Barcelona ចុះ​ហត្ថលេខា​យក Ronaldinho​ ត្រឡប់​មក​វិញ

Ronaldinho ទី​បំផុត​បាន​ត្រឡប់​មក​ក្លឹប​ចាស់​របស់​ខ្លួន Barcelona ​វិញ​ហើយ ​បន្ទាប់​ពី​ចាក​ចេញ​អស់​រយៈ​ពេល ​៨​ ឆ្នាំ។

 

 Barcelona ចុះ​ហត្ថលេខា​យក Ronaldinho​ ត្រឡប់​មក​វិញRonaldinho

 

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ធ្លាប់​មាន​ពេល​វេលា​ជោគ​ជ័យ​បំផុត​ ជាមួយ​ក្រុម​ជើង​ឯក​របស់​អេស្ប៉ាញ​នេះ​អំឡុង​ឆ្នាំ ២០០៣ ដល់​២០០៨ ដោយ​ជួយ​ Barcelona ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន។

 

យ៉ាង​ណា​​ការ​ត្រឡប់​មក​វិញ​លើក​នេះ​​ មិន​មាន​លេង​ជា​កីឡាករ​ដូច​មុន​ទេ ពោល​គឺ Ronaldinho នឹង​ធ្វើ​ជា​ទូត​របស់​ក្លឹប​ ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក ដែល​ Barcelona គ្រោង​បើក​ការិយាល័យ​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ញីវយ៉ក​ ថ្ងៃ​ទី​៦ ខែ​កញ្ញា ខាង​មុខ​នេះ៕

 

 

Barcelona ចុះ​ហត្ថលេខា​យក Ronaldinho​ ត្រឡប់​មក​វិញ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal