ខ្មោចមិនទាន់ស្លាប់ ប្រឹងវ៉ៃកញ្ចក់មឈូសដែលបិទជិត… (វីដេអូ)

សំឡេងស្រែកថ្ងួចថ្ងូរបានបន្លឺឡើងនៅកន្លែងបញ្ចុះសពមួយកន្លែង បណ្តាលឱ្យមានការភ្ញាក់ផ្អើលពេញភូមិ ។ ហេតុការណ៍នេះកើតឡើងនៅស្រុកឡា អេនត្រាដា ប្រទេសហុងឌុយរ៉ាស ដែលមានយុវតីម្នាក់ឈ្មោះ ណឺយស៊ី ប៉េរ៉េស អាយុ ១៦ ឆ្នាំកំពុងមានគភ៌ បានស្លាប់ដោយជំងឺគាំងបេះដូងក្រោយពីអគ្គីភ័យ ។ គ្រួសារក៏ដាក់ចូលមឈូសកញ្ចក់ យកទៅបញ្ចុះដោយបិទស៊ីម៉ងត៍ជិត (ម៉ុង) ។

ថ្ងៃបន្ទាប់មក រូឌី ដេវីដ ហ្គនសាឡេស មិត្តប្រុសរបស់សព ក៏បានមកកាន់ទីកន្លែងបញ្ចុះសពសង្សារ ស្រាប់តែ ពុទ្ធោ! ឮសំឡេងមិត្តស្រីរបស់ខ្លួនស្រែកយ៉ាងថ្ងួចថ្ងូរនៅបរិវេណនោះ ទើបប្រញាប់រត់មកប្រាប់អ្នកថែកន្លែង មកជួយស្តាប់ ក៏ឮសំឡេងនោះដូចគ្នា ។

យុវជនជាសង្សារក៏រត់មកប្រកួសប្រកាសប្រាប់គ្រួសារនាង ប៉េរ៉េស និង អ្នកភូមិ ក៏នាំគ្នាមកវ៉ៃស៊ីម៉ង៍ដ៏ក្រាស់ ប្រើពេលយ៉ាងយូរម៉ោង រួចទាញមឈូសចេញមកក្រៅ បើកមើលឃើញនាងដេកមិនកម្រើកដដែល ។

គ្រួសារនាងបានព្យាយាមបក់ផ្លិតឱ្យនាង ប៉េរ៉េស ព្រោះនៅជឿថានាងអាចនៅរស់ ។ បងស្រីរបស់នាង ប៉េរ៉េស និយាយថា សពរបស់ ប៉េរ៉េស មិនមានក្លិនស្អុយទេ ថែមទាំងមានកម្តៅឧណ្ហៗដូចមនុស្សនៅមានជីវិតអ៊ីចឹង ។ បន្តិចមកខាងគ្រួសារសពបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាថ្មី គ្រូពេទ្យបានស្ទង់បេះដូងសព ឃើញថានាងមិនរស់ឡើងវិញទេ ។

ក្រោយពីគ្រូពេទ្យបញ្ជាក់ម្តងហើយម្តងទៀតថា នាងតូចបានស្លាប់ហើយ, ការឮសំឡេងថ្ងួចថ្ងូរដែល ហ្គនសាឡេស បានឮនោះ គឺជាក្តីស្រមៃនៃសតិកើតមានឡើងដោយសារមិនអស់ចិត្តចំពោះសង្សារសព ។ ប៉ុន្តែការគាស់មឈូសចេញមកនោះ គេបានឃើញទិដ្ឋភាពមឈូសចម្លែក គឺមានស្នាមក្រញៅរបស់សពទៅលើកញ្ចក់ កញ្ចក់មានស្នាមប្រេះ ។ គេបានសន្និដ្ឋានថា សពអាចនៅរស់ ហើយព្យាយាម ទះកញ្ចក់ ប៉ុន្តែមិនអាចទៅរួច ក៏ដាច់ដង្ហើមម្តងទៀតទៅ ៕
ខ្មោចមិនទាន់ស្លាប់ ប្រឹងវ៉ៃកញ្ចក់មឈូសដែលបិទជិត… (វីដេអូ)

ខ្មោចមិនទាន់ស្លាប់ ប្រឹងវ៉ៃកញ្ចក់មឈូសដែលបិទជិត… (វីដេអូ)

ខ្មោចមិនទាន់ស្លាប់ ប្រឹងវ៉ៃកញ្ចក់មឈូសដែលបិទជិត… (វីដេអូ)

ប្រែសម្រួលដោយលោក សូរ្យសែង (កាពូក)
ប្រភព៖ express, matenak

  • ខ្មោចមិនទាន់ស្លាប់ ប្រឹងវ៉ៃកញ្ចក់មឈូសដែលបិទជិត… (វីដេអូ)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/04  Category:ជីវិតនិងសង្គម
Tags: