ព្រៃផ្សៃ​ណាស់ ! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​សាហា​ព្រៃផ្សៃ​ខ្លាំង​ណាស់ ដែល​បុរស​ម្នាក់​បន្ទាប់​ពី​រួមរ័ក​ជាមួយ​នារី​ម្នាក់​ឆ្អែ​ន​ឆ្អន់​ហើយ ស្រាប់តែ​រឹត​ក​សម្លាប់​បំ​បិត​មាត់​ទាំង​អាក្រាត​ននលគក រួច​ថែម​ទាំង​យកនំ​ប៉ាវ​ញាត់​ចូល​ក្នុង​មាត់​ថែម​ទៀត ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៦​ព្រឹក ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ពើក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ សែ​ម សុខុម អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង​ខេត្តក្រចេះ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២​កញ្ញា មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​នាំ​នារី​រង​គ្រោះ​មក​ជួល​បន្ទប់​បន្ទប់​ជូ​លលេ​ខ​៦​ដើម្បី​ស្នាក់​នៅ​ដោយ​ឲ្យ​កំរៃ​ឈ្មួ​ល​ទៅ​ម្ចាស់ផ្ទះ​១​ម៉ឺន​រៀល ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៣​កញ្ញា ពេល​ដែល​ស្ត្រី​ចំណាស់​ម្ចាស់ផ្ទះ​ក្រោកពីដំណេក ក៏​ដើរ​មើល​បន្ទប់​ភ្ញៀវ​ដេក ស្រាប់តែ​ឃើញ​បន្ទប់​លេខ​៦ ទ្វារ​ចំហរ​ខុស​ប្លែក​ពី​ធម្មតា លុះ​ពេល​ដែល​ដើរទៅ​អើត​មើល ក៏​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​ដេក​ស្លាប់​ដោយ​អាក្រាត​កាយ​ននលគក​តែ​ម្តង ។ ភ្លាម​ៗ​នោះ​ស្ត្រី​ម្ចាស់ផ្ទះ​បាន​ប្រញាប់​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ក្រែក ដើម្បី​ឲ្យ​ចុះ​មក​ពិនិត្យ​សព ។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី​ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក និង​ខេត្ត ព្រមទាំង​ក្រុម​គ្រូពេទ្យ បាន​បង្កើត​គណៈកម្មការ​ចុះ​ពិនិត្យ​សព ឃើញ​ថា មាន​ស្នា​មរឹតក និង​ក្នុង​មាត់​ត្រូវ​បាន​ញាត់​នំ​ប៉ាវ​ឡើង​ណែន​មាត់ ដោយ​អាក្រាត​កាយ​ននលគក ។ ក្នុង​បន្ទប់ដេក​មិន​មាន​បន្សល់​ទុក​នូវ​វត្ថុ​តាង​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ តំបូង​ៗ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​អ្នក​ស្លាប់​ឡើយ តែ​តាម​ការ​ស្រាវជ្រាវ​នោះ​ទើប​ដឹង​អ្នក​ស្លាប់​ឈ្មោះ សុខុម ។ ក្រោយ​ពី​សមត្ថកិច្ច​បាន​ពិនិត្យ​រួចរាល់ សព​នារី​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​រក្សា​ទុក​នៅ​វត្ត​មួយ​ជា​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រភព​ពី​អ្នក​ស្គាល់​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ឃើញ​ម្តាយ​មាន​ជីវភាព​ក្រីក្រ ថែម​ទាំង​ជាប់បំណុល​ធនាគារ​ច្រើន​ពេក នារី​រង​គ្រោះ​ក៏​សុខចិត្ត​ចាក​ចេញពីផ្ទះ​ដើម្បី​រក​លុយ​ឲ្យ​ម្តាយ​សង​ធនាគារ តែ​មិន​ទាន់​បាន​សង​ផង ត្រូវ​បាន​ឃាតករ​ចិត្ត​អប្រិយ​សម្លាប់​ក្នុង​បន្ទប់​ជួល​យ៉ាង​អ​ណោ​ច​អ​ធ័​ម​បំផុត ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា សមត្ថកិច្ចនគរបាលស្រុកស្អាង ខេត្តកណ្តាល បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០២ ខែសីហា កន្លងទៅនេះថា កម្លាំងនគរបាល បានឃាត់ខ្លួនយុវជន៥នាក់ ពីបទរំលោពសេពសន្ថវៈ លើកនារីម្នាក់រហូតដល់សន្លប់ នៅម៉ោងប្រមាណជា ៩៖១០នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចចំការស្វាយ ស្ថិតភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង។

សមត្ថិកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឡ.ច.ដ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ ចំណែកជនសង្ស័យទាំង០៥នាក់៖ ១- ឈ្មោះ រ៉េត រដ្ឋា ហៅមោគ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ២- ឈ្មោះ សុភាព ឆ្លូញ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៣- ឈ្មោះ កែវ ឆ្លាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៤- ឈ្មោះ យ៉ុង យុត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៥- ឈ្មោះ ធី លាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ អ្នកទាំង៥ខាងលើ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានរៀបរាប់ដំណើររឿងថា នៅវេលាម៉ោង ៨៖០០នាទីយប់ថ្ងៃទី០១ ខែសីហា ឈ្មោះ រ៉េត រដ្ឋា បានទាក់ទងទូរស័ព្ទទៅមិត្តស្រី ជាស្ត្រីរងគ្រោះ ដើម្បីមករួមភេទ ពេលនោះជនរងគ្រោះ បានដើរមកឆ្លងដរកោះខែលមកឃុំខ្ពប ដោយមានឈ្មោះ កែវ ឆ្លាត និងឈ្មោះ រ៉េត រដ្ឋា ចាំទទួល ពេលទៅដល់ត្រើយម្ខាងឈ្មោះ ឆ្លាត ឌុប ឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ដោយម៉ូតូម៉ាកនិច សំដៅចូលសាលាអនុវិទ្យាល័យខ្ពប ពេលជាមួយគ្នានោះ មានភ្លើងពិលគេចុចឆ្វេកឆ្វាច ឈ្មោះ ឆ្លាត ឌុបឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ចេញសំដៅទៅចំការស្វាយ ស្ថិតនៅខាងត្បូងព្រែកវត្តខ្ពប ទៅទិសខាងកើតចម្ងាយប្រហែល ៥០០ម៉ែត្រ ពីផ្លូវលេខ១១០ (ខាងកើតទន្លេបាសាក់)។

ចំណែកឈ្មោះ សុភាព ឆ្លូញ ជិះម៉ូតូគុបមូលឌុបឈ្មោះ យ៉ុង យុត និងឈ្មោះ ធី លាង តាមពីក្រោយ ពេលទៅដល់វេលាម៉ោង ៩៖១០នាទីយប់ថ្ងៃដដែល ឈ្មោះ រ៉េត រដ្ឋា ឲ្យឈ្មោះ ចាន់ដន ដេកដីរួចស្រាតខោក្រៅ និងខោក្នុងជនរងគ្រោះរំលោភសេពសន្ថវៈមុនគេ បានមួយលើក បន្ទាប់មកឈ្មោះ កែវ ឆ្លាត រំលោភបានមួយលើក និងឈ្មោះ សុភាព ឆ្លូញ កំពុងរំលោភសេពសន្ថវៈក៏ជនរងគ្រោះសន្លប់ ឈ្មោះ ឆ្លូញ ក៏បញ្ឈប់សកម្មភាពតែម្តង (ដោយប្រើស្រោមអនាម័យទាំងអស់គ្នា) ចំណែកឈ្មោះ ធី លាង និងឈ្មោះ យ៉ុង យុត នៅចាំម៉ូតូមិនបានរំលោភសេពសន្ថវៈទេ។ នៅពេលនោះឈ្មោះ រ៉េត រដ្ឋា បានបីជនរងគ្រោះដោយឈ្មោះ សុភាព ឆ្លូញ ឌុបដោយម៉ូតូគុបសេ៥០ ហើយឈ្មោះ ឆ្លាត ជិះម៉ូតូម៉ាមនិចឌុបឈ្មោះ យុត និងឈ្មោះ លាង សំដៅមកឆ្លងដរចុងកោះ ពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលស្រុកស្អាង បានអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនល្មើសខាងលើ ចំណែកជនរងគ្រោះបានបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យឃុំតាលន់។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រៃផ្សៃ​ណាស់ ! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

ព្រៃផ្សៃ​ណាស់ ! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

ព្រៃផ្សៃ​ណាស់ ! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

ព្រៃផ្សៃ​ណាស់ ! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

ព្រៃផ្សៃ​ណាស់ ! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

ព្រៃផ្សៃ​ណាស់ ! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត