ហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញ

6 Videos


បន្ទាប់ពីប្រកាសផ្អាកមុខរបររកស៊ីលក់សំលៀកបំពាក់អស់មួយរយៈមក ស្រាប់តែថ្មីៗនេះស្រីស្អាត ហ៊ិន ច័័ន្ទនីរ័ត្ន បានងាកមករកស៊ីលក់ផលិតផលគ្រឿងថែរក្សាសម្ជស្សទៅវិញ ។ តាមរយៈរូបសម្រស់ដ៏ផូផង់របស់ ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំង ។

ហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញ

ហ៊ិន ច័ន្ទនីរ័ត្ន គឺជាតារាស្រីមួយដួង ដែលមានរូបសម្រស់ស្រស់ផូផង់ ទោះបីជានាងតុបតែងខ្លួនយ៉ាងណា ក៏នៅតែស្រស់ស្អាត នេះជាហេតុធ្វើឲ្យបណ្តាក្រុមហ៊ុនជាច្រើនហៅនាងថតផ្សាយពាណិជ្ជកម្ម ក៏ដូចជាថតសំអាងការជាដើម…។

ហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញ

មួយរយៈកន្លងមកនេះ ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាមានការមមាញឹកខ្លាំងនៅក្នុងការងារជាពិធីការិនីនិងការងាររកស៊ីផ្ទាល់ខ្លួន ចុងក្រោយនេះ នាងបានផ្សព្វផ្សាយលក់ផលិតផលថែរក្សាសម្ជស្សមួយប្រភេទផងដែរ ។ គ្រាន់តែចាប់ផ្តើមផ្សព្វផ្សាយពីផលិតផលថ្មីនេះភ្លាម ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ដែលកម្ម៉ង់ទិញ ។

ហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញ

គួរបញ្ជាក់ផងដែរថា ហ៊ិន ច័ន្ទនីរ័ត្ន ទើបតែប្រកាសផ្អាកលក់សម្លៀកបំពាក់ កាលពីប៉ុន្មានខែមុននេះ ដោយលើកហេតុផលថា មកពីនាងមានការមមាញឹកនៅក្នុងការងារសិល្បៈខ្លាំងពេក ទើបនាងធីបចោលការលក់សម្លៀកបំពាក់នោះទៅ ៕

អាលីណា

ហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញហ៊ិន ច័ន្ទនីរ័ត្ន ងាកមកលក់គ្រឿងថែរក្សាសម្ផស្សវិញ