សង្ឃ​ថៃ​​មួយ​អង្គ​ឈ្នះ​ឆ្នោត​ជាង​១៧​ម៉ឺន​ដុល្លារ ផ្អើល​ពេញ​ប្រទេស

ព្រះ​សង្ឃ​ថៃ​ព្រះជន្ម​៤១​ព្រះ​វស្សា​​មួយ​អង្គ​ គង់​នៅ​វត្ត​​មួយ​នៅ​ជាយ​ក្រុង​ទីក្រុង​​បាងកក​ប្រទេស​ថៃ បាន​ក្លាយ​ជា​ប្រធាន​បទ​លើ​ទំព័រ​មុខ​នៃ​សារព័ត៌មាន​ក្នុង​ប្រទេស បន្ទាប់​ពី​ព្រះអង្គ​បាន​ប្រកាស​ឈ្នះ​ឆ្នោត​​រង្វាន់​ធំ។

 

សង្ឃ​ថៃ​​មួយ​អង្គ​ឈ្នះ​ឆ្នោត​ជាង​១៧​ម៉ឺន​ដុល្លារ ផ្អើល​ពេញ​ប្រទេស

 

​​​​ព្រះ​សង្ឃ​​ព្រះ​នាម Phra Prawit Techapalo គង់​ក្នុង​វត្ត​  Cheepakhao Temple  ក្នុង​ខេត្ត Samut Sakhon មាន​សង្ឃដីកា​ថា ព្រះ​អង្គ​តែ​ង​ទិញ​ឆ្នោត​​​ច្រើន​ជា​រៀងរាល់​ខែ។ ​​​ព្រះ​សង្ឃ​​ Phra Prawit ដែល​បាន​បួស​​​ ១០ ​វស្សា​បាន​ទិញ​ឆ្នោត​​លេខ ​៦៣៨៦៨៤​ និង​៥​សន្លឹក​ផ្សេង​ទៀត​ពី​​ផ្សារ Mahachai។ បន្ទាប់​មក​ព្រះ​អង្គ​ក៏​ឈ្នះ​រង្វាន់​ធំ និង​ទទួល​បាន​ប្រាក់​៦​លាន​បាត​(ជាង១៧​ម៉ឺន​ដុល្លារ)។

 

ព្រះ​សង្ឃ​​ Phra Prawit មាន​សង្ឃដីកា​ថា លោក​នឹង​យក​ប្រាក់​ដែល​ឈ្នះ​នេះ​ទៅ​ទិញ​ផ្ទះ​​មួយ​ខ្នង​ជូន​ម្ដាយ ​ទុក​ខ្លះ​ដើម្បី​ចំណាយ​ជួយ​ក្មេង​ៗ​ដែល​លោក​កំពុង​បង្រៀន និង​បរិច្ចាគ​ប្រាក់​ខ្លះ​ទៀត​ធ្វើ​បុណ្យ​សព្វ​ទាំង​មូល​ឲ្យ​ចៅអធិការ​​​មួយ​​អង្គ​ក្នុង​វត្ត​ដែល​បាន​សុគត​។ នេះ​បើ​តាម​ Morning News  ។

 

តែ​ព្រះ​អង្គ​មាន​ទទួល​រឿង​អាស្រូវ​ផង​ដែរ ដោយ​លោក​ជា​អ្នក​បួស​កាន់​សាសនា​ព្រះ​ពុទ្ធ តែ​ធ្វើ​ខុស​វិន័យ​លេង​ល្បែង​ស៊ីសង៕

 

សង្ឃ​ថៃ​​មួយ​អង្គ​ឈ្នះ​ឆ្នោត​ជាង​១៧​ម៉ឺន​ដុល្លារ ផ្អើល​ពេញ​ប្រទេស

 

 

 

ប្រែសម្រួល​៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts