យូរ​មក​ហើយ​ ទើប​តែ​ដឹង​នៅ​ពេល​នេះ​

ប្រទេស កូរ៉េខាងជើង បានបង្ហាញបញ្ជីឈ្មោះមន្ត្រីជាន់ខ្ពស់ដែលជាសម្ព័ន្ធមិត្តរបទេសរបស់ខ្លួនជាច្រើនរូប ជាអ្វីដែលធ្វើឲ្យអ្នកតាមដានស្ថានភាពក្នុងប្រទេស កូរ៉េខាងជើង ងឿងឆ្ងល់ រហូតដល់គិតមិនយល់ អំពីមូលហេតុដែលប្រទេសដ៏អាថ៌កំបាំងមួយនេះ បង្ហាញជាសាធារណនូវសម្ព័ន្ធមិត្តបរទេស ដែលខ្លួនលាក់បាំងជាយូរមកហើយ ។

នៅក្នុងសេចក្ដីរាយការណ៍សារព័ត៌មានជាច្រើនរបស់ទីក្រុង ព្យុងយ៉ាង ដែលទទួលបានដោយ Express.co.uk បង្ហាញមន្ត្រីជាច្រើនរូប ដែលជាមិត្តជិតស្និតរបស់រដ្ឋាភិបាលលោក គីម ជុងអ៊ុន ។ ទំនាក់ទំនងរវាង កូរ៉េខាងជើង និងមន្ត្រីជាន់ខ្ពស់នៅបរទេស បង្ហាញកាន់តែច្បាស់ក្នុងអត្ថបទរាយការណ៍ព័ត៌មាន នៃសារព័ត៌មានរដ្ឋ កូរ៉េខាងជើង ដែលបានលើកឡើងនូវសហជីពយុវជនកុម្មុយនិស្ត វៀតណាម និងសហព័ន្ធកុម្មុយនិស្ត ឡេនីន ។

កិច្ចប្រជុំនៃទិវាខួបលើកទី ៩ នៃសមាជយុវជន កូរ៉េខាងជើង បានបញ្ជាក់ថា “កន្ត្រកផ្កាជាច្រើនត្រូវបានបញ្ជូនមក គឺជាសមមិត្តនយោបាយ, សាធារណជន និងអ្នកសេដ្ឋកិច្ច ព្រមទាំងអង្គការយុវជន ក្នុងនោះមានកន្ត្រកផ្កាមកពី ចក្រភពអង់គ្លេស ផងដែរ”។

កូរ៉េខាងជើង មានសមមិត្តនៅទូទាំងពិភពលោក ពិសេសក្នុងប្រទេស ចិន និងប្រធានាធិបតី ហ្ស៊ីមបាវ៉េ លោក រ៉ូបឺត មូហ្កាបេ ព្រមទាំងមានសម្ព័ន្ធមិត្តសម្ងាត់ជាច្រើនក្នុងរង្វង់រដ្ឋាភិបាល ឬ គណបក្សនៃប្រទេសដទៃ ប៉ុន្តែការបង្ហាញនេះ បញ្ជាក់ថា គីម ជុងអ៊ុន ក៏មានសមមិត្តដែលជាមន្ត្រីជាន់ខ្ពស់របស់ចក្រភពអង់គ្លេស ឬ ក្រុមណាមួយនៅចក្រភពអង់គ្លេស ។

កូរ៉េខាងជើង​ មាន​សមមិត្ត​សម្ងាត់​នៅ​ ចក្រភពអង់គ្លេស​ យូរ​មក​ហើយ​ ទើប​តែ​ដឹង​នៅ​ពេល​នេះ​

កូរ៉េខាងជើង​ មាន​សមមិត្ត​សម្ងាត់​នៅ​ ចក្រភពអង់គ្លេស​ យូរ​មក​ហើយ​ ទើប​តែ​ដឹង​នៅ​ពេល​នេះ​

កូរ៉េខាងជើង​ មាន​សមមិត្ត​សម្ងាត់​នៅ​ ចក្រភពអង់គ្លេស​ យូរ​មក​ហើយ​ ទើប​តែ​ដឹង​នៅ​ពេល​នេះ​

ប្រែសម្រួល៖ kqube
ប្រភព៖ express

  • កូរ៉េខាងជើង​ មាន​សមមិត្ត​សម្ងាត់​នៅ​ ចក្រភពអង់គ្លេស​ យូរ​មក​ហើយ​ ទើប​តែ​ដឹង​នៅ​ពេល​នេះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/04  Category:ជីវិតនិងសង្គម
Tags: