Jack Ma ប្រាប់​ពី​ចំណូល​ប្រចាំ​ខែ ​ធ្វើ​ឲ្យ​​មនុស្ស​រីករាយ​បំផុត

ក្នុង​ការ​ថ្លែង​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ ទ្រព្យ​សម្បត្តិ​ Jack Ma ដែល​មនុស្ស​ទូទៅ​ស្គាល់​ជា​មហា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ បាន​ប្រាប់​ពី​ចំណូល​ប្រចាំ​ខែ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល​បំផុត។

 

 Jack Ma ប្រាប់​ពី​ចំណូល​ប្រចាំ​ខែ ​ធ្វើ​ឲ្យ​​មនុស្ស​រីករាយ​បំផុតលោក Jack Ma

 

តើ​ចំណូល​ប៉ុន្មាន​ដែល​ធ្វើ​ឲ្យ​មនុស្ស​រីក​រាយ​ និង​រស់​នៅ​ដោយ​មាន​សុភមង្គល​បំផុត? សំនួរ​នេះ​ត្រូវ​បាន​បុរស​វ័យ ៥១​ឆ្នាំ​ឆ្លើយ​ថា​ មិន​មែន​ចំណូល​ខ្ទង់​រយ​ពាន់​លាន​ដុល្លារ​ដូច​រូប​លោក​​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​រីករាយ​បាន​នោះ។ ដោយ​លើក​ឧទាហរណ៍​ពី​ជនជាតិ​ចិន លោក Jack Ma​ អះអាង​ថា អ្នក​ដែល​អាច​រក​បាន​ចន្លោះ​ពី ៣ ០០០ ទៅ​​ ៤ ៥០០ ដុល្លារ​ក្នុង​១ខែអាចពួកគេ​រស់​ដោយ​មាន​សុភមង្គល។

 

“ហេតុអ្វី​បាន​ជា​ ពី ៣ ០០០ ទៅ ៤ ៥០០ដុល្លារ​ក្នុង​មួយ​ខែ​ ធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល? ដោយ​សារ​ចំណូល​នោះ​អាច​ឲ្យ​អ្នក​មាន​ផ្ទះ​​សមរម្យ មាន​ឡាន និង​ចិញ្ចឹម​គ្រួសារ​មួយ​បាន ​គ្មាន​អ្វី​សប្បាយ​រីករាយ​ជាង​នេះ​ទៀត​ទេ។ នៅ​ពេល​ណា​ដែល​អ្នក​អាច​រក​ចំណូល​ខ្ទង់​លាន​ដុល្លារ នោះ​បញ្ហា​នានា​ក៏​ចាប់​ផ្ដើម​ចូល​មក​ដល់។”​ លោក​ Jack Ma បាន​និយាយ​ដូច្នេះ។

 

កាល​ពី​ ១ ​ឆ្នាំ​មុន បុរស​​មាន​ឈ្មោះ​កំណើត​ហៅ​ថា Ma Yun ​ខាងលើ​ធ្លាប់​ប្រាប់​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​​ថា ពេល​វេលា​ដែល​ធ្វើ​ឲ្យ​រូប​លោក​ រីករាយ​បំផុត គឺ​គ្រា​ដែល​លោក ធ្វើ​ជា​គ្រូ​បង្រៀន​ហើយ​រក​ចំណូល​បាន ១៥​ដុល្លារ​ក្នុង​១​ខែ៕

 

Jack Ma ប្រាប់​ពី​ចំណូល​ប្រចាំ​ខែ ​ធ្វើ​ឲ្យ​​មនុស្ស​រីករាយ​បំផុត

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Asiantown