មន្រ្តីកាំកុងត្រូលសាខាសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ រកឃើញទំនិញខូចគុណភាពដាក់លក់នៅ សងខាងផ្លូវ៦០ម៉ែត្រ

(សៀមរាប)៖ មន្ត្រីកាំកុងត្រូល នៃសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់តាមផ្ទះលក់ទំនិញ ស្ថិតនៅតាមសងខាងផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ស្លរក្រាម ក្រុងសៀម រាបខេត្តសៀម រាប ( ផ្លូវទៅកាន់ អង្គរ ឃ្យុងយូ )។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា បន្ទាបពីការពិនិត្យ មើលលើផលិតផលកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះមួយចំនួនលទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្ត សៀម រាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ។ 

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ទំនិញដែលដាក់តាំងលក់នៅ តាមសងខាងផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ស្លរក្រាម ក្រុងសៀម រាបខេត្តសៀម រាប ( ផ្លូវទៅកាន់ អង្គរ ឃ្យុងយូ ) បានរកឃើញផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖

_ ទឹកក្រូចដបជ័រខ្នាតធំចំណុះ ១.២៥លីត្រ ផលិតនៅប្រទេសថៃ ចំនួន១៤ដប ។

_ ទឹកក្រូចដបជ័រចំណុះ ០.៤៥លីត្រ ផលិតនៅប្រទេសថៃ ចំនួន៤៥ដប ។

_ ទឹកដោះគោឆៅប្រអប់ក្រដាស (Chock Chai Farm) ផលិត នៅថៃ ចំនួន១៨ប្រអប់ ។

_ នំដំឡូងស្រួយ សណ្តែកដីកញ្ចប់ និងនំកញ្ចប់ស្រួយផលិតនៅប្រទេសថៃចំនួន ២០កញ្ចប់ ។

ជាមួយគ្នានោះ លោក ង៉ែត ចេក ប្រធានសាខាកាំកុងត្រូលសាខាសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀម រាប ក៏បានសំណូមពរដល់អាជីវករទាំងអស់ សូមកុំខឹងមន្រ្តីរបស់លោក ដែលចុះ ទៅ ពិនិត្យ និងដកហូតទំនិញខូចគុណភាពទាំងនោះ ព្រោះថា បើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ ដែលទទួលទាន ហើយខូចសុខភាពនោះ។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ជាមួយនិងការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់លក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មន្រ្តីកាំកុងត្រូលសាខាសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ រកឃើញទំនិញខូចគុណភាពដាក់លក់នៅ សងខាងផ្លូវ៦០ម៉ែត្រ

មន្រ្តីកាំកុងត្រូលសាខាសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ រកឃើញទំនិញខូចគុណភាពដាក់លក់នៅ សងខាងផ្លូវ៦០ម៉ែត្រ

មន្រ្តីកាំកុងត្រូលសាខាសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ រកឃើញទំនិញខូចគុណភាពដាក់លក់នៅ សងខាងផ្លូវ៦០ម៉ែត្រ