មូលហេតុ​ ៦ យ៉ាង នាំ​ឱ្យ​មាន Hacker រីក​សមាជិក​កាន់​តែ​ធំ

ជឿ​ថា សម្រាប់​អ្នក​ដែល​មាន​ចំណេះ​ដឹង​ទាក់ទង​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ​ប្រាកដ​ជា​បាន​យល់​ដឹង​អំពី​ការ hack នេះ​ជា​មិន​ខាន។ ក្នុង​បរិបទ​ប្រព័ន្ធ​សុវត្ថិភាព​របស់​កុំព្យូទ័រ hacker គឺ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​អាច​រក​ឃើញ​ចន្លោះ​ប្រហោង​លើ​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​ផ្ដល់​ទាំង​ផល​ល្អ និង​អាក្រក់​អាស្រ័យ​លើ​កម្រិត​យល់​ដឹង​របស់​ពួកគេ។

 

មូលហេតុ​ ៦ យ៉ាង នាំ​ឱ្យ​មាន Hacker រីក​សមាជិក​កាន់​តែ​ធំ
ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​មាន hacker កាន់​តែ​ច្រើន​ឡើង​មាន​កត្តា​ផ្សេងៗ ក្នុង​នោះ​ការ​ចង់​ដឹង​ចង់​ស្គាល់ ព្រោះ​គិត​ថា​ជា​រឿង​រំភើប​បើ​សិន​ណា​អាច​អុកឡុក​ចូល​មើល​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដទៃ​បាន។ នេះ​ក៏​ជា​ការ​បង្អួត​ពី​សមត្ថភាព​រវាង​គ្នា​និង​គ្នា​ក៏​ថា​បាន។

 

ខាង​ក្រោម​នេះ​អាច​ជា​ហេតុផល​របស់ hacker

១. hack ដើម្បី​អួតអាង​សមត្ថភាព៖ ជា​ការ​ពិត​ណាស់ ការ​លុកលុយ​ចូល​ដល់​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក​ដទៃ​បាទ ពួក hacker តែងតែ​គិត​ថា​ជា​រឿង​អស្ចារ្យ​របស់​ខ្លួន​ដែល​អាច​ធ្វើ​បាន។

២. hack ដើម្បី​លួច​ប្រាក់៖ ដូច​ជា​កន្លង​ទៅ​ដែល​មាន​ការ hack គណនី​ធនាគារ​របស់​អ្នក​ប្រើប្រាស់​ជា​ច្រើន​ដើម្បី​លួច​ប្រាក់។

៣. គ្រាន់​ជា​ការ​កម្សាន្ត ចង់​សប្បាយ៖ ដើម្បី​ធ្វើតេស្ត​សមត្ថភាព និង​ភាព​ឆ្លាតវៃ​របស់​ខ្លួន​ថា​តើ​អាច​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​អ្នក​ដទៃ​បាន​កម្រិត​ណា។ អ្នក​ខ្លះ​អាច​បំបែក​ប្រព័ន្ធ​សុវត្ថិភាព anti-spyware ក៏​ដូច​ជា firewalls បាន​ទៀត​ផង។

៤. hack ព្រោះ​តែ​ការ​សងសឹក៖ ជន​ទាំង​នេះ មាន​ការ​មិន​ពេញចិត្ត អាច​ជាមួយ​បុគ្គល ឬ​ស្ថាប័ន ក៏​ដូច​ជា​រដ្ឋាភិបាល​ក៏​ថា​បាន។

៥. hack ពុំ​ដើម្បី​អ្វី​សោះឡើយ៖ ជា​ការ​គិត​ដ៏​កម្រ​របស់ hacker។ បើ​អីចឹង​មែន​វា​គឺ​ជា​រឿង​គ្មាន​បាន​ការ ព្រោះ​ពេល​ខ្លះ hacker គ្មាន​បំណង​ផ្ដល់​ផលវិបាក​ដល់​នរណា​ម្នាក់​ឡើយ។

៦. ​hack ដោយ​សារ​កំហុស​បច្ចេកទេស៖ Hacker ពេល​ខ្លះ​បំបែក​សុវត្ថិភាព​ដើម្បី​ជួសជុល​ប្រព័ន្ធ ដោយ​សារ user ភ្លេច​ជួសជុល។ មុន​ធ្វើ​ការ hack គេ​ក៏​បាន​ប្រាប់​ដល់ user ឱ្យ​ការពារ​ច្រក​សុវត្ថិភាព​របស់​ខ្លួន​ជា​មុន​ផង​ដែរ។ ការ hack នេះ​ក៏​អាច​ជួសជុល​ប្រព័ន្ធ​ដែល​បាន​ខូច​ដោយ​សារ hacker ដទៃ​វាយប្រហារ​ផង​ដែរ៕

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ wikipedia, wiki.answers, area51archives, image