Beyonce ចំណាយពេលខួបកំណើត របស់នាងចុងសប្តាហ៍ ជាមួយMichelle Obama

កំពូលតារាចម្រៀង​ របស់អាមេរិក និងក៏ជាអ្នកនិពន្ធនាង Beyonce ​បានចំណាយនូវថ្ងៃកំណើតរបស់​ នាង នៅចុងសប្តាហ៍​ ជាមួយភរិយា ប្រធានាធិបតី អាមេរិក ​គឺលោកស្រី Michelle Obamaនិងកូនស្រីទាំងពីរ របស់លោកស្រី​ នៅតំបន់  ​Camp David។​ កំពូលតារាស្រីរូបនេះ​ ក៏បានពរ​កូនទៅជាមួយដែរ ដើម្បីបង្ហាញពីភាពរីករាយរបស់នាង។​
Beyoncé ​និង កូនស្រី Blue Ivy បានមកដល់ ទីក្រុង Maryland​  កាលពីថ្ងៃទី០២ ហើយក៏បានចុះចត​ ចេញពេលយន្តហោះឯកជនមួយផងដែរ។​ ក្នុងនោះ នាងបានចំណាយ ថ្ងៃដ៏រីរាយជាមួយ លោកស្រី​ Michelle Obama​ ក៏ដូចជា Malia ​និង Sasha​ ផងដែរ។ ​វាហាក់ដូចជាការណាត់ជួប ​ដ៏​អស្ចារ្យមួយ សម្រាប់ពួកគេអីចឹង ​បន្ទាប់ពីកិច្ចប្រជុំ G 20 បានបញ្ចប់ទៅនោះ។ ​
ទោះបីជាយ៉ាងណាក៏ដោយ​  វាជាពេលវេលា ​ដ៏សម្បាយរីករាយបំផុត ​សម្រាប់ពួកគេ​ ហើយក៏ជា ពេលវេលាដែលកម្រ នៅក្នុងការជួយជុំគ្នាបែបនេះដែរ។ ឆ្នាំនេះនាងBeyonce ​មានអាយុ ៣៥ឆ្នាំហើយ បើគិតមកត្រឹម​ ខែកញ្ញា ឆ្នាំ២០១៦ នេះ។ ​
ទន្ទឹមនឹងនោះផងដែរ​ ពួកគេ មាននូវគម្រោងជាច្រើន​ ដើម្បីបន្តនូវការណាត់ជួប​ ស្ត្រីទីមួយរបស់​ អាមេរិក រួមទាំងកូនៗរបស់នាង​ បានចំណាយពេលវេលា​ ដ៏ច្រើនសម្រាប់ភាពរីករាយ នូវថ្ងៃខួប​ កំណើតនាងBeyonce  ​ដែលជាកំពូលសិល្បះការនី​ គំរូរបស់អាមេរិក រួមទាំងអបអរសាទរ ​នូវការ​ឈ្នះពានរង្វាន់ រហូតទៅដល់​ ៨​ កាលពីថ្ងៃទី​ ២៨ ខែសីហា កន្លងទៅ របស់នាងផងដែរ៕ ​

Beyonce ចំណាយពេលខួបកំណើត របស់នាងចុងសប្តាហ៍ ជាមួយMichelle ObamaBeyonce ចំណាយពេលខួបកំណើត របស់នាងចុងសប្តាហ៍ ជាមួយMichelle Obamaអត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://hollywoodlife.com