Shu Qi ​ដើរចូល​រោងការ​យ៉ាង​ភ្ញាក់ផ្អើល ជាមួយ​មិត្ត​ប្រុស​ជា​អ្នក​ដឹកនាំ​រឿង

​តារា​សម្ដែង​​ស្រី​តៃវ៉ាន់ Shu Qi បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​និង​សាធារណៈ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ខ្លួន​បាន​រៀបការ​ជាមួយ​តារា​សម្ដែង​និង​អ្នក​ដឹកនាំ​រឿង Stephen Fung។

 

Shu Qi ​ដើរចូល​រោងការ​យ៉ាង​ភ្ញាក់ផ្អើល ជាមួយ​មិត្ត​ប្រុស​ជា​អ្នក​ដឹកនាំ​រឿង

 

ពាក្យចចាមអារ៉ាម​ស្នេហា​រវាង Shu Qi និង Stephen ស្រឡាញ់​គ្នា​បាន​លេច​ឭ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​បាន​ចេញ​មក​បញ្ជាក់​​ពី​ទំនាក់ទំនង​នេះ​ឡើយ។ នា​ពេល​ថ្មី​ៗ តារា​ស្រី​ក្នុង​រឿង “The Assassin” ​និង​ដឹកនាំ​រឿង Stephen បាន​បង្ហោះ​រូប​រៀបការ​ជា​ច្រើន​សន្លឹក​លើ​អនឡាញ​​ ភ្ជាប់​ជាមួយ​​សារ​​មួយ​​ថា​៖”Um, ចាស មង្គលការ​របស់​ពូក​យើង​ពិត​ជា​សាមញ្ញ​។ Um ហើយ​សំលៀកបំពាក់​រៀបការ​របស់​ពូក​យើង​ក៏​ធម្មតា​ដែរ។ ការ​សម្រេច​ចិត្ត​រៀបការ​របស់​ពូក​យើង​ពិត​ជា​​រហ័ស…Oh, yes ពួក​យើង​រៀបការ​ហើយ”។

 

យ៉ាងណាមិញ ប្ដី​ប្រពន្ធ​ថ្មីថ្មោង​មួយ​គូ​នេះ មិន​បាន​បញ្ជាក់​អ្វី​ច្រើន​ពី​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ទេ ប៉ុន្តែ​ក្នុង​សារ​ដែល​ពួក​គេ​បាន​បង្ហោះ​បាន​ទម្លាយ​ថា ពួក​គេ​គ្មាន​គម្រោង​ធ្វើ​ពិធី​រៀបការ​និង​ជប់​លៀង​ ដើម្បី​​អបអរ​បន្ថែម​លើ​មង្គលការ​នេះ​ទៀត​ទេ។ ចំពោះ​រូបភាព​រៀប​ការ​តារា​ទាំង​ពីរ​ថត​នៅ​ទីក្រុង  Prague សាធារណរដ្ឋ​ឆែក៕

 

Shu Qi ​ដើរចូល​រោងការ​យ៉ាង​ភ្ញាក់ផ្អើល ជាមួយ​មិត្ត​ប្រុស​ជា​អ្នក​ដឹកនាំ​រឿង

 

Shu Qi ​ដើរចូល​រោងការ​យ៉ាង​ភ្ញាក់ផ្អើល ជាមួយ​មិត្ត​ប្រុស​ជា​អ្នក​ដឹកនាំ​រឿង

 

Shu Qi ​ដើរចូល​រោងការ​យ៉ាង​ភ្ញាក់ផ្អើល ជាមួយ​មិត្ត​ប្រុស​ជា​អ្នក​ដឹកនាំ​រឿង

 

Shu Qi ​ដើរចូល​រោងការ​យ៉ាង​ភ្ញាក់ផ្អើល ជាមួយ​មិត្ត​ប្រុស​ជា​អ្នក​ដឹកនាំ​រឿង

 

Shu Qi ​ដើរចូល​រោងការ​យ៉ាង​ភ្ញាក់ផ្អើល ជាមួយ​មិត្ត​ប្រុស​ជា​អ្នក​ដឹកនាំ​រឿង

 

Shu Qi ​ដើរចូល​រោងការ​យ៉ាង​ភ្ញាក់ផ្អើល ជាមួយ​មិត្ត​ប្រុស​ជា​អ្នក​ដឹកនាំ​រឿង

 

Shu Qi ​ដើរចូល​រោងការ​យ៉ាង​ភ្ញាក់ផ្អើល ជាមួយ​មិត្ត​ប្រុស​ជា​អ្នក​ដឹកនាំ​រឿង

 

Shu Qi ​ដើរចូល​រោងការ​យ៉ាង​ភ្ញាក់ផ្អើល ជាមួយ​មិត្ត​ប្រុស​ជា​អ្នក​ដឹកនាំ​រឿង

 

ចុចអាន៖ទិដ្ឋភាព​ទាំង​ស្រុង​ពី​ពិធី​ភ្ជាប់​ពាក្យ​ដ៏​អធិកអធម​របស់ Noey Chotika

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ yahoo