ថៅកែថៃម្នាក់ចង់រំលោភនារីពលករខ្មែរ ស្រាប់តែចោទថា នាងលួចទូរស័ព្ទ

(ពោធិ៍សាត់)៖ ចោទប្រកាន់ថា ពលករខ្មែរលួចទូរស័ព្ទ តាមពិតថៅកែថៃមានបំណងមិនល្អ ចង់រំលោភនារីរងគ្រោះ ដែលជាពលករខ្មែរសោះ។

ហេតុការណ៍ឥតគេរខ្មាស់របស់ថៅកែថៃខាងលើនេះ កើតឡើងនៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈពលករខ្មែរ ដែលជានារីរងគ្រោះ២នាក់ បានចាកចេញពីទីតាំងកន្លែងធ្វើការនៅទឹកដីខេត្តត្រាតប្រទេសថៃ មកទឹកដីខ្មែរវិញ តាមច្រកថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

លោក ជា ជួន មេបញ្ជាការរងវរៈការពារព្រំដែនលេខ ៨២៥ ប្រចាំទិសថ្មដា បានប្រាក់ភ្នាក់ងារ Fresh News ឲ្យដឹងថា នារីរងគ្រោះទាំង២នាក់ មានឈ្មោះ ហុង ឆៃគីម អាយុ ២១ឆ្នាំ និងឈ្មោះ ហុង នូនូ អាយុ ១៧ឆ្នាំ ត្រូវបានថៅកែថៃប្តឹងចោទប្រកាន់ ឲ្យទាហានឈុតខ្មៅថៃ ធ្វើការឃាត់ខ្លួនពីបទលួចទូរស័ព្ទ។

លោកមេបញ្ជាការរងបានបន្តថា ពេលទទួលបានព័ត៌មានថា មានពលករខ្មែរ ដែលបម្រើការងារនៅថៃបានលួចយកទូរស័ព្ទពីថៅកែថៃនោះ មេបញ្ជាការវរៈ៨២៥ និងមេប៉ុស្តិ៍រដ្ឋបាលផ្លូវលេខ៥៦ បានទំនាក់ទំនងទៅទាហានឈុតខ្មៅថៃ ដើម្បីសួរនាំបញ្ហារឿងនេះ។

លោកមេបញ្ជាការរងបានបន្តទៀតថា ក្រោយពីហៅថៅកែថៃមកសួរនាំទល់មុខគ្នា ជាមួយពលករខ្មែរ ដែលជានារីរងគ្រោះទាំង២នាក់នោះរួចមក ទើបដឹងថាថៅកែថៃនោះបានទិញទូរស័ព្ទបង់រំលស់ប្រាក់ខែ ៥០០បាត/ខែ ក្នុងតម្លៃ ១៥០០០បាត ពីពលករខ្មែរទាំងពីរនាក់នោះ។ តែដោយសារតែថៅកែថៃនោះ មានបំណងមិនល្អមកលើពួកនាង ពោលគឺធ្លាប់ចាប់ថើប និងមានបំណងរំលោភ ទើបនាងរត់ចេញមកដោយជាប់ជាមួយទូរស័ព្ទតែម្តង។

បច្ចុប្បន្នយើងបានសម្របសម្រួល ទូទាត់ប្រាក់ខែ ដែលពួកនាងមិនទាន់បានបើកជាមួយនឹងថ្លៃជំពាក់នានារួចរាល់ និងបានប្រគល់ទូរស័ព្ទដៃឲ្យថៅកែថៃវិញ ហើយនាំនារីរងគ្រោះទាំង២នាក់ ត្រឡប់មកទឹកដីខ្មែរវិញ តាមច្រកថ្មដារ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  រំលោភសេពសន្ថវៈ ខណៈម្តាយចេញទៅស៊ីឈ្មួល បង្កកជ័រកៅស៊ូឱ្យគេ ដោយទុកកូនស្រី នៅផ្ទះតែម្នាក់ឯង កាលពី ថ្ងៃទី៤ សីហា ២០១៥ ។

លោកវរសេនីយ៍ត្រីចក់ សុខកៅ នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តឱ្យដឹងថា នៅវេលាម៉ោង៤រសៀលថ្ងៃនោះ ខណៈស្ត្រីជាម្តាយ បានត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញកូនស្រី យំខុសប្លែកពីធម្មតា ក៏សួរនាំ ហើយត្រូវក្មេងស្រីនិយាយប្រាប់ថា ឈ្មោះសាន បានចាប់នាងរំលោភ (យកដៃលូកប្រដាប់ភេទ) ធ្វើឱ្យមានការឈឺចាប់ ។

បន្ទាប់ពីឮកូនស្រី និយាយបែបនេះ ស្ត្រីជាម្តាយក៏ប្រញាប់ទៅ ប្តឹងប៉ុស្តិ៍រដ្ឋបាលឃុំក្រែកជួយ អន្តរាគមន៍តែម្តង ។ ពេលដែលសមត្ថកិច្ច ហៅជនសង្ស័យឈ្មោះឆេង សាន មកសួរនាំនៅប៉ុស្តិ៍នោះ ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រិត្តទង្វើខាងលើនេះមែន ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ថៅកែថៃម្នាក់ចង់រំលោភនារីពលករខ្មែរ ស្រាប់តែចោទថា នាងលួចទូរស័ព្ទ

ថៅកែថៃម្នាក់ចង់រំលោភនារីពលករខ្មែរ ស្រាប់តែចោទថា នាងលួចទូរស័ព្ទ